Episode 8:get two in one move

1.6K 123 3
                                        

«ឈ្មោះJeon Jungkook ជាសិស្សរៀនសាលាជាមួយអ្នកនាង ថែមទាំងជាមិត្តជិតស្និទ្ធរបស់អ្នកនាងផងដែរ គ្មានអត្តសញ្ញាណអ្វីប្រាប់ពីគេបានទេ ព្រោះដូចជាមានអ្នកលាក់មិនចង់ឲដឹង»
«យើងអោយឯងទៅស៊ើបមិនមែនឲមកវិញមិនដឹងអីបែបនេះ»Taehyung គ្រឺតធ្មេញដាក់ធ្វើឲគេឱនមុខចុះឆ្ងប់
«តែវាចម្លែកពិតមែន គ្មានទិន្នន័យបញ្ចេញអត្តសញ្ញាណរបស់គេលើសពីនេះទេ» គេនិយាយទាំងអោនមុខចុះមិនហ៊ានសម្លឹងមើលបុរសមានអំណាចនៅខាងមុខ
«ហឹម គួរឲ្យចាប់អារម្មណ៍»ថេយ៉ុងយកដៃអង្អែលចង្កាថើៗមុននឹងនិយាយបន្ត
«ឯងថាគេរៀនជាមួយអូរ៉ាឬ?ហើយថែមទាំងមិត្តទៀតផង
«បាទ»
«ចឹងឯងចាំតាមដានគេពេលដែលចេញពីរៀនហាមមិនឲ្យដាច់ពីក្រសែភ្នែកស៊ើបឲ្យដឹងពីអត្តសញ្ញាណរបស់គេ»ថេយ៉ុង សម្លឹងមើលគេដោយដាក់គំហិត។
«បាទ លោកម្ចាស់»គេអោនក្បាលបន្តិច រួចដើរចេញទៅធ្វើតាមបញ្ជាបាត់។
«អាថ៌កំបាំងផងមែនទេក្មេងតូច» ថេយ៉ុងគោះដៃនឹងតុ ញញឹមចុងមាត់។

      ថ្ងៃនេះបន្ទាប់ពីចេញពីរៀនជុងគុកនិងអូរ៉ាបានដើរលេងជាមួយគ្នា ទៅញុំអី មើលកុននិងទិញអីផ្សេងជាច្រើន តាមទម្លាប់កូនអ្នកមានៗត្រូវឪពុកម្តាយទម្រើស។
«យើងទៅហើយ»អូរ៉ា
«ទៅៗ សុខស្បាយតាមផ្លូវ»ជុងគុក និយាយបែបឌឺដងដាក់
«ចា៎ ដូចគ្នា»អូរ៉ាសម្លក់ហើយចូលឡានបាត់ ជុងគុកក៏ឡើងឡានទៅដែរដោយមិនបានចាប់អារម្មណ៍ពីឡានមួយគ្រឿងទៀតដែលបើកតាមគេតាំងពីរយូរហើយ។

      អូរ៉ាគ្រាន់តែចូលមកដល់ផ្ទះភ្លាមក៏ញញឹមស្រស់ព្រោះឃើញឡានឪពុកចតស្រាប់ តាមធម្មតាថេយ៉ុងតែងតែមកផ្ទះយឺតឬក៏មិនមកក៏មានទើបឲ្យតែគេមកលឿនម្តងៗនាងសប្បាយចិត្ត។
«លោកប៉ា»អូរ៉ា ហក់ទៅអង្គុយជិតថេយ៉ុង
«អីយ៉ា ធំហើយមើលធ្វើចរិក»ថេយ៉ុង សើចកូនស្រីដែលឡិឡក់ទាំងក្រមុំហើយ
«ថ្ងៃនេះប៉ាមកលឿនណាស់ កូនត្រូវតែសប្បាយចិត្ត»អូរ៉ា អោបដៃថេយ៉ុងស្អិត
«ការងារមិនច្រើនក៏លឿនចឹងហើយ»ថេយ៉ុង អង្អែលក្បាលនាង
«ប៉ុន្តែកូនញុំបាយរួចហើយ ញុំជាមួយប៉ាទៀតក៏មិនអីទេ»អូរ៉ា អង្អែលពោះខ្លួនឯង
«ពូកែញុំណាស់ ប្រយ័ត្នធាត់»
«មិនអីទេកូនចេះគិតហើយ»
«ត្រូវហើយ ប៉ាមានរឿងចង់សួរ»ថេយ៉ុងឈប់លេងហើយសួរសាច់ការ តាមពិតកាលដែលគេមកផ្ទះលឿនក៏ដោយសារមានរឿងចង់ដឹងនឹងឯង
«មានអីឬប៉ា
«កូនមានមិត្តច្រើនទេ
«បើសិនជាត្រឹមមិត្តរួមថ្នាក់គឺកូនត្រូវគ្នាជាមួយពួកគេទាំងអស់នឹង តែបើសិនជាមិត្តសម្លាញ់ហើយដើរជាមួយគ្នាគឺមានតែមួយគត»អូរ៉ា អង្គុយរៀបរាប់ឡើងច្រើបហូរហែ
«ម្នាក់??តិចម្ល៉េះ ហើយស្រីឬប្រុសថេយ៉ុង ធ្វើជាសួរទាំងដែលការពិតគេដឹងច្បាស់ហើយថាអ្នកណា គ្រាន់តែគេមិនដឹងពីអត្តសញ្ញាណ
«ជាប្រុស...ប៉ុន្តែ...នែ៎ គេស្រឡាញ់ប្រុសដែរ ហិហិ»អូរ៉ា និយាយហើយសើច
«អូ ហើយគេឈ្មោះអី កូនស្គាល់ប៉ាម៉ាកគេទេ»ថេយ៉ុង ព្យាយាមធ្វើជាសួរដូចធម្មតាកុំឲ្យអូរ៉ាសង្ស័យ
«ឈ្មោះជន ជុងគុក អឺ...ប៉ាម៉ាក់គេខ្ញុំមិនចាំឈ្មោះទេ»អូរ៉ា និយាយគេចក្រសែភ្នែករបស់ថេយ៉ុង ការពិតទៅមិនមែននាងមិនស្គាល់ប៉ាម៉ាក់របស់ជុងគុកទេ មានមិត្តស្លាប់រស់ឯណាមិនស្គាល់ប៉ាម៉ាក់គ្នានោះ តែគ្រាន់តែនាងលាក់ប៉ុណ្ណោះ ព្រោះប៉ានាងនិងប៉ារបស់ជុងគុកជាសត្រូវនឹងគ្នា ចឹងហើយទើបនាងនិងជុងគុកសន្យាជាមួយគ្នាលាក់ចឹងនោះ ខ្លាចថាពួកគាត់ឲ្យពួកគេឈប់ធ្វើមិត្តគ្នា។
«ហឹម»ថេយ៉ុង គ្រាន់តែងក់ក្បាល
«ប៉ាសួរកូនមានអីមែនទេដល់ពេលអូរ៉ាជាអ្នកសួរម្តងថេយ៉ុងជាអ្នកដោះសារ
«ប៉ាគ្រាន់តែចង់ដឹងពីកូន ខ្លាចថារាប់មិត្តខុស»ថេយ៉ុង
«ចា៎ លោកប៉ាមកពីធ្វើការឃ្លានហើយមើលទៅយើងទៅញុំបាយទៅ»អូរ៉ា អោបដៃថេយ៉ុងទៅតុបាយ
       បន្ទាប់ពីបរិភោគបាយរួចថេយ៉ុងនិងអុរ៉ាចែកផ្លូវគ្នាទៅបន្ទប់រាងខ្លួន។ថេយ៉ុងអង្គុយនៅលើគ្រែអានសៀវភៅមួយក្បាលទូរស័ព្ទក៏រោទិ៍។
«មានការអី
(លោកម្ចាស់ គឺថាក្មេងម្នាក់ដែលលោកម្ចាស់ឲ្យខ្ញុំស៊ើបនោះគេបើកឡានចូលក្នុងផ្ទះប្រធានាធិបតី គីម ណាមជូន)
«ហឹមថេយ៉ុង ភ្ញាក់ផ្អើលមិនស្ទើ ហីយ៉ា!!!ចូលលក្ខណៈព្រួញមួយបាញ់បានសត្វ2ហើយ
«ឯងតាមដានច្បាស់ហើយមែនទេថេយ៉ុងបិតសៀវភៅទុក ហើយងើបឈរ
(ច្បាស់ហើយបាទ)
«ល្អ តាមមើល2-3ថ្ងៃទៀតចុះបើមានឱកាសល្អពេលណាយកគេទៅរុស្សីទៅ»
(ប៉ុន្តែលោកម្ចាស់ វាមិនប្រថុយពេកទេឬ?កូនគីម ណាមជូន) អ្នកម្ខាងទៀតនិយាយដោយសម្លេងភ័យព្រួយការងារនេះវាពិបាកសម្រាប់គេពេកហើយ ចាប់ចំរិតកូនប្រធានាធិបតីមិនែនលេងសើចឯណា
«យើងប្រាប់យ៉ាងមិចធ្វើតាមយើង» ថេយ៉ុង មិនចាំស្តាប់ការបកស្រាយអីច្រើនក៏បិតទូរស័ព្ទហើយបោះទៅលើពូក ឈរញញឹមមើលទៅខាងក្រៅ។
«យើងនឹងបានវាទាំងពីរក្នុងពេលតែមួយ»

To be continue

នឹកមែន?គេម៉ោលេងហើយvoteឲ្យឆើនៗម៉ោ🌚🔥

ទាសករនៃអំណាច🥀(The slave of power 🥀)Onde histórias criam vida. Descubra agora