ស្ដាយក្រោយ❤︎シភាគទី០៨

912 58 0
                                    

កោះព្រះចន្ទ័
ទីនេះជាប្រជុំកោះតូចមួយនៅជាយក្រុងប្រទេសបារាំងអ្នកភូមិប្រកបរបរនាសាទធម្មតាទូទៅហេតុផលដែលទីនេះឈ្មោះកោះព្រះចន្ទះព្រោះរាល់ពេលព្រះចន្ទ័ពេញវង់នៅទីនេះគឺមើលឃើញព្រះចន្ទ័ធំនឹងស្រស់ស្អាតខ្លាំងណាស់ទើបកោះនេះមានឈ្មោះថាកោះព្រះចន្ទ័។
ត្របកភ្នែកងរស្អាតរបស់អ្នកជាស្រ្តីភេទចាប់ផ្ដើមព្រិចឡើងតិចៗក្រោយសន្លប់អស់ពេលយូរគួរសម

« ហ៊ឹម?» សម្លឹងគ្រហឹមស្របនឹងត្របកភ្នែកស្អាតបើកឡើងសម្លឹងមើលគ្រប់យ៉ាងពីស្រវាំងរហូតដល់ច្បាស់ទាំងចិញ្ចើមជ្រួញចូលគ្នាមិនយល់សេចក្តីថាទីនេះជាកន្លែងណាមុននឹងសំណួរមួយចោទសួរខ្លួនឯងនៅក្នុងចិត្តភ្លាម

(នាងមិនទាន់ស្លាប់ទេឬ?ហើយទីនេះជាកន្លែងណាចាំបានពេលដឹងខ្លួនមកនាងនៅលើឆ្នេរជាមួយយ៉ូនហ្គី
ហេតុអីពេលនេះនៅក្នុងផ្ទះ?ត្រូវហើយយ៉ូនហ្គីឯណាយ៉ូនហ្គី)

« យ៉ូនហ្គី?» ម៉ាឡារាលឧទានឈ្មោះនាយកម្លោះទាំងកែវភ្នែកចាប់ផ្ដើមស្លន់ស្លោរមុននឹងព្យាយាមស្ទុះស្ទាឡើងទាំងគ្មានកម្លាំងដោយកែវភ្នែកសម្លឹងរកមើល
យ៉ូនហ្គីគេនៅឯណា?មិនចាំយូរនាងប្រញាប់រកមើលរបស់ក្នុងផ្ទះនេះដើម្បីការពារខ្លួនអ្នកណាចាប់នេះមកទីនេះទៅ។

« ប្រាវ~~» ព្រោះយកមិនប្រយត្ន័ទើបបង្ករសម្លេងធ្លាក់
ចាននៅក្បែរកន្លែងដាក់កាំបិតវះត្រីរាងស្ដើងកាន់កាំបិតធ្វើជាអាវុធការពារជាប់មុនក្រឡែកទៅទ្វារដែលលឺសម្លេងបើកមក

« ក្រាក!!»

« កុំចូលមក» អ្នកខាងក្រៅមិនទាន់ចូលផងម៉ាឡារាលស្រែកហាមពីក្នុងដោយសម្លេងកាចនឹងចង្អុលរបស់ក្នុងដៃជាការហាមប្រាម។

« ក្មួយស្រីចិត្តត្រជាក់ៗដាក់កាំបិតចុះសិនទៅអ៊ុំជាអ្នកជួយក្មួយទេ» ប្ដីប្រពន្ធអ្នកភូមិចិត្តល្អដែលជួយនាង
នោះចូលនិយាយសម្រួលអោយនាងដាក់កាំបិតចុះទាំងគាត់ភ្ញាក់ផ្អើលមិនស្ទើរទេខំជួយនាំមកមើលរបួសស្រាប់តែភ្ញាក់ឡើងយកកាំបិតចង្អុលមុខព្រះជាម្ចាស់ជួយ

« អ្នកទាំងពីជាអ្នកណាចុះទីនេះជាទីណា?ហើយឯណាមនុស្សរបស់ខ្ញុំ»រាងស្ដើងមិនត្រឹមតែមិនស្ដាប់សម្ដីគាត់ទេមានតែគំហកសួរថែមជួយហេស៎?ចុះហេតុអីនាងមិនឃើញយ៉ូនហ្គីបើជួយមែនគួរតែឃើញទាំងពីរអ្នកជួយឬចាប់ជម្រិតអោយប្រាកដទៅ

༺ភារកិច្ចបេះដូង༻Where stories live. Discover now