Episode 2: I hate U

2.7K 72 0
                                        

Jungkook ដើរចេញពីសាលាជាមួយAura និយាយគ្នាពីនេះពីនោះរហូតមកដល់មុខក្លោងទ្វារ Jungkook ក៏ឃើញឡានរបស់Nick មកឈប់ចាំស្រាប់
«ឯណាមិនឃើញឡានឯង?»Jungkook សួរAuraពេលងាកមើលគ្រប់ជ្រុងហើយនៅមិនឃើញឡានដែលមកយកនាងរាល់ដងទៀត
«មិនដឹង!គេរវល់ទេដឹងចាំយើងcall សួរ ឯងទៅមុនចុះ!»Aura

«អត់ទេយើងចាំជាមួយគ្នា!»Jungkook
«មិនបាច់ទេនោះមកដល់ហើយ!»Auraចង្អុលឡានពណ៌ខ្មៅដែលបើកសំដៅមករក
«ចឹងយើងទៅហើយ!»Jungkook និយាយរួចប្រញាប់ដើរចេញទៅឡានដែលមានNickបើក
ទ្វារឲ
«Nick កុំទាន់អាលទៅផ្ទះ នាំខ្ញុំទៅកន្លែងមួយ សិន!»Jungkook និយាយពេលកំពុងបើក
«អ្នកប្រុសចង់ទៅណា?»Nick ងាកមកសួរអ្នកប្រុសក្មេងរបស់ខ្លួន
«ទៅផ្ទះមិត្តរបស់ខ្ញុំ!»Jungkook
«តែ...អ្នកប្រុសJinមិនឲទៅណាទេ»Nick និយាយទាំងរអា
«ខ្ញុំទៅមិនយូរទេបងប្រុសក៏មិននៅ មិនអីទេណា»Jungkook
«សុំទោសពិតមែនណា មិនបានមែន»Nick ខំប្រឹងប្រកែកទាំងពិបាក គេក៏មិនចង់បដិសេដដែរតែបើព្រម Jin ដឹងគេមិនដឹងថាសល់ជិវិតឬអត់?
Jungkook អស់ជម្រើសក៏ប្រញាប់ហក់ទៅកៅអីខាងមុខជិតNick
«អ្នកប្រុសធ្វើអីនឹង?គ្រោះថ្នាក់ណាស់»Nick បើកភ្នែកធំៗ ទាំងភ័យព្រួយ
«ជូនខ្ញុំទៅណា៎ Nick »Jungkook និយាយទាំងដៃតូចៗរបស់ខ្លួនរាទៅដាក់លើភ្លៅNickអង្អែលវាតិចៗ កៀនៗប្អូនតូចរបស់ នាយNick
«អឺ...អ្នក...អ្នកប្រុសធ្វើអី?»Nickរដាក់រដុប បែកញើសជោគ
«ជូនខ្ញុំទៅណា!»Jungkook លោកទៅខ្សឹបជិតៗនឹងត្រចៀកគេ ក្លិនក្រអូបប្រហើរជាប់ខ្លួន របស់Jungkook សាយភាយចូលច្រមុះរបស់នាយអង្គរក្សសង្ហាធ្វើឲខ្លួនញ័រចំប្រប់
«បាទ...» Nick លេបទឹកមាត់ក្អឹក ផ្សើមក ទើបតាំងស្មារតីបើកបរ

ឡានទំនើបមកឈប់នៅខាងមុខcondo ខ្ពស់ស្រឡះ កម្ពស់ប្រហែល42ជាន់
«ខ្ញុំទៅហើយ!»Jungkook ចុះចុះទាំងញញឹមពព្រាយលើផ្ទៃមុខ
«ហ៊ើយ...!»Nick សម្លឹងមើលប្អូនប្រុសដែលខឹងនឹងដៃរបស់អ្នកប្រុសតូចច្រមិចខ្លួនអម្បាញ់មិញនេះទាំងដកដង្ហើមធំ ទើបឡានទៅកាន់ភូមិគ្រិះវិញ រង់ចាំJungkook រួចរាល់នឹងឲមកយកវិញ

«Nick អ្នកប្រុសទៅណា?» dean អ្នកបម្រើស្រីក្នុងផ្ទះសួរពេលលោកអង្គរក្សទៅផ្ទះដោយគ្មានអ្នកប្រុសទៅជាមួយ
«អ្នកប្រុសទៅផ្ទះមិត្តភក្តិ»Nick ស្របពេលម៉ែដោះSuដើរមកល្មម
«ម៉ែដោះ..»dean រកនិយាយប្រាប់តែម៉ែដោះកាត់
«មិនអីទេអ្នកប្រុសប្រាប់ខ្ញុំហើយ»
«អរ...តែខ្ញុំមានអារម្មណ៍មិនស្រួលយ៉ាងមិចមិនដឹងទេម៉ែដោះ!»dean លើកដៃអេះកញ្ចឹងកតិចៗ
«ហឹម សង្ឃឹមថាមិនអីទៅចុះ!»Su ដកដង្ហើមធំទាំងតឹងចិត្ត សង្ឃឹមថានឹងមិនអីដូចការគិត តែប្រហែលជាខុសស្រឡះ និយាយមិនទាន់ផុតពីមាត់ផងសម្លេងឡានបរចូលភូមិគ្រិះបន្លឺឡើងធ្វើឲអ្នកទាំងបីមើលមុខគ្នាទាំងបើកភ្នែកធំៗ បេះដូងម្នាក់ៗលោតសឹងផ្ទុះមកក្រៅ
«ស្លាប់មិនខានទេ!»Nickបន្លីឡើងទាំងញើសហូរសស្រាក់តាមឆ្អឹងខ្នង
Jinប្រញាប់ចុះពីឡាន ជ្រែងហោប៉ៅនាំរាងសង្ហាចូលក្នុងមាត់ទ្វារភូមិគ្រិះធំល្វឹងល្វើយដែលស្ងប់ស្ងាត់

ទាសករនៃអំណាច🥀(The slave of power 🥀)Место, где живут истории. Откройте их для себя