Part 11

2.1K 154 0
                                    

        នៅពេលដែលហាន់ណាចេញពីផ្ទះរបស់អេលលីហ្សាមកជួនជាពេលនោះថេយ៉ុងក៏មកទទួលនាងល្មមហើយនាងក៏បានដើរចូលឡានទៅរហូតគេជូននាងមកដល់ផ្ទះធ្វើអោយនាងឆ្ងល់

ហាន់ណា<នែ លោកក្រែងទៅទទួលម៉ាក់លោក ចុះហេតុអីក៏មកផ្ទះចឹង>

ថេយ៉ុង<គាត់មិនទាន់មកដល់ទេចូលផ្ទះប្ដូរសម្លៀកបំពាក់សិនទៅ>

ហាន់ណា<អ៎ អូខេចឹង>

បន្ទាប់ពីនិយាយគា្នចប់ពួកគេក៏ចុះពីលើឡានហើយក៏ដើរចូលផ្ទះហើយរាងតូចច្រឡឹងបានឡើងទៅលើផ្ទះដើម្បីងូតទឹកផ្លាស់សម្លៀកបំពាក់បន្ទាប់ពីផ្លាស់រួចនាងក៏ទៅតែងមុខបន្តិចនាងក្រមុំតូចផាត់មុខបែបស្ដើងៗដាក់ក្រល័រភ្នែកពណ៌ទឹកក្រូចនិងលាបក្រេមពណ៌ទឹកក្រូចនេះនាងគ្រាន់តែផាត់មុខបែបស្ដើងធម្មតាប៉ុណ្ណោះតែមើលទៅឃើញស្អាតប្លែកជាងរាល់ដងបន្ទាប់ពីរៀបចំខ្លួនរួចរាល់នាងក៏ចុះទៅក្រោមតែមិនឃើញរៀងក្រាស់ទើបសួរទៅនាក់ដែលមានវ័យចំណាស់ដែលកំពុងឈរនៅជិតនោះ

ហាន់ណា<ម៉ែដោះ>

ម៉ែដោះ<ចាស>គាត់ឆ្លើយទាំងសម្លេងផ្អែមហើយញញឹមដាក់នាង

ហាន់ណា<តើចៅហ្វា..>នាងរៀបនិងសួរទៅម៉ែដោះរកថេយ៉ុងទៅហើយតែក៏មានសម្លេងនិយាយកាត់

ថេយ៉ុង<រកខ្ញុំមែនទេ>គេនិយាយដោយចុះពីលើកាំជណ្ដើរដំបូងឡើយគេថាមិនចាំបាច់ប្ដូរខោអាវតែដោយសារតែនៅមិនសុខទើបឡើងទៅប្ដូរតែម្ដងទៅ

ហាន់ណា<ស្មានតែបាត់ទៅណា>

ថេយ៉ុង<ខ្ញុំមិនបាត់ទៅណាទេ អ៎មួយទៀតមិនបាច់ហៅខ្ញុំចៅហ្វាយអីទេ>គេឆ្លើយជាមួយនាងហើយក៏ប្រាប់ទៅនាង

ហាន់ណា<ឆើសសស អ៎បើមិនអោយហៅចៅហ្វាយអោយហៅថាប្ដីហេស៎>នាងនិយាយឌឺដាក់គេតែស្មានតែគេព្រមចាញ់ហេសគេមានតែបន្តថែម

ថេយ៉ុង<ខ្ញុំគិតថាហៅប្ដីសម្លាញ់តែម្ដងទៅល្អជាង>គេនិយាយឌឺទៅនាងធ្វើអោយនាងឆេះមិនដឹងឆ្លើយយ៉ាងម៉េចបានត្រឹមតែសម្លក់មុខគេថ្លែរ

ថេយ៉ុង<យ៉ាងម៉េចនិយាយលែងចេញហើយហេស៎>

ហាន់ណា<ខ្ញុំមិនបានគ>នាងនិយាយហើយក៏សម្លក់មុខគេ

លងស្នេហ៏ក្រមុំឡិកឡក់♥️(Completed✅)Where stories live. Discover now