♡︎ភារកិច្ចបេះដូង♡︎𝙿𝚊𝚛𝚝𝟸𝟺

1K 40 1
                                    

រាងក្រាស់ចាប់នាងជាប់បម្រុងនឹងរកថើបតែក៏មានសម្លេង។
« លោកYoon~ព្រះនាងអ្នកទាំងពីរធ្វើអីនឹង» សម្លេងនោះគឺJunBនាងចូលមកជាមួយនឹងផ្លែឈើក្នុងដៃ។

« លែងយើង » MaLaRealបែរមកតាមសម្លេងហើយក៏ប្រញាប់បែរមកមើលមុខរាងក្រាស់វិញ
ហើយក៏រើខ្លួនចេញពីគេបាន។

« អភ័យទោសផងក្រាបទូល» Sugaដកខ្លួនចេញពីនាងវិញ។

« ផ្លែឈើរបស់ទ្រង់ព្រះពរ» JunBនាងដាក់ផ្លែឈើនៅលើតុហើយក៏សម្លឹងមើលមកMaLaRealទាំងគិតអ្វីមួយ។

« អុឹម~» រាងស្ដើងដើរមកញុំាហើយsugaក៏មកឈរជិតនាងដែរ។

« នេះទឹកអ្វីនឹងព្រះនាង» JunBនាងឃើញទឹកដែររាងក្រាស់យកមកនោះហើយតែក៏ធ្វើជាសួរទៀត។

« មិនជាទឹកស្អីទេ~នាងយកទៅផឹកបាន» រាងស្ដើងនិយាយហីៗគិតតែញុំាផ្លែឈើមិនខ្វល់ពីរាងក្រាស់ដែរឈរជិតនោះសោះ។

« ពិតជាបានមែនហេស៎ព្រះនាង»

« អុឹម~បានយកផឹកបាន» រាងស្ដើងហើយក៏ងាកមកមើលរាងក្រាស់បន្តិចតែក៏ឃើញគេកំពុងតែឈរមើលមកនាងដោយទឹកមុខមាំ។

« មិនបាន» Sugaក៏ស្ដីឡើងពេលដែរJunBរៀបនឹងយកទឹកនោះមកផឹក។

« ហេតុអីទៅលោកJoon » នាងនិយាយឡើង។

« គឺថា...ទឹកនេះសម្រាប់តែអ្នកខ្សោយផឹកប៉ុណ្ណោះអ្នកនាងមិនអីផងចង់ផឹកធ្វើអីឲព្រះនាងសោយវិញទៅ» រាងក្រាស់និយាយមែនតែគេមិនមើលមុខនាងទេគឺមើលមុខMaLaReal ដែរអង្គុយញុំាផ្លែឈើមិនខ្វល់ពីសម្ដីគេទៅវិញ។

« តែព្រះនាងឲខ្ញុំញុំាតា៎»

« អឺ ...មិនបានទឹកនេះខ្ញុំយកឲព្រះនាងទេ» លឺSugaនិយាយហើយរាងស្ដើងក៏ងាកមកមើលគេហៅក៏និយាយ។

« យើងមិនចង់ផឹក» នាងនិយាយហើយក៏បែរមកញុំាផ្លែឈើវិញ។

« តែ...ទ្រង់»

« យើងថាមិនចង់ផឹក..នាយមានបញ្ហាអី» នាងងាកមកគំហគឲគេ។

« មិនអីទេព្រះពរ...ម្ចាស់គេមិនឲខ្ញុំម្ចាស់មិនផឹកទេ»JunBនិយាយហើយក៏អោនមុខចុះ។

༺ភារកិច្ចបេះដូង༻Where stories live. Discover now