EPISODE 24

1.8K 122 7
                                    

   [1 weeks ago]

    មួយសប្ដាហ៏ក្រោយមកថេយ៉ុងក៏បានជាសះស្បើយធម្មតាហើយគេក៏បានបបួលហាន់ណាទៅដើរលេងម្ដងទៀតព្រោះគេពិតជាចង់ទៅដើរលេងលំហែអារម្មណ៏ខ្លះកុំអោយចេញពីក្រុមហ៊ុនចូលផ្ទះចេញពីផ្ទះចូលក្រុមហ៊ុនរហូតពេកស្ត្រេសណាស់

«ហាន់ នាងនៅឯណា»ថេយ៉ុងស្រែករកហាន់ណាពេលដែលមិនឃើញនាង

«ខ្ញុំនៅទីនេះ»ហាន់ណា

«ទៅរៀបចំឥវ៉ាន់ទៅ!ទៅដើរលេង»ថេយ៉ុង

«អូខេ»ហាន់ណានិយាយហើយក៏ដើរចេញទៅតែថេយ៉ុងក៏ស្រែកកាត់

«មិនមែនទៅតែមួយភ្លេតទេណាទៅ2,3ថ្ងៃណា»
ថេយ៉ុងស្រែកបញ្ជាក់ប្រាប់នាង

«អូខេ ចឹង»ហាន់ណានិយាយហើយក៏ឡើងទៅលើរៀបចំឥវ៉ាន់របស់នាងទៅរីឯថេយ៉ុងក៏ទៅរៀបចំឥវ៉ាន់របស់គេដូចគ្នាថេយ៉ុងកំពុងតែរៀបចំឥវ៉ាន់របស់គេសុខៗស្រាប់តែប្រទះនិងខ្សែកដែលមានឆ្លាក់ឈ្មោះថា 𝗠𝗼 ហើយវាក៏មានបេះដូងមួយចំហៀងអាចថាវាគឺជាខ្សែកអនុស្សាវរីយ៍របស់វីនិងម៉ូគេក៏លើកវាទុកនៅក្នុងហោប៉ាវខោ

«បើសិនជានាងដឹងថាខ្ញុំរៀបការហើយនាងនិងមានអារម្មណ៏បែបម៉េច??តែមិនអីទេខ្ញុំនិងអោយវាទៅហាន់ណា»ថេយ៉ុងនិយាយហើយក៏លើកវ៉ាលីដែលមានទំហំល្មមចុះទៅដាក់ក្នុងឡាន

«រួចរាល់ហើយមិនទេ»ថេយ៉ុងសួរទៅកាន់ហាន់ណា

«រួចរាល់អស់ហើយ»ហាន់ណា

«អូខេ តោះទៅចឹង»បន្ទាប់ពីនិយាយហើយពួកគេក៏ឡើងឡានហើយគោលដៅរបស់ពួកគេពេលនេះគឺទៅលេងមាត់សមុទ្រព្រោះអីថេយ៉ុងគេខានទៅសមុទ្រយូរហើយ

    [𝟯𝟬𝗺𝗻 𝗮𝗴𝗼]

  កន្លះម៉ោងក្រោយមកគេក៏បានមកដល់មាត់សមុទ្រដ៏ធំល្វឹងល្វើយពួកគេដើរនិយាយលេងបណ្ដើរនិយាយលេងជាមួយគ្នាបណ្ដើរនៅក្បែរមាត់សមុទ្រនោះបានមួយសន្ទុះក្រោយមកគេក៏បានឈរនៅមួយកន្លែងមើលទៅលំហសមុទ្រ។ វាយោដ៏បរិសុទ្ធបក់ផាត់មកប៉ះនិងផ្ទៃមុខរាងស្ដើងនិងរាងក្រាស់ទាំងពីរដែលកំពុងឈរមើលទៅសមុទ្រ

«ហឹម ស្រស់ស្រាយណាស់»ហាន់ណានិយាយទាំងញញឹមហើយក៏ដកដង្ហើមដើម្បីស្រូបយកខ្យល់ធម្មជាតិ

លងស្នេហ៏ក្រមុំឡិកឡក់♥️(Completed✅)Where stories live. Discover now