EPISODE 18

2K 113 0
                                    

At night club ~~

បន្ទាប់ពីពួកគេនិយាយគ្នារួចពួកគេក៏បានមកដល់night club មួយដោយស៊ូហ្គាបានអោយពួកគេម្នាក់ៗទៅមុនដោយទុកអោយគេជាអ្នកយកឡានទុកពីអ្នកជេហូបបន្ទាប់ពីយកឡានទុកហើយពួកគេក៏បានដើរចូលមកក្នុងក្លឹបវិញទាំងពីរនាក់ដោយមិនបានប្រយ័ត្នគេក៏បានដើរបុកនារីម្នាក់

<សុំទោស>ស៊ូហ្គា

<មិនអីទេ ចាស>

<នេះនាង>ស៊ូហ្គា

<ហាសស>Izuki

<ម៉េចក៏មកទីនេះ>Suga

<មកជួបជុំមិត្តភក្តិ>Izuki

Yakataa Izuki គឺជានារីកូនកាត់ជប៉ុនហើយនាងក៏ជាគូដណ្ដឹងរបស់ស៊ូហ្គាដែលឳពុកម្ដាយផ្សំផ្គុំអោយដូចគ្នាពួកគេទាំងពីរមិនទាន់រៀបការទេតែគ្រាន់តែមើលចិត្តគ្នាសិនបើពេញចិត្តគ្នាពេលណារៀបការពេលនិងតែពេលនេះពួកគេអាចនិងមានចិត្តលើគ្នាច្រើនដែរ

<ប្រាកដហេស>Suga

<ត្រូវហើយ>Izuki នាងឆ្លើយហីហី

<ប្រុសក៏..>Suga រៀបនិយាយហើយស្រាបតែមានមនុស្សប្រុសម្នាក់ដើរមក

<Izu ឯងមិនចូលទៅវិញទេហេសនៅឈរទៅនេះធ្វើអី>jungwoo

Choi jungwoo ជាមិត្តភក្តិប្រុសរបស់Izuki

<គេកំពុងនិយាយជាមួយប្ដីគេមិនបានចូលវិញទេទៅផ្ទះឥឡូវហើយ>Suga និយាយដោយមិនមើលមុខjungwoo បន្តិចទាំងកាយវិការទាំងពាក្យសំដីធ្វើអោយស្រីតូចដែលឈរនិងមុខឆ្ងល់មិនស្ទើររួមទាំងជេហូបដែរឈរមើលផងដែរ

<បាទ>jungwoo

<ឯងផ្ដាំទៅប្រាប់ពួកនោះផងណា>Izuki

<hmmm >jungwoo បន្ទាប់ពីរនិយាយចប់គេក៏ដើរចូលក្នុងវិញ

<ប្រាប់ពួកនោះទៅស្អែកជួបគ្នាយើងមានការបន្តិច>Suga

<បាទ>ជេហូបនិយាយហើយក៏ដើរចូលទៅខាងក្នុងពេលទៅដល់តុរបស់ពួកគេទាំងអស់គ្នាដោយចម្លែកចិត្តមិនឃើញSuga មកជាមួយជេហូបពួកគេក៏សួរទៅកាន់ជេហូប

<ហាស ឯណាSuga >All

<គាត់មានរឿងដោះស្រាយជាមួយអនាគតប្រពន្ធគាត់>ជេហូប

លងស្នេហ៏ក្រមុំឡិកឡក់♥️(Completed✅)Where stories live. Discover now