ភាគ២៥

3.8K 254 5
                                    

«ថេយុង អូនកើតអីមែនទេ?» ស៊ូបីនសួរទៅថេយុង ដោយសំឡេងខ្សាវៗ ព្រោះខ្លាចរំខានអារម្មណ៍ថេយុង
«ខ្ញុំគ្មានអីទេ បងស៊ូបីន» ថេយុងយកដៃជូតទឹកភ្នែកឱ្យស្ងួតហើយខំសម្រួលអារម្មណ៍រួចក៏បែរមកនិយាយជាមួយនិងស៊ូបីន។
«បើមានរឿងអីអូនអាចប្រាប់បងបានណា៎ កុំលាក់ក្នុងចិត្តអី» ស៊ូបីនព្យាយាមលួងលោមថេយុង ដើម្បីឱ្យរាងតូចនិយាយចេញមក ព្រោះដើម្បីកុំឱ្យថេយុងគិតច្រើនពេក។
«ខ្ញុំមិនអីពិតមែនបង...» ថេយុងនៅតែប្រកែក គេមិនចង់ឱ្យអ្នកណាម្នាក់ដឹងរឿងរបស់គេនោះទេ ព្រោះនេះគឺជាទម្លាន់របស់ថេយុង
«អឹម....» ស៊ូបីនបានត្រឹមតែងក់ក្បាល យល់នូវអ្វីដែលថេយុងនិយាយ គេដឹងថាថេយុងមានរឿងលាក់ក្នុងចិត្តគ្រាន់តែថេយុងមិននិយាយមកប៉ុណ្ណោះ។

មកដល់នៅខាងមុខភូមគ្រឹះរបស់គ្រួសារត្រកូលឆេយ៏ ដែលជាអ្នកមានលំដាប់ខ្ពស់ ប៉ុន្តែមិនដល់គ្រួសារត្រកូលជុននោះទេ។

«ថេយ៏ អូនដើររួចទេ?» ស៊ូបីនសួរទៅថេយុង នៅពេលដែកជើងរបស់ថេយុងឡើងក្រហមជាំតែម្តង ព្រោះដោយសារតែថេយុងមិមប្រយ័ត្នទើប ក.ជើងរបស់ថេយុងខ្លាចជាដូច្នេះ។
«អឹម....» ថេយុងគេងក់ក្បាលដោយគិតថាគេដើររួច
«អាយ៎» ថេយុងស្រែកនៅពេលដែលដើរមិនទាន់បានប៉ុន្មានផងគេស្រាប់តែរកដួលទៅវិញព្រោះ ក.ជើងរបស់គេមិនទាន់ជាស្រួលបួលនៅឡើយនោះទេ ប៉ុន្តែសំណាងល្អដែលស៊ូបីនចាប់ជាប់ ដោយស៊ូបីនទ្រថេយុងហើយក៏កែវភ្នែកទាំងពីរសម្លឹងមើលគ្នាទៅវិញទៅមក។
«ចាំបងបីនាំទៅ រុំកជើងនៅក្នុងបន្ទប់» ស៊ូបីននិយាយចន់ក៏បីថេយុងដើរទៅបន្ទប់របស់ខ្លួនដោយមិនខ្វល់ក្រសែភ្នែកអ្នកដែលនៅក្នុងផ្ទះសម្លឹងមើលមកគេនោះទេ
«នេះអ្នកប្រុសនាំអ្នកណាមកនិង» អ្នកបម្រើក្នុងផ្ទះជុំគ្នា ឆ្ងល់ថាស៊ូបីននាំអ្នកណាមក។

មកដល់ក្នុងបន្ទប់ស៊ូបីក៏ដាក់ថេយុងឱ្យអង្គុយនៅលើពូក រួចគេក៏ដើរទៅយកថ្នាំនៅខាងក្រោមដើម្នីមករុំរបួសឱ្យថេយុង។ ក.ជើងរបស់គេក៏មិនដល់ថ្នាក់ក្រហមជាំបែបនេះដែរដោយសារតែការលើកមុនក្រលាចមិនទាន់បាត់ជា ទើបក្រលាចលើកនេះខ្លាំងតែម្តង។
«ហុចជើងមក» ស៊ូបីអោនក្រោមរួចក៏យកជើងរបស់ថេយុងមកដាក់លើជុងហ្គុករបស់ខ្លួន រួចក៏យកថ្នាំលាបជើងថេយុងថ្នមៗ ហើយក៏យកក្រណាត់មករុំរបួសទៅ
«ខ្ញុំអរគុណច្រើនហើយ បងស៊ូបីន» ថេយុងនិយាយអរគុណទៅកាន់ស៊ូបីន។ ទាំងក្នុងចិត្តរបស់គេមានអារម្មណ៍ថាហេតុអ្វីបានជាជុងហ្គុកធ្វើបែបនេះដាក់គេ បេះដីងរបស់គេលោតញាប់ឥតឈប់ ប៉ុន្តែពេលដែលស៊ូបីធ្វើមកកាន់គេវិញមានអារម្មណ៍ថាធម្មតា។
«ឃ្លានទេ ចាំបងយកបបរឱ្យញុំា»
«បាទ...» ទោះគេចង់ប្រកែកក៏ពិបាកដែល ព្រោះក្រពះរបស់កូស្ទើរតែដាច់ទៅហើយ បើគេប្រកែកនោះក្រពះរបស់គេនិងខូច។

រំលង១៥នាទីទៅ ស៊ូបីក៏លើកយកបបរមកឱ្យថេយុង ព្រមទាំងមានទឹកមួយកែវ និងថ្នាំមួយគ្រាប់ផងដែល។
«ញុំាទៅ បងចុះទៅក្រោមមួយភ្លែត» ស៊ូបីប្រាប់ថេយុងហើយគេក៏ដើរចុះទៅក្រោម ចំណែកឯថេយុងវិញញាត់យកៗ ព្រោះគេអត់អាហារចូលពោះតាំងពីព្រលឹម។

បំបាក់ស្នេហ៏លោកពូ(ច្បាប់កែសម្រួលថ្មី)Where stories live. Discover now