ភាគ៣០

4K 266 9
                                    

ផាច់ៗៗៗ

សំឡេងដំបងលាន់ឮរំងំពេញបន្ទប់ នៅពេលដែលវាប៉ះនិងសាច់របស់ថេយុង រាងតូចខំខាំមាត់ព្រោះមិនចង់ស្រែកយំ គេខំទ្រាំទាំងឈឺចាប់ពេញរាងកាយ ទាំងឈឺចាប់បេះដូងក្នុងទៀតផង។
«ហា ហា ៗ» រាងក្រាស់សើចឡើងសមចិត្តនៅពេលដែលខ្លួនបានវាយថេយុង. ជុងហ្គុកវាយថេយុងរហូតទាល់តែខ្នងរបស់រាងស្តើចដាច់រលាត់ស្បែកមានឈាមហូរចេញមករឹមៗ ទើបខ្លួនបញ្ឈប់។
«វាយទៀតមក វាយខ្ញុំឱ្យស្លាប់ទៅ ហុឹៗ» ថេយុងស្រែកទ្រហោយំចំពោះជុងហ្គុក ព្រោះគេឈឺចាប់ណាស់ ឈឺណាស់ ឈឺដែលស្រលាញ់គេតែឯង តែគេមិនដឹង។
«វាមិនទាន់ដល់ពេលនោះទេ អាក្មួយចង្រៃយ៏» ជុងហ្គុកច្របាច់ថ្គាមរបស់ថេយុងមួយទំហឹងហើយក៏ក្រវាសដើរចេញ រួចក៏ចុះទៅខាងក្រោម។ ចំណែកឯថេយុងវិញ ពេលនេះគេដើរមិនរួចនោះទេ ព្រោះខ្នងរបស់គេស្ទើរទេបាក់ទៅហើយ រាងតញចខំប្រឹងវាពីបន្ទប់ធ្វើការទៅបន្ទប់របស់ខ្លួនដោយលំបាកលំបិន្ត។ ប៉ុន្តែវាមិនទាន់បានប៉ុន្មានផងស្រាប់តែមានជើងមួយមកជាន់គេពេញមួយទំហឹង ធ្វើឱ្យថេយុងងាកមុខទៅមើលម្ចាស់ៗដៃនោះហើយ បេះដូងរបស់ចាប់ផ្តើមឈឺឆៀបៗ ក្បាលរបស់គេប្រៀបដូចជាមានអ្នកណាយកកាំបិតមកកាប់ចំកណ្តាលក្បាលនោះទេ។

«គួរឱ្យអាណិតអាណាស់» ជុងហ្គុកដកជើងចេញពីដៃរបស់ថេយុងហើយធ្វើមុខពេបជ្រាយរួចក៏ដើរចុះទៅខាងក្រោមវិញ។ ការពិតមុននោះគេមិនទាន់ចុះទៅនោះទេ គេនៅឈរចាំថេយុងនៅមាត់ជណ្តើរ ព្រោះគេចង់ឌឺដងដាក់ថេយុងបន្ថែមទៀត។
មួយអាទិត្យកន្លងផុតទៅ

រាងកាយតូចកំពុងតែស្ងំនៅក្នុងបន្ទប់របស់ខ្លួនដោយបន្ទប់គ្មានពន្លឺសូម្បីតែបន្តិច។ ចាប់តាំងពីថ្ងៃដែលជុងហ្គុកវាយគេមក គេមានអារម្មណ៍ថាបេះដូងរបស់គេពេលនេះកំពុងតែមានអ្នកឈ្លីឆ្លាន់តាមតែអំពើចិត្ត ថេយុងគេកំពុងតែមើលរបួសដែលមុនទាន់ជា ទាំងឈឺចាប់ ទឹកភ្នែកស្រក់ហូរចុះមកដូចជាបាក់ទំនប់។

«លោកប្រុសថេយ៍ អ្នកប្រុសជុងហៅចុះទៅក្រោម» មីងស៊ូហៅថេយុងពីក្រៅបន្ទប់ដោយសំឡេងថ្នមៗបំផុត ព្រោះខ្លាចរំខានថេយុង ទើបគាត់មិនគោះទ្វាព្រមទាំងនិយាយតិចៗ។
«ខ្ញុំមិនទៅទេ មីង» ថេយុងក្រវីក្បាលប្រកែក ព្រោះគេមិនចង់ជួបលោកពូដ៏សែនឃោរឃៅរបស់គេទៀតនោះទេ

មីងស៊ូឮថេយុងប្រាប់ហើយគាត់ក៏ដើរចុះមកខាងក្រោម ប្រាប់ទៅជុងហ្គុកដែលធ្វើឱ្យរាងក្រាស់កំពុងតែកាន់កែវទឹកដោះគោនោះខឹងយ៉ាងខ្លាំង ព្រោះមិននឹកស្មានថាថេយុងមិនចុះមកតាមសម្តីដែលគេហៅ។

ជុងហ្គុកគេងើបពីសាឡុងរួចក៏បោះជំហានសំដៅទៅបន្ទប់របស់ថេយុងដោយអារម្មណ៍ខឹងសម្បារ។

ក្រាក!
សំឡេងបើកទ្វារបស់មនុស្សម្នាក់ធ្វើឱ្យថេយុងភ្ញាក់ផ្អើល រួចក៏ប្រញាប់ក្រោកពីគ្រែដោយយឺតៗព្រោះខ្នងរបស់គេនៅឈឺនៅឡើយ។
«សូមលើកក្រោយលោកពូជួយគោះទ្វាផង» រាងតូចនិយាយដូច្នេះធ្វើឱ្យអ្នកស្តាប់កាន់តែឡើងកំហឹងមួយកម្រិតទៀតគេក្តាប់ដៃយ៉ាងណែនរួចសម្លឹងមកមើលថេយុង។
«ឯង ហ៊ាននិយាយដូច្នេះផងហ្អេ៎! គីម ថេយុង» អ្នកកំលោះស្រែកដោយខឹងម្បារព្រោះថេយុងកាន់តែប្រហើនចំពោះគេហើយ។
«ហេតុអ្វី? ខ្ញុំនិយាយមិនបាន» ថេយុងសួរចេញមកដោយទឹកភ្នែក ទោះគេខំទប់ប៉ុណ្ណាក៏ទឹកភ្នែកនៅតែហួរស្រក់ចុះមក
«ឯងចង់ដឹងមែនទេ! គឺមកពីឯងជាក្មួយក្រៅខោ» ជុងហ្គុកនិយាយដូចច្នេះធ្វើឱ្យបេះដូងអ្នកម្ខាងទៀតប្រៀបដូចជាគេយកដែកដែលក្តៅមករុកក្នុងបេះដូងអញ្ចឹង។
«ពូ! ចេញពីបន្ទប់ខ្ញុំទៅ» ថេយុងដេញរាងក្រាស់ឱ្យចេញពីបន្ទប់ខ្លួន ព្រោះពេលនេះគេឈឺទាំងឈឺទាំងចិត្ត។ ព្រោះពាក្យពូរបស់គេគឺគ្មានអ្វីក្រៅពីក្មួយក្រោខោឡើយ។ ធ្វើដូចជាថេយុងគ្មានតម្លៃសម្រាប់ជុងហ្គុកអញ្ចឹង។

«.....» ជុងហ្គុកគេមិនតបតអ្វីក៏ដើរចេញតាមសម្រួលនព្រោះគេខ្ជិលឈ្លោះជាមួយក្រៅខោរបស់គេម្នាក់នេះ ព្រោះវាគួរឱ្យខ្ពើមរអើមជាទីបំផុត។
«ខ្ញុំគួរឱ្យស្អប់ដល់ថ្នាក់នេះ ហេ៎ ពូជុង ហុឹ ហុឹ» ថេយុងទ្រហោយំរួចក៏ទម្លាក់ខ្លួនលើពូសំងំយំ ដើម្បីឱ្យបានធូរស្បើយខ្លះ ព្រោះពេលនេះគេប្រៀបដូចជាមានអ្នកណាម្នាក់យកមកឃុំនៅក្នុងគុកងងឹតអញ្ចឹង។

បំបាក់ស្នេហ៏លោកពូ(ច្បាប់កែសម្រួលថ្មី)Where stories live. Discover now