EPISODE 31

1.5K 94 3
                                    

បន្ទាប់ពីជិះឡានបាមមួយសន្ទុះពួកគេក៏បានមកដល់ស្នងការណ៏ប៉ូលីសរួចក៏បានដើរចូលទៅ ។ គ្រាន់តែដើរចូលទៅដល់ភ្លាមពួកគេក៏បានសួរទៅកាន់លោកស្នងការភ្លាម

«លោកប៉ូលីសឯណាឃាតករទៅ»ពួកគេបានសួរទៅកាន់ប៉ូលីសទាំងស្លន់ស្លោ

«គឺនៅខាងនេះបាទ»ប៉ូលីសនិយាយហើយក៏នាំពួកគេទៅរកបន្ទប់សួរចម្លើយព្រោះថាឃាតករនៅទីនោះ

«ឯង ឯងមែនទេដែលជាអ្នកបាញ់ប្អូនយើង»គ្រាន់តែចូលទៅដល់ឃើញមុខឃាតករនោះភ្លាមTaehyung បានចាប់ក្របួចកអាវគេឡើងរួចសួរទាំងសម្លេងរឹងកព្រឹស

«លោក..លោក..ស្ងប់អារម្មណ៏សិនទៅនៅក្នុងស្នងការណ៏ប៉ូលីសគេមិនអោយប្រើអំពើហឹង្សានោះទេ»ប៉ូលីសម្នាក់បានចូលទៅសម្រួលទាញថេយ៉ុងចេញពីប្រុសម្នាក់នោះបើមិនចឹងទេអាចនិងមានរឿងធំមិនខានទេ

«ឯងត្រៀមដេកគុកនេះមួយជិវិតទៅ»Taehyung និយាយទាំងសម្លេងរឹងកព្រឹសសម្លឹងមុខពួកគេទាំងមុខស្មើធេង

«នេះគឺជាឃាតករដែលបាញ់សម្លាប់អ្នកនាងSura បើតាមដែលខាងពួកយើងស៊ើបមក!!បាទ!!»ប៉ូលីសនោះនិយាយទៅកាន់Taehyung និង Hoseok

«បាទ!!តែលោកប៉ូលីសពួកយើងអាចនិយាយជាមួយឃាតករបានទេ»Hoseok បានស្នើរសុំខាងប៉ូលីសដើម្បីនិយាយជាមួយពួកគេ

«បាទ!!បានតែពួកលោកមិនត្រូវប្រើអំពើហឹង្សានោះទេ»ប៉ូលីសនោះនិយាយទៅកាន់Hoseok

«បាទ!!»បន្ទាប់ពីនិយាយហើយប៉ូលីសនោះក៏បានដើរចេញទៅហើយHoseok និង Taehyung ក៏បាននាំគ្នាដើរទៅអង្គុយលើកៅអីទល់មុខឃាតករពីនាក់នោះ

«ឯងមានគុំនុំអីជាមួយSura ហេតុអីបានជាឯង
សម្លាប់នាង??»Hoseok សួរទៅកាន់ពួកគេទាំងពីរនាក់

«គឺអ្នកនាងKim Hunna ជាអ្នកបញ្ជាពួកខ្ញុំ»គ្រាន់តែពួកគេទាំងពីរនាក់និយាយចប់ភ្លាមTaehyung ក៏ទះតុផាំងហើយក៏លើកដៃទៅច្របាច់កពួកគេ

«កុហកHunna មិនមែនមនុស្សបែបនិងទេ»Taehyung និយាយទាំងក្ដៅសាច់និងចម្លើយរបស់ពួកគេដែលមកចោទប្រកាន់លើប្រពន្ធខ្លួនស្រស់ៗបែបនេះ

លងស្នេហ៏ក្រមុំឡិកឡក់♥️(Completed✅)Where stories live. Discover now