Auraរត់មកបន្ទប់ទាំងទឹកភ្នែករហាមជោគថ្ពាល់ជូតយ៉ាងណាក៏ជូតមិនអស់ វាចេះតែហូរច្រោកៗ នាងតូចហក់សង្គ្រប់លើគ្រែមួយទំហឹង ទាញទូរស័ព្ទដៃមកចុចយ៉ាងប្រញាប់
«សូមអភ័យទោស....» ទឺត នាងចុចបិតរួចតេម្តងទៀត នាងចុចហើយចុចទៀតៗ នៅតែមិនមានការឆ្លើយតបពីម្ខាងទៀតសោះធ្វើអោយនាងកើតក្តៅក្រហាយគប់ទូរស័ព្ទចោលមួយទំហឹង
«អាមិត្តចង្រៃហ៍ ពេលត្រូវការវាមិនលើកទេ វាឡើងឋានសួរគ៌ជាមួយប្រុសហើយទេដឹង»Auraជេញ៉ែតៗតែឯងទាំងក្តៅក្រហល់ក្រហាយពេញទ្រូងខឹងចិត្តនឹងប៉ាណាស់ គ្រាន់តែចង់ជួបម្តាយនាងនោះវាខុសត្រង់ណាចាំបាច់សម្លុត យ៉ាងណាក៏អោយនាងបានជួបមុខអ្នកដែលបង្កើតនាងបានម្តងដែរ វាមិចដាច់ធម៌មេតាយ៉ាងនេះដាក់នាងឡើយ គិតទៅគួរអោយខឹងណាស់
Aura គិតខឹងចិត្តតែឯង អណ្តឺតអណ្តកបោកខ្លួនបោកប្រាណពេញពូក ខ្នើយភួយបោកបោះខ្ទេចខ្ទី
៚
Helicopter បន្ទាបខ្លួនចុះចតនៅទីលានធំទូលាយ ដែលជាកន្លែងចំណត អង្គរក្សស្លៀកពាក់ខ្មៅរួមជាមួយវ៉ែនតាខ្មៅប្រញាប់ចំទទួលអ្នកដែលនឹងចុះមក ដូចជាចាំការពារអីែបនេះហើយ
ទ្វារបើកឡើងមនុស្សប្រុសវ័យជ្រេចុះមកជាមួយអាវក្រហ្សេខ្មៅ មានទឹកមុខមឺងម៉ាត់ប្រាកដប្រជាសមជាអ្នកធំ ដំណើរមាំទាំ អង់អាចក្លាហាន ពិតជាសាកសមនឹងកិត្តនាមថា នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង ពិតមែន។
«ទៅណាបន្តលោកម្ចាស់»
«ទៅផ្ទះចុះ» សម្តីគ្រលធំ ជាមួយទឹកមុខត្រជាក់ស្រេង
«បាទ» នាយអង្គរក្សអោនគំនាប៩០ដឺក្រ មុននឹងនាំផ្លូវលោក នាយករដ្ឋមន្ត្រីទៅកាន់រថយន្តដែលចតចាំយ៉ាងរៀបរយ
៚
តុក តុក
សម្លេងគោះទ្វារំខានដំណេកអ្នកកម្លោះដែលកំពុងលង់លក់ស្រួល នៅលើគ្រែស្តេចដ៏ទន់ល្មើយ
Jungkook ងើបញីភ្នែកតិចៗ ទើបអឺតមើលទៅទ្វា
«ទ្វារអត់ចាក់សោរទេ»jungkook ស្រែកប្រាប់ ទើបអ្នកខាងក្រៅបើកទ្វារចូលមក
«កូនសម្លាញ់» នារីវ័យប្រហែលសាមក្រាស់ដាក់ខ្លួនអង្គុយលើគ្រែរបស់កូនប្រុស មើលទាំងទឹកមុខបារម្ភ
«Aniya»jungkook លោទៅអោបអ្នកជាម្តាយជាប់ ក្នុងកាយវិការ និងទឹកមុខរំអួយ ដឹងច្បាស់ណាស់មុខតែទូលពិតស្អីទៀតហើយ
ហើយមិនបាច់ឆ្ងល់ថាAniyaនឹងជាស្អី នេះជាឈ្មោះរបស់ម៉ាក់គេ តែអាក្មេងក្បាលខូចនេះចូលចិត្តហៅស្មើណាស់
«កើតអីនឹងកូន ប្រុសJinប្រាប់ថាកូនរបួសជើងមែនទេ?» គាត់អង្អែលសក់គេថ្នមៗ ភ្នែករេមើលជើងដែលមានរបួស
«មែនហើយ គឺមកពីJinទើបកូនឈឺជើង»jungkook ចាប់ផ្តើមមួលបង្កាច់បងប្រុសហើយ
«ពិតមែនឬ?» Aniyaលើកចិញ្ចើមសួរធ្វើដូចភ្ញាក់ផ្អើល តែគាត់ដឹងរួចមកហើយថាកូនពៅគាត់នេះខូចប៉ុណ្ណា
«ម៉ាក់មិនជឿកូនមែនទេ?» Jungkook អោបដៃនឹងទ្រូងបែរមុខចេញ
«អ្នកណាថាមិនជឿកូននោះ» Aniya ច្បិចថ្ពាល់គេទាំងខ្នាញ់
«កូនឃ្លានឬនៅ?»
«ឃ្លានហើយ មិនបានញុំអីតាំងពីម្សិល»jungkook អង្អែលពោះធ្វើមុខជូ
«ចាំម៉ាក់ហៅJinអោយបីកូនទៅក្រោម ព្រឹកនេះប៉ាកូនមកវិញហើយ មិនអោយទូលពិតពន្លឺសទេណា៎ មិននចឹងប៉ាស្តីអោយប្រុសJinមិនខាន» Aniya យកចុងចង្អុលដៃញីនឹងច្រមុះJungkook
«ខ្ញុំដឹងហើយ»Jungkook
Aniyaចេញទៅបាត់បានបន្តិចJinក៏ចូលមកជំនួស ជួយបីJungkook ចូលបន្ទប់ទឹក រួចរាល់ទើបបីចុះទៅក្រោម
«Jungkook កើតអីនឹងកូន?» ចុះមកដល់ភ្លាមអ្នកជាប៉ាសួរភ្លែតតែម្តង
«Joonie មកយូរហើយឬ »Jungkook មិនទាន់ឆ្លើយ តែសួរតបវិញ ទាញ.ក Jin អោយដាក់ខ្លួនអង្គុយជិតNamjoon
«ប៉ាមកមិនយូរទេ ឆ្លើយនឹងប៉ាកើតអី?» Namjoon សួរម្តងទៀត
«កូនធ្វើអោយបែកកែវ មិនប្រយ័ត្នធ្វើអោយមុត»Jungkook កុហកដោយគ្មានពិរុទ្ធអីបន្តិច
«ប៉ាដឹងថាកូនកុហក» Namjoon សម្លឹងមើលជើងគេមិនដាក់ភ្នែក
«គឺ...ខ្ញុំឈ្លោះជាមួយបងJin» Jungkook និយាយទាំងអោនមុខចុះ ឯNamjoonលឺភ្លាមក៏បែរចំណាប់អារម្មណ៍រក Jinដែលឈរស្ងៀមនោះធ្វើអោយគេត្រូវលេបទឹកមាត់ផ្សើម.ក
«ខ្ញុំជាអ្នកខុសទេប៉ា»Jungkook ប្រញាប់បកស្រាយមិនចឹងJinត្រូវមិនខាន
«ហឹម...ទៅញុំបាយនឹងបានលេបថ្នាំ»Namjoon និយាយរួចអោបស្មាAniyaដើរទៅមុន Jin បីJungkook ទៅតាមក្រោយ
៚
អាហារពេកព្រឹកបានបញ្ចប់ Jungkook លេបថ្នាំរួចក៏ត្រូវបង្ខំអោយនៅតែក្នុងបន្ទប់គេងទៀត
«ហ៊ើយ ធុញណាស់»Jungkook និយាយរួចទាញទូរស័ព្ទមកមើលឃើញMiss callពីAura 20ដង ធ្វើអោយគេបើកភ្នែកធំៗ
«ស្លាប់ហើយ នាងកប៉ាល់ភ្លើងនេះសម្លាប់យើងមិនខាន»Jungkook ប្រញាប់ចុចទៅវិញភ្លាមតែខំយ៉ាងណាក៏គ្មានការឆ្លើយតបដែរ
«ចាំតែពេលទៅរៀនវិញស្លាប់ហើយ!»Jungkook រអ៊ូង៉ូវៗ
៚
«ប៉ា ខ្ញុំមានរឿងចង់និយាយ» Jin និយាយពេលនេះនៅក្នុងបន្តប់មានតែNamjoon Jin និងAniyaប៉ុណ្ណោះ
«មានអីនិយាយមកកូន»Namjoon
«ជំងឺផ្លូវចិត្តរបស់Jungkook ស្ថិតក្នុងដំណាក់កាលទីមួយពេញលេញហើយ» Jin និយាយទាំងឈ្ងោកមុខចុះ ឯអ្នកទាំងពីរលឺហើយភ្ញាក់ផ្អើលមិនស្ទើ
«ប៉ាអោយឯងមើលប្អូនណា៎Jin តែប៉ាមិននៅតែមួយថ្ងៃប្អូនក្លាយទៅជាបែបនេះ?» Namjoon តម្លើងសម្លេងដាក់
«បងកុំថាអោយកូនបែបនេះអី!»Aniya ព្យាយាមទប់ប្តី
«Jin ប៉ាមិនមែនបន្ទោសកូនប៉គ្រាន់តែបារម្ភប្អូន កូនក៏ដឹងពីសុខភាពប្អូនយ៉ាងមិច?»Namjoonដកដង្ហើមធំ
«បាទ!»
«ហឹម មើលប្អូនអោយមែនទែនណាJin ព្រោះកូនមានពេលច្រើនជាងម៉ាក់និងប៉ា»Aniya កាន់ដៃកូនថ្នមៗ
«ខ្ញុំដឹងហើយម៉ាក់»Jin
To be continued....
Vote for this episode please 🙏💕
STAI LEGGENDO
ទាសករនៃអំណាច🥀(The slave of power 🥀)
Storie d'amoreដើម្បីទទួលបានអំណាច ធ្វើឲគេត្រូវប្រើមធ្យោបាយដ៏ថោកទាបមួយដើម្បីទទួលបានវា ហើយទង្វើនោះវានឹងក្លាយជាវិបដិសារីដ៏ធំបំផុតក្នុងជិវិត វានឹងតាមលងបន្លាចគេគ្រប់វិនាទី គ្រប់ដង្ហើមចេញចូល!!! ព្រោះអ្វី??? គេបានបំផ្លាញជិវិតមនុស្សម្នាក់ ដែលមិនដឹងអីឲមកពាក់ព័ន្ធ...
