EPISODE 26

1.9K 104 0
                                    

~~Morning ~~

      ព្រះសូរិយាចាប់ផ្ដើមរះពន្លឺដ៏ចែងចាំងនៃព្រះសូរិយាបានចាំងចូលទៅក្នុងបន្ទប់របស់ស្វាមីភរិយាមួយគូដែលកំពុងដេកអោបគ្នាយ៉ាងស្អិតរមួតហើយក៏មានក្ដីសុខបំផុត

<ហឹម>រាងស្ដើងបម្រាសខ្លួនតិចៗហើយក៏ចាប់ផ្ដើមបើកភ្នែកសន្សឹមៗងើយទៅមើលមុខអ្នកដែលមានឈ្មោះជាស្វាមី

<ថេ!!ក្រោកឡើងភ្លឺហើយ>Hunna នាងបានបន្លឺឈ្មោះអ្នកដែលជាស្វាមីតិចៗដើម្បីអោយគេក្រោក ហើយក៏លើកដៃអង្រួនខ្លួនគេតិចៗ

<ហឹម !! អូនទៅងូតទឹកទៅ បងសុំគេងបន្តិចទៀត>Taehyung និយាយទាំងសម្លេងរងុលៗបែបមនុស្សមិនទាន់អស់ងងុយ

<ចាស !! ចឹងក៏បាន>ថាហើយHunna ក៏បានដើរចូលទៅក្នុងបន្ទប់ទឹកទៅ

    [ 20 min later ~~]

     ប្រហែលជា20នាទីក្រោយមកនាងក៏បានចេញពីបន្ទប់ទឹកវិញដោយពាក់សម្លៀកបំពាក់នៅក្នុងបន្ទប់ទឹកហើយជាស្រាច់ តែក៏ឃើញTaehyung នៅគេងនៅឡើយទើបដើរទៅដាស់

<ថេ ហា៎!! ក្រោកឡើង>Hunna និយាយទាំងអង្រួនដើមដៃរបស់គេ

<បាទ>បន្ទាប់មកថេយ៉ុងក៏ក្រោកអង្គុយដោយយកដៃទៅញីភ្នែកតិចៗ

<ឆាប់ទៅងូតទឹកទៅ ណា៎ ក្រែងថាថ្ងៃនិងយើងទៅមើលព្រះអាទិត្យរះ>Hunnaនិយាយដាស់តឿនគេ

<អូខេ>គេនិយាយហើយក៏ងើបដើរចូលបន្ទប់ទឹកបាត់ទៅ ។ រីឯហាន់ណាវិញក៏ចាប់ផ្ដើមតែងមុខបន្ទាប់ពីតែងហើយនាងក៏លើកទឹកអប់យកមកបាញនៅកញ្ចឹងកសខ្ជីរបស់ខ្លួនហើយក៏ក្រោកឈរជួនជាពេលដែលថេយ៉ុងចេញពីបន្ទប់ទឹកល្មម ដោយមានកន្សែងរុំល្វែងក្រោម

<បងរៀបចំខ្លួនសិនទៅ!!អូនទៅធ្វើម្ហូប>Hunna

<បាទ>និយាយចប់ Hunna ក៏ចុះទៅក្រោមបាត់ទៅរីឯថេយ៉ុងក៏ចាប់ផ្ដើមស្លៀកពាក់

     20 min later ~~

      20នាទីក្រោយមកថេយ៉ុងក៏បានចុះមកក្រោមហើយក៏ជួនជាពេលដែលHunna រៀបចំម្ហូបហើយល្មម

«ម៉ោះ!!ថេមកញ៊ាំបាយ»Hunna និយាយទាំងញញឹមទៅកាន់ថេយ៉ុងនៅពេលដែលឃើញគេចុះមក

លងស្នេហ៏ក្រមុំឡិកឡក់♥️(Completed✅)Onde histórias criam vida. Descubra agora