សុវត្ថិភាព❤︎シភាគទី០៩

887 55 0
                                    

« ម្ចាស់បង?ទ្រង់ចង់បានជីវិតខ្ញុំម្ចាស់ដល់ថ្នាក់នេះមែនទេ» នាងផ្អែកខ្នងនឹងជញ្ជាំងបន្លឺប្រយោគក្នុងចិត្តដោយទឹកមុខម៉ងសៅដែលហាក់មិនមែនជាព្រះនាងម៉ាឡារាលដែលគ្រប់គ្នាយល់ថាស្អប់ម្ចាស់បងខ្លួនឡើយនឹកស្មានមិនដល់ថាម្ចាស់បងស្អប់នាងថ្នាក់បញ្ជូនមនុស្សមកសម្លាប់នាងគ្រប់ពេលដែលមានឪកាសបែប
នេះពាក្យថាបងប្អូនគ្មានក្នុងចិត្តគាត់ខ្លះទេឬទើប
ដាច់មេត្តាជាមួយសាច់ឈាមខ្លួនឯងថ្នាក់នេះ?

2ម៉ោងក្រោយ

« ហ៊ឹម» សម្លេងគ្រហឹមបង្ហាញពីភាពឈឺចាប់ត្រង់ចំណុចក្បាលបន្លឺឡើងមកបន្ទាប់ពីសន្លប់អស់ពេលយូរគួរសមទើបពេលដែលដឹងខ្លួនឡើយមកការឈឺចាប់ក៏ចូលមកស្វាគមន៍ភ្លាម

« អ្អក!!អ្អក!!» អ្នកកម្លោះស្រាប់តែក្អកចេញមកខ្លាំងៗដោយទប់មិនបានដាស់អោយអ្នកដែលអង្គុយក្បែរភ្ញាក់ភ្លាមៗ

« យ៉ូនហ្គី? យ៉ាងមិចហើយ» រាងស្ដើងចូលមកក្បែរជាយ៉ាងរហ័សនឹងសួរនាំដោយសម្លេងព្រួយបារម្ដនាងមិនបានគិតដេកនោះទេតែលក់ពេកណាក៏មិនដឹង

« ព្រះនាង?» រាងក្រាស់ដឹងដល់ដៃដែលជួយរិតទ្រូងគេទើបរហ័សចាប់ជាប់ទើបមើលមុខម្ចាស់ដៃមុននឹងឧទានឈ្មោះនាងឡើងមក

« ត្រូវហើយគឺយើងនាយយ៉ាងមិចហើយមិនស្រួលត្រង់ណាខ្លះទេ?ក្បាលឈឺខ្លាំងឬអត់?» ម៉ាឡារាល
ញញឹមផ្អែមបន្លឺប្រយោគព្រួយបារម្ដអ្នកចំពោះមុខ
យ៉ាងភ្លេចខ្លួននាងសប្បាយចិត្តណាស់ដែលគេដឹងខ្លួនហើយនៅចាំនាងស្មានថាគេអាចបាត់បង់ការចងចាំហើយតើ

« .....» អ្នកកម្លោះមិនបានតបសម្ដីនាងឡើយប៉ុន្តែគេហាក់កំពុងភ្លឹកនឹងអ្វីម្យ៉ាងស្នាមញញឹមមួយនេះគេមិនដែលឃើញលើមុខនាងឡើយវាស្រទន់នឹងផ្អែមល្ហែមបានឃើញហើយហាក់មិនចង់ដកភ្នែកសម្លឹងអ្វីផ្សេងទៀត

« យ៉ាងម៉េចនឹង?មិចមិននិយាយ»

« ព្រះនាង?»

« ពួកយើងមិនទាន់ស្លាប់ទេ»ជាមួយសម្ដីនាងជួយទប់គេអោយអង្គុយអោយស្រួលពេលធ្លាក់មកគេត្រូវទឹកសមុទ្រចូលខួរក្បាលឬអត់ហៅនាងមិននិយាយ2ដងហើយ

༺ភារកិច្ចបេះដូង༻Where stories live. Discover now