មិនយល់❤︎シភាគទី១០

892 61 1
                                    

រាជវាំង
បន្ទាប់សៀវភៅរបស់សម្ដេច

« បុត្រីរបស់យើងនៅឯណា?» មនុស្សមានអំណាចជាម្ចាស់គ្រប់គ្រងប្រទេសដែលតែងតែផ្ដល់កិត្តិយសនឹងជាទីគោរពរបស់គ្រប់គ្នាពេលនេះកំពុងអង្គុយចងចិញ្ជើមហាក់ដូចជាយមរាជសួរទៅកាន់ណាមជូន កាពីទែនTHE FLYដោយសម្លេងនឹងដាក់គំនាបកូនស្រីខ្លួនចេញទៅក្រៅយូរហើយហេតុអីមិនទាន់ត្រឡប់មកវិញទៀតទោះទៅជាមួយអង្គរក្ស័ក៏ដោយចុះតែគាត់មិនទុកចិត្តថានាងមានសុវត្ថិភាពមួយរយភាគទេ

« ទូលបង្គំរកព្រះនាងមិនទាន់ឃើញទេក្រាបទូល» ណាមជូនតបអ្នកចំពោះជាមួយភាពតានតឹងគេយល់អាម៉ាសដូចគ្នាដែលត្រឹមព្រះអង្គទុកចិត្តស្នើពួកគេឡើងមកប៉ុន្តែទើបតែចាប់ផ្ដើមពួកគេធ្លោះធ្លោយបាត់ទៅពេលនេះទាំងព្រះនាងទាំងយ៉ូនហ្គីគ្មានដំណឹងទេ

« ផាំង!!នេះមិនមែនជាចម្លើយដែលយើងត្រូវការទេ» អ្នកចំណាស់គោះតុផាំងនេះមិនមែនជាអ្វីដែលគាត់យកបានពីមាត់អ្នកកម្លោះចំពោះទេគាត់ដឹងកូនស្រីគាត់បាត់ខ្លួនទើបហៅគេមកសួរទាំងយប់ក្នុងបន្ទាប់សៀវភៅនេះអីពួកគេធ្វើការយ៉ាងមិចក្រែងជាក្រុមមិនចឹងឬម្នាក់បាត់គួរណាស់ម្នាក់ទៀតដឹងតែនេះស្អីមិនដឹងតើសមដែលទេ

« ជាកំហុសទូលបង្គំសូមទ្រង់អភ័យទោស»

« ក្រែងយើងបានប្រាប់ហើយមែនទេថាអោយការពារបុត្រយើងយ៉ាងមិចនាងមានៈខ្លាំងណាស់ឥលូវឃើញទេកើតរឿងទល់តែបាន»

« ទូលបង្គំនឹងរកព្រះនាងអោយលឿនជាទីបំផុតក្រាបទូល»

« ត្រឹមពីរថ្ងៃប៉ុណ្ណោះបើម៉ាឡារាលមិនបង្ហាញខ្លួនមុខ
យើងទេពួកលោកត្រៀមត្រឡប់ទៅកូរ៉េវិញទៅ..ហើយយើងនឹងកម្ទេចអង្គភាពពួកលោកចោល» គាត់ស្ងាត់បន្តិចមុននឹងបន្តចុងប្រយោគអោយចប់ជាប្រយោគដាស់តឿនមិនមែនគម្រាមតែធ្វើមែនភ្ជាប់ជាមួយកែវភ្នែកំណាចដាក់បញ្ជាដាច់ខាតត្រឹម2ពេលថ្ងៃប៉ុណ្ណោះបើមិនឃើញនាងគាត់នឹងក្រឡាប់ផែនដីទាំងមូលរកនាងហើយកម្ទេចអង្គភាពពួកគេចចោលទោសធ្វើការធ្លោះធ្លាយខុសកិត្តិយសណាស់។

« ក្រាបទូល» អ្នកកម្លោះអោនមុខទទួលបញ្ជាទាំងដៃក្ដាប់ចូលគ្នាណែនពេលលឺពាក្យកម្ទេចអង្គភាពឡើងមកនេះជាលើកទីមួយបន្ទាប់ពីបង្កើតក្រុមមកតែគេមិនអាចតវ៉ាបានព្រោះជាកំហុសខាងគេ

༺ភារកិច្ចបេះដូង༻Where stories live. Discover now