꧁ភារកិច្ចបេះដូង꧂𝚙𝚊𝚛𝚝𝟹𝟶

1.4K 51 2
                                    

ក្រោយពីល្បែងស្នេហ៍ផ្អែមល្ហែមបានបញ្ចាប់ទឹកទៅ ដោយ
បានបន្សល់ទុកតែរាងកាយមួយគូរគេងអោបគ្នាស្អិតជាប់គ្នាឡើងចង់ដូចឆាខ្វៃទៅហើយ។ យប់ព្រះចន្ទ័ពេញវង្ស ស្របយប់ដែរគេទាំងពីត្រូវគ្នាវិញ នេះជាថ្ងៃល្អបំផុតហើយមើលទៅ។

~~~~ម៉ោង5 ទៀបភ្លឺ~~~~

រាងកាយស្រលូនស្រឡៅនៅក្នុងរង្វង់ដៃកក់ក្ដៅរបស់រាងក្រាស់ក៏កម្រើកខ្លួនបន្ទាប់ពីអ្វីគ្រប់យ៉ាងបានបញ្ចាប់។រាងស្ដើងកម្រើកខ្លួនតិចតិចមានអារម្មណ៍ថាធ្ងន់ត្រង់ចង្កេះក៏បើកភួយមើលឃើញថាជាដៃរបស់រាងក្រាសនោះឯង រាងស្ដើងបែរមុខមករកគេពីរដង
ហើយដែរនាងបើកភ្នែកឡើងឃើញគេនៅក្បែរប៉ុន្តែ
លើកនេះហេតុអីក៏មានក្ដីសុខម្ល៉េះខុសពីលើកមុនឆ្ងាយណាស់ ។
MaLaReal មើលមុខគេរួចហើយក៏លិចស្នាមញញឹមចេញមកពិតជាមានក្ដីសុខខ្លាំងណាស់ នាងងើបមុខបន្តិចយកច្រមុះទៅជល់ជាមួយគេ គិតថាគេប្រហែលភ្ញាក់តែអត់ទេអត់ភ្ញាក់សោះហើយ
គេងផ្លឹងស្អាត។

« ពិតជាដេកដូចស្លាប់មែននាយនេះ» រាងស្ដើងបន្លឺក្នុងចិត្តរួចក៏អោបគេឆ្មុលចូលក្នុងទ្រូងរបស់គេព្យាយាមរកភាពកក់ក្ដៅឲ
បានពេញតែម្ដង នាងគិតថាបិទភ្នែកគេងបន្តទៀតហើយ។ប៉ុន្តែសុខសុខស្រាប់តែគំនិតមួយហោះចូលមកក្បាលនាងនោះគឺ រឿងឋានៈឡើងមកម្ដងទៀត គិតថាបើបិតានាងដឹងរឿងនេះ អាច
ឲនាងនឹងគេស្រឡាញ់គ្នាទេ អាចទទួលរឿងនេះដែរទេ គិតដល់រឿងនេះនាងបែរទៅជាភ័យចង់ជ្រាបទឹកភ្នែកចេញមកក្លាយថាបិតានាងអាចនឹងសម្លាប់Sugaក៏ថាបានគិតដល់ត្រឹមនេះនាងកាន់តែភ័យ ។រាងស្ដើងដកខ្លួនចេញពីគេរួចដកដៃគេចេញពីចង្កេះខ្លួនថ្នមៗ។ហើយក៏អោនរើសរ៉ោបនាងមកពាក់វិញហើយក៏ប្រទះនឹងរូបថតដែរធ្លាក់ដោយស្នារដៃរាងក្រាស់ដែរមិនទាន់បានប្រមូលនោះមើលគឺស៊ុមរូបថតបែកអស់ទៅហើយនាងអោនទៅរើស។

« អ៊ូយ~~~» មិនប្រយត្ន័ធ្វើឲមុតដៃនឹងអំបែកស៊ុមរូបថតនោះ។

« មិនអាចមានរឿងអីទេដឹង» នាងគិតក្នុងចិត្តក្លាយមានរឿងអីកើតឡើងតែក៏មិនចង់ឲគិតរឿងអាក្រក់ដែរ។ រាងស្ដើងប្រមូល
អំបែកស៊ុមរូបថតនោះហើយអស់ហើយក៏យកបង់បិទកន្លែង
មុតនោះហើយយកអាវក្រៅមកពាក់ទៀតក៏បែរមកមើលអ្នកគេងនៅលើគ្រែមិនទាន់ភ្ញាក់អារម្មណ៍ភ័យខ្លាចកើតមានពេញចិត្តរបស់នាងពិតជាក្លាយគេមានរឿងអីកើតលើគេខ្លាំងណាស់។
នាងក៏ដើរចេញមករានហាលដែរអាចឲនាងមើលឃើញទីក្រុងបាន។ព្រោះដំណាក់នាងខ្ពស់។

༺ភារកិច្ចបេះដូង༻Where stories live. Discover now