꧁ភារកិច្ចបេះដូង꧂𝚙𝚊𝚛𝚝𝟹𝟸

887 42 2
                                    

Sugaបើកឡានមកទីវាលបញ្ចុះសពតាមសម្ដីនាងប្រាប់ក្នុងចិត្ត ក៏ឆ្ងល់ណាស់ដែរតើនាងមកធ្វើអីនៅទីនេះឬមកគោរពសព្វអ្នកណារព្រោះនាងឲទិញកុលាបសរមកជាមួយទៀតផង។

មកដល់ជាបញ្ចុះសពគេទាំងពីរក៏ចុះពីលើឡានហើយដើរចូលមករកផ្នូរមនុស្សម្នាក់ រាងស្ដើងដើរមុនរួមជាមួយបាច់ផ្ការាងក្រាស់ក៏ដើររតាមក្រោយនាង។រូបថតស្រស់ញញឹមកំពុងញញឹមមកកាន់នាងគ្រប់ពេលឲតែនាងមកទីនេះ។ប៉ុន្តែស្ដាយត្រង់ថាម្ចាស់រូបថតគ្មាន
វត្តមាននៅលើលោកនេះទៀតទេ។

« មាតា~ព្រិលដំបូងធ្លាក់ហើយព្រះពរ» សម្ដីថ្នមៗស្រទន់លឺចេញពីមាត់នាងមុននឹងអោនគោរពធ្វើឲអ្នកដែរឈរជិតភ្ញាក់មិនស្ទើរទេ នេះមាតានាងឬជាព្រះមហេសីស្ដេចហេតុអីបញ្ចុះសពនៅទីវាលដូចមនុស្សធម្មតាដែរទៅ។

« មាតាទ្រង់មែនទែន» គេសួរនាង។ហើយក៏អោនគោរពបន្តិច

« មែន មាតារបស់យើងហុឹម ~ទ្រង់តែងតែញញឹមមកកាន់យើងគ្រប់ពេល» MaLaReal ដកដង្ហើមធំហើយញញឹមទៅកាន់ផ្នូរអ្នកដែរមានឈ្មោះជាម្ដាយនោះ។

« ហេតុអីបានជាបញ្ចុះទ្រង់នៅទីនេះ»Suga។

« មាតាយើងជាជនសមាញ្ញដូច្នេះទើបទ្រង់ត្រូវបញ្ចុះនៅទីនេះ» រាងស្ដើងបែរមកតបនឹងគេវិញរួចក៏បន្ទុនខ្លួនចុះដាក់បាច់ផ្កានៅមុខផ្នូរនោះមុននឹងទាញយកកូនកន្សែងពីក្នុងហោរប៉ាវអាវមកជូតព្រិលជាពីរូបថតនោះ។

« មាតា~ព្រិលដំបូងឆ្នាំនេះធ្លាក់ហើយមាតា បុត្រមកមើលព្រិលធ្លាក់ជាមួយទ្រង់ច្រើនឆ្នាំហើយណា» រាងស្ដើងបន្លឺប្រយោគក្នុងចិត្តហើយសម្លឹងមើលរូបថតអ្នកជាម្ដាយ។

« មាតាទុកបុត្រចោលយូរហើយមិនអាណិតបុត្រទេឬដែរទុកបុត្រចោលយូរបែបនេះ» MaLaReal ញញឹមដដែរប៉ុន្តែភ្នែករបស់នាងកំពុងតែក្រហមឆួលចេញទឹកភ្នែកហើយច្រើនឆ្នាំតាំងពីគាត់ចាកលោកទៅនាងចាំព្រិលធ្លាក់ដំបូងរាល់ឆ្នាំទាំងខូចចិត្តព្រោះតាំងពីគាត់នៅគាត់ជាអ្នកកំដរនាងលេងព្រិលធ្លាក់ដំបូងជាមួយគ្នា។
តែនេះគាត់ចាកលោកយូរហើយមែនប៉ុន្តែនាព្រិលធ្លាក់នាងនៅតែធ្វើចិត្តមិនបាននៅតែនឹកទ្រង់រាល់ពេល។

༺ភារកិច្ចបេះដូង༻Where stories live. Discover now