Episode 5: Handsome Father

1.5K 58 3
                                        

Jungkook ក្រោយពីបានធូរស្រាលហើយ ក៏សម្រេចចិត្តទៅរៀនវិញ ព្រោះនេះជាឆ្នាំចុងក្រោយឈប់ច្រើនមិនបានឡើយ។ព្រឹកនេះJungkook ដូចជារាងស្រស់ស្រាយជាងមុនតែពេលគិតដល់មិត្តសម្លាញ់ដែលខឹងក៏ដូចជាមិនសប្បាយចិត្ត។Jungkook វែកសក់ឲត្រឹមត្រូវញញឹមដាក់ខ្លួនឯងមុខកញ្ចក់បន្តិចទើបស្ពាយកាតាបចុះទៅក្រោម។
«Jungkook ថ្ងៃនេះលឿនម្លេះកូន?» ជំទាវkimដូចជារាងផ្អើលដែរព្រោះកូនគាត់ទម្លាប់ធ្វើអីយូរៗទាល់តែគេទៅហៅ។
«គ្រាន់តែមកលឿនក៏ឆ្ងល់ដែរ» Jungkook ញញឹមពព្រាយដាក់
«បើបែបនឹងរាល់ថ្ងៃវាល្អហើយ»
«ម៉ាក់...»Jungkook បង្អូសវែងៗពេលគាត់នៅតែផ្ចាញ់គេមិនឈប់
«ប៉ា និងបងប្រុសមកហើយ» គាត់មើលក្រោយខ្នង Jungkook ដែលមានស្វាមីនឹងកូនប្រុសច្បងមកជាមួយ។
«Morning Jin hyung លោកប៉ា» Jungkook អង្គុយមុននឹងនិយាយ
«ថ្ងៃនេះអារម្មណ៍ល្អម្លេះ?» Jin ឆ្ងល់ព្រោះJungkook កម្រហៅគេhyungណាស់
«ទៀតហើយ»Jungkook ធ្វើមុខជូរពេលម្នាក់ៗធ្វើដូចគេចម្លែកណាស់ គ្រាន់តែគេមានអារម្មណ៍ល្អសោះ។
«បានហើយញុំបាយទៅកូន» Namjoonនិយាយកាត់ ព្រោះខ្លាចកូនមិនសប្បាយចិត្ត។
«ថ្ងៃនេះទៅជាមួយបងទៅ បងមិនប្រញាប់»Jin និយាយពេលកំពុងញុំបាយ។
«okay»

Auraដើរចូលសាលាទាំងមុខស្អុយ គ្មានអារម្មណ៍នឹងខ្លួន រហូតមានដៃមកកៀកកនាង។នាងងាកមើលជួបនឹងមុខមិត្តដែលកំពុងអន់ចិត្តជាមួយ មិនញញឹមដាក់ធ្វើឲអ្នកខាងនោះប្រែទឹកមុខមួយរំពេច។
«ឯងខឹងយើងមែនទេ?មោះនិយាយគ្នាសិន»Jungkook អូសដៃនាងទៅអងគុយលើបង់មួយក្រោមដើមឈើ
«យើងសុំទោស!ថ្ងៃនោះជំងឺយើងរើឡើង»Jungkook និយាយតិចៗ Auraលឺភ្លាមងាកមុខមើលគេយ៉ាងលឿន ទឹកមុខបង្ហាញភាពដឹងខុស។
«យើងសុំទោស ឯងមិនអីធ្ងន់ធ្ងរួេមែនទេ?»នាងខិតមកជិតJungkook ហើយកាន់ដៃគេ
«មិនអីទេ តែឈឺជើង»Jungkook លើកជើងដែលមានបង់រុំឲនាងមើល
«អុញ ជើងកើតអី»
«មុតអំបែងកែវ និយាយរឿងឯងវិញតេមកយើងពេលនោះមានការអី?»Jungkook បង្វែរសាច់រឿង
«គឺ...ថ្ងៃនោះម៉ាក់យើងមករក...»Auraនិយាយបានបន្តិចខាំមាត់ណែន
«ម៉ាក់ឯង???ហើយមានរឿងអី?»Jungkook ភ្ញាក់ផ្អើលបន្តិចព្រោះធ្លាប់ដឹងរឿងខ្លះៗពីAuraដែរ
«តែប៉ាយើងមិនឲយើងជួបគាត់...»Aura ខាំមាត់ទប់ទឹកភ្នែក
«ហេតុអី?»Jungkook
«គាត់ថាមិនឲ យើងមិនដឹងទេ»
«តាចាស់នេះក៏អាក្រក់ម្លេះ»Jungkook លួចថាឲទាំងកូនរបស់គេនៅនឹងមុខ
«មិនក៏ថាឲប៉ាយើង គាត់មិនចាស់ទេប្រាប់ឲហើយ»Aura ឈប់ពិបាកចិត្តមកអួតសម្រស់លោកប៉ាសង្ហារបស់នាងវិញម្តង
«មែន???»Jungkook លើកចិញ្ចឹមពេបមាត់
«ចង់មើលងាយមែនទេ?សង្ហាលើសបងប្រុសឯងទៀតសូមប្រាប់»Aura ក្រវាសសក់រំភើយ
«មើលមុខតិចមើលចឹង»Jungkook
«ចង់ញ៉ែប៉ាយើងមែនទេ?» Auraចង្អុលមុខគេនិយាយបែបលេងសើច
«មើលសិនបើស្អាតសុំលេខមួយ»Jungkook ញាក់ចិញ្ចើមទ្រឺតៗ
«eww សម្រាកទៅយើងមិនឲមើលទេ» Auraពេបមាត់
ដាក់ មុននឹងកណ្តឹងសាលាបន្លឺឡើង។
«អត់ក៏អត់ មោះទៅរៀន»Jungkook ទាញកាតាបមុននឹងអូសដៃAuraទៅជាមួយ។

To be continued

Vote for this episode please 🙏💕

ទាសករនៃអំណាច🥀(The slave of power 🥀)Where stories live. Discover now