EPISODE 28

1.5K 98 4
                                    

    **ព្រូស**

    សម្លេងមនុស្សដួលបានបន្លឺឡើងស្របពេលដែរនាយកម្លោះគីម ថេយ៉ុងដើរមកពីចង្ក្រានបាយវិញក៏ឃើញយ៉ូសាដួលផ្កាប់មុខទៅលើការ៉ូ

«មានរឿងអី»ថេយ៉ុងសួរទៅកាន់ពួកនាងទាំងពីរនាក់ធ្វើអោយយ៉ូសាមើលទៅមុខហាន់ណាដោយមានល្បិចជាប់ខ្លួន

«ថេ!!គឺ..គឺអូនគ្រាន់តែ...គ្រាន់តែមកសុំទោសនាងរឿងពីមុនដែលអូនបានសាងនោះនាងក៏ខឹងអូនហើយក៏...ហឹក ហឹក...ក៏ រុញអូនធ្លាក់ពីលើកាំជណ្ដើរនេះទៅ ហឹក ហឹក!! ថេ !!»យ៉ូសាធ្វើជាយំដោយមានល្បិចរាប់រយជំពូកដើម្បីបំផ្លាញហាន់ណា នាងយូរហើយក៏អោនមុខចុះរួចក៏លួចបញ្ចេញស្នាមញញឹមឌឺដងទៅកាន់នាង

«កុហក»ហាន់ណាស្រែកទៅកាន់យ៉ូសាយ៉ាងខ្លាំងស្រីម្នាក់នេះពូកែសម្ដែងខ្លាំងណាស់ល្បិចក៏ច្រើនទៀត

«ហេតុអី ក៏អ្នកនាងចាំបាច់ស្រែកដាក់ខ្ញុំ!!ខ្ញុំគ្រាន់តែនិយាយការពិត ហឹក ហឹក»យ៉ូសាសម្ដែងធ្វើជាយំខ្សឹកខ្សួលកាន់តែខ្លាំងដើម្បីបំផាន់ភ្នែកបុរសចំពោះមុខអោយជឿទៅលើនាង

«ហេតុអីក៏អូន ចាំបាច់ស្រែកដាក់យ៉ូ បែបនេះហាន់»ថេយ៉ុងសម្លឹងមើលទៅកាន់មុខរបស់ហាន់ណា ពេលនេះអារម្មណ៏របស់គេវិលវល់ណាស់មិនដឹងជាត្រូវជឿអ្នកណានោះទេតែគេបានដើរមកឃើញនិងភ្នែកថាហាន់ណាបានក្រវាសយ៉ូសាធ្លាក់ពីលើកាំជណ្ដើរ

«ថេ!!បងនិយាយនេះដូចជាកាន់ជើងនាងពេកហើយ»ហាន់ណា

«តែបងបានឃើញនិងភ្នែកណ៎ាហាន់»ថេយ៉ុង

«បងជឿនាង??អូនមិនបានមានបំណងរុញនាងទេ!!វាកើតឡើងដោយអចេតនា»ហាន់ណានិយាយបកស្រាយទៅកាន់ថេយ៉ុងមួយៗច្បាស់

«អចេតនា??អ្នកនាងប៉ិនសម្ដែងណាស់ គីម ហាន់ណា»យ៉ូសានិយាយទាំងធ្វើមុខកំសត់លន់តួដើម្បីអោយនាយកម្លោះគីមថេយ៉ុងជឿមកលើខ្លួន(មិនដឹងអាណាអ្នកសម្ដែងអោយប្រាកដទេ🌚)

«ខ្ញុំគិតថាអ្នកនាងនិយាយនេះដូចជាជាន់កែងខ្លួនឯងពេកទេដឹងអ្នកធ្លាក់ពីកាំជណ្ដើរតែពីរកាំទេ!!តែវាបែរជាធ្វើអោយអ្នកនាងដួលវាមិនចម្លែកទេ ??ហេស?? បើសិនជាកូនក្មេងអាចនិងដួលព្រោះចេះដើរតេះតះចុះអ្នកនាងចាស់ហើយមិនចេះទប់លំនឹងខ្លួនឬក៏ធ្វើដួល??ខ្ញុំមិនយល់ទេជួយបកស្រាយផង!!»ហាន់ណានិយាយទៅកាន់យ៉ូសាម៉ាត់ៗធ្វើអោយយ៉ូសារកអ្វីមកដោះសារស្ទើរតែមិនទាន់

លងស្នេហ៏ក្រមុំឡិកឡក់♥️(Completed✅)Where stories live. Discover now