EPISODE 19

1.9K 110 2
                                    

    បន្ទាប់ពីនាងលួចចុះពីផ្ទះតាមបង្អួចហើយនាងក៏ជិះតាក់ស៊ីទៅក្លឹបរាត្រីមួយពេលទៅដល់នាងក៏ឈានជើងដើរចូលទៅតែក៏ក្រលេកឃើញថេយ៉ុងតែនាងក៏ធ្វើជាមិនឃើញព្រោះខ្ជិលរករឿងហើយនាងក៏កំពុងតែម៉ួម៉ៅមកពីផ្ទះស្រាប់ផងទើបដើរចូលទៅរកកន្លែងអង្គុយរាងឆ្ងាយពីពួកគេ

<ហឹក ហឹក គ្មានអ្នកណាស្រឡាញ់ខ្ញុំទេ>Suraអង្គុយផឹកបណ្ដើរយំបណ្ដើរនាងគិតថានាងកើតមកគ្មានអ្នកណាស្រឡាញ់នាងទេគ្រប់គ្នាសុទ្ធតែមើលរំលងនាង៕នាងអន់ចិត្តអន់ចិត្តដែលគ្មានអ្នកយល់ពីនាងនាងអាក្រក់ណាស់មែនទេទើបមើលរំលងនាងបែបនេះ៕នាងមិនដឹងទេថាគ្រប់គ្នាត្រូវការនាងនិងស្រលាញ់នាងខ្លាំងប៉ុណ្ណាគេធ្វើដើម្បីកែចរឹកដ៏រឹងរូសរបស់នាងតែនាងមិនដែលដឹងទេហើយនាងក៏ដឹងត្រឹមថាគ្រប់គ្នាស្អប់នាងនាងជាមនុស្សអាក្រក់នៅក្នុងកែវភ្នែករបស់ពួកគេតែប៉ុណ្ណោះតែគ្មានអ្នកដឹងពីទុក្ខលំបាក់របស់នាងខ្លះទេ

<ហឹក ហឹក ទេឯងមិនត្រូវយំទេវាគ្មានប្រយោជន៏ទេឯងជាមនុស្សរឹងមាំឯងត្រូវធ្វើអ្វីដែលខ្លួនឯងចង់ធ្វើណា>នាងផឹកបណ្ដើរយំបណ្ដើរនាងនិយាយលួងលោមខ្លួនឯងកុំអោយគិតពីរឿងទាំងអស់នោះទៀតប្រហែលជារៀងយប់បន្តិចនាងក៏រៀបចំទៅផ្ទះតែនាងក៏សម្រេចចិត្តចូលបន្ទប់ទឹកលប់លៀងមុខមាត់សិននៅពេលដែលនាងដើរចូលទៅនាងលប់លៀងមុខមាត់រួចរាល់ហើយក៏ដើរចេញមកវិញតែក៏មានបុរសម្នាក់ដើរបុកនាង

<ដើរបិទភ្នែកឬយ៉ាងម៉េច>Sura និយាយទាំងសម្លក់អ្នកនៅចំពោះមុខ

<នាងគឺ Choi Sura ត្រូវទេ>ជេហូបមិននិយាយតែក៏ប្រែជាមកសួរនាងវិញ

<ម៉េចក៏ស្គាល់ឈ្មោះខ្ញុំ>Sura

<ប្អូនជីដូនមួយដែលតាមស្រឡាញ់អាថេហើយប្រើល្បិចថោកទាបស្មានតែខ្ញុំមិនដឹង>ជេហូប

<អាយ អាយ លោកមានសិទ្ធអីមកស្ដីអោយខ្ញុំខ្ញុំយ៉ាងម៉េចក៏ជាសិទ្ធរបស់ខ្ញុំគ្មានទាក់ទងនិងលោកទេ>Sura នាងស្រែកទៅកាន់គេហើយក៏និយាយស្ដីអោយគេផាំងផាំងគ្មានញញឺតសូម្បីបន្តិច

<បិទមាត់ឈប់ស្រែកខ្ញុំថ្លង់>

<ថ្លង់ក្បាល់លោកស្អី>Sura

លងស្នេហ៏ក្រមុំឡិកឡក់♥️(Completed✅)Where stories live. Discover now