ភាគ៤(កែសម្រួលថ្មី)

4.4K 294 1
                                    

រយៈពេលបីឆ្នាំក៏បានកន្លងផុតទៅ
ដំណើរជីវិតរបស់មនុស្សម្នាក់ៗរមែងនឹងជួបបញ្ហា ប៉ុន្តែយើងគួរតែរីករាយដែលបានមើលឃើញពីគុណតម្លៃល្អៗ នៃដំណើរជីវិតរបស់យើង។ ពេលវេលាគឺជាទ្រព្យដែលមិនអាចកាត់ថ្លៃបាន តែពេលវេលានោះ អាចនឹងកន្លងផុតទៅដោយមិនអនុញ្ញាតឲ្យយើងសម្រេចបំណងសម្រាប់មនុស្សជាទីស្រលាញ់បានឡើយ។
ពេលខ្លះ យើងមើលរំលងនូវពេលវេលាចំពោះមុខ យើងវង្វេងក្នុងអតីតកាល ហើយពេលខ្លះទៀត ទង្វើតូចមួយក្នុងពេលបច្ចុប្បន្ន អាចជាកាដូដ៏វិសេសសម្រាប់លោកអ្នកនាពេលអនាគតក៏ថាបាន។ អ្វីៗគ្រប់យ៉ាងប្រែប្រួលគ្មានសល់ ជាពិសេស គឺទំនាក់ទំនងរវាង ជុងហ្គុក និងក្មួយរបស់គេនេះដែរ បីឆ្នាំមកនេះ ជុងហ្គុកពិតជាមើលថែ ថេយុង បានដិតដល់ណាស់ ទង្វើនេះផ្ទុយស្រឡះកាលពីមុន កាលពីដំបូងៗគេនិយាយពាក្យថា-ស្អប់-ដាក់ក្មួយរាល់ថ្ងៃ មួយថ្ងៃមិនក្រោមម្ភៃដងនោះទេ ផ្ទុយពីឥលូវមួយឆមាសមិនទាន់ឮពាក្យនេះម្ដងផង។
ក្រោមផ្ទៃមេឃខៀវស្រងាត់ ខ្យល់បក់វ៉ូៗ មកប៉ះនឹងផ្កាដែលមានពណ៌ស្រស់ស្អាត បានពាំនាំនូវក្លិនដ៏ក្រអូបពិដោរ មកប៉ះច្រមុះរាងក្រាស់ដែលកំពុងតែអង្គុយអានកាសែត មើលទៅក្មួយរបស់ខ្លួនដែលកំពុងតែរត់លេងយ៉ាងសប្បាយ។
«លោកពូៗ មកលេងជាមួយនិងថេយ៍ទេ? សាំប៉ាយ(សប្បាយ)ណាស់ណា» ថេយ៍ រត់មកជិតលោកពូរបស់ខ្លួន ហើយក៏ទាញដៃលោកពូតិចៗ ធ្វើឱ្យ ជុងហ្គុក ទម្លាក់កាសែតចុះ ហើយបែរមកនិយាយជាក្មេងប្រុសអាយុខួប ដែលកំពុងតែទាញដៃយោលទៅយោលមក រំអុកឱ្យគេទៅលេងជាមួយ ។
"ពូមិនទំនេរទេណា... ចាំពេលដែលពូទំនេរ គឺពូនឹងលេងជាមួយក្មួយណា" ជុងហ្គុក
"ហ៊ឹក​ ពូជុង តាវល់លាហូត(ពូជុងរវល់រហូត)" ថេយុង ទម្លាក់ខ្លួនអង្គុយចុះលើដី រួចក៏ធ្វើមុខជូដាក់លោកពូរបស់ខ្លួន។ ទឹកមុខតូចចិត្តតូចថ្លើមរបស់ ថេយុង ធ្វើឱ្យ ជុងហ្គុក អស់សំណើចជាមួយនិងកាយវិការដែ​លពូកែងក់ងរដូចជាមនុស្សស្រីរបស់ ថេយុង ជាខ្លាំង។
"គឺមកពីពូរវល់ពិតមែននឹងណា...នៅពេលដែលពូទំនេរ ចាំពូមកលេងជាមួយថេយ៍ ក្មួយយល់ព្រមទេ"រាងក្រាស់ព្យាយាមនិយាយលួងលោមជាមួយ ថេយុង ដែលកំពុងតែអោបដៃ ធ្វើមុខងក់ងរដាក់គេ មិនព្រមបែរមកនិយាយជាមួយខ្លួន។
"ហ៊ឹក ថេយ៏តឹង(ខឹង)នឹងលោកពូហើយ"
ថេយ៍ នៅតែមិនព្រមបែរមកនិយាយជាមួយនឹងគេ ធ្វើឱ្យរាងក្រាស់ អស់វិធីក្នុងការលួងលោម បានត្រឹមតែអស់សំណើចនៅក្នុងចិត្ត រួចទើបគេរកនឹកឃើញនៅវិធីមួយ​ ហើយក៏សង្ឃឹមថាវិធីមួយនេះ និងអាចលួងលោមក្មួយរបស់គេម្នាក់នេះ សម្រេចផងទៅចុះ។
"ថ្ងៃនេះដូចជាចង់ញុំាការ៉េមរសជាតិលេមិន រសជាតិវ៉ាននីឡា"
ជុងហ្គុក ធ្វើដើរបណ្តើរនិយាយបណ្តើរ ចំណែកឯថេយុងវិញ គ្រាន់តែឮបែបនេះ ក៏ប្រញាប់បែរទៅរកជុងហ្គុកភ្លាម រួចក៏ក្រោកពីដីប្រញាប់រត់ទៅតាមរាងក្រាស់ រីឯមនុស្សក្បាលកញ្ចាស់ក៏លួចអស់សំណើច ។
ក្មេងនៅតែជាក្មេង! គ្រាន់តែការ៉េមក៏អាចបោកឱ្យគេចាញ់កលបានដែរ។
"លោកពូចាំថេយ៏ផង"
រាងតូច រត់ត្របាញ់ជើងទៅចាប់ដៃ ជុងហ្គុក​ ក៏ព្រោះតែគេបានឮថាជុងហ្គុកទៅទិញការ៉េមអម្បាញ់មិញនេះនិងឯង។
"ក្រែងថាមិននិយាយជាមួយពូហ្អេ?"
ជុងហ្គុក ធ្វើជាសួរទៅកាន់ ថេយ៍។
"ថេយ៍(លើកលែង)តើកតែងឱ្យពូម្តងតុះ(ចុះ)" គ្រាន់តែ ថេយ៍និយាយចប់ភ្លាមជុងហ្គុកក៏ចាប់បីខ្លួនតូចមកដាក់នៅលើស្មាភ្លាមៗ​។
"តោះយើង..."​ ជុងហ្គុក ប្រញាប់រត់ទៅខាងក្នុង ដើម្បីប្រើឱ្យដូយ៉ុងដែលជាមនុស្សជំនិតជួយទៅទិញការ៉ែមឱ្យ ថេយុង។
១៤ឆ្នាំកន្លងផុតទៅ...
មួយប៉ព្រិចភ្នែកសោះ ធ្មេចបើកៗរយៈពេល១៤ឆ្នាំបានកន្លងផុតទៅយ៉ាងឆាប់រហ័ស ចំណែកឯថេយុងវិញ គឺគេពេញរូបពេញរាងហើយ ព្រមទាំងអាចមើលថែក្រុមហ៊ុនជំនួសដៃជើងឱ្យ ជុងហ្គុក បាននៅពេលដែលលោកពូមិននៅប្រទេស កូរ៉េ ព្រោះរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះជុងហ្គុករវល់ហោះហើរទៅក្រៅប្រទេសញឹកញាប់ជាជាងនៅក្នុងប្រទេស កូរ៉េ។
ចំណែកបុគ្គលិកក្នុងក្រមហ៊ុន ក៏ទទួលស្គាល់ថ្វីដៃនិងសរសើរពី ថេយុង មិនដាច់ពីមាត់ ព្រោះតែសមត្ថភាពធ្វើការរបស់ ថេយុង មិនចាញ់ លោកពូរបស់គេនោះទេ។​
១៤ឆ្នាំមកនេះ ជុងហ្គុក ផ្លាស់ប្តូរ360ដឺក្រេតែម្តង គេក្លាយជាមនុស្សទុំម្នាក់ ដែលនិយាយតិច ធ្វើច្រើន តែថ្មីៗនេះគេកាន់តែប្លែក ព្រោះមួយរយៈនេះ គេឆេវឆាវឆាប់ខឹងមួម៉ៅគ្មានហេតុផល រហូតថេយុងអត់នឹងប្លែកចិត្តមិនបាន តែនាយតូចមិនហ៊ានដេញដោលលោកពូឡើយ គេបានត្រឹមតែគិតក្នុងន័យវិជ្ជមានផ្សេងៗ ជួនកាលគាត់អាចស្ត្រេសរឿងការងារ ធុញថប់ ហើយក៏បញ្ចេញកំហឹងមកខ្លះៗប៉ុណ្ណោះ ឬអាចមកពីតួលេខអាយុចេះតែកើន តែបែរនៅលីវ(ចុះប្រេងដូចដំរី)។
ថ្វីដ្បិតតែលោកពូឧស្សាហ៍ចុះប្រេងញឹកញាប់ អូហ៍ច្រឡំ ឧស្សាហ៍មួម៉ៅដាក់គេញឹកញាប់ ក៏ថេយុងមិនដែលគិតចង់និរទេសខ្លួនឱ្យឆ្ងាយពីភ្នែកពីច្រមុះគាត់ម្ដងណាដែរ ថេយ៏ មានតែព្យាយាមទាក់ទងទៅរកគាត់ថែម ព្រោះបារម្ភ តែលោកពូបែរជាបិទទូរសព្ទ ផ្ដាច់ខ្លួនចេញពីពិភពលោកទៅរស់ភពផ្កាយតែម្នាក់ឯងឆ្កុយៗ(ទៅបរទសទេបងៗ)។
«មីង ស៊ូ ថ្ងៃនេះលោកពូ ត្រលប់ពីប្រទេសបារាំងហើយត្រូវទេ?»
ថេយុង គ្រាន់តែចេញពីសាលាភ្លាម មិនទាន់បាត់ហត់ស្រួលបួលផងក៏ប្រញាប់រត់ត្រហេបត្រហបមកសួរម៉ែដោះភ្លាម ព្រោះខ្លាចទៅទទួលលោកពូចេញពីព្រលានយន្តហោះមិនទាន់។
គេរង់ចាំថ្ងៃនេះឆ្លងខែឆ្លងឆ្នាំ ទម្រាំគាត់ព្រមធ្វើមាតុនិវត្តន៍ រឿងអីឱ្យខកខានបានងាយៗនោះ?
«ចា៎! ត្រូវហើយ!» មីងស៊ូ តបទាំងញញឹមស្រស់ទៅកាន់អ្នកប្រុសតូច រួចក៏ហុចកែវទឹកដោះគោទៅឱ្យ។
«ជើងហោះហើររបស់លោកពូ ចុះចតនៅម៉ោងប៉ុន្មានដែរ?»
សំឡេងស្រួយស្រែស មនុស្សស្រីសុំខ្មាស ធ្វើជាសួរនាំ នាយតូចអន្ទះសារហូតទប់អារម្មណ៍រំភើបលែងជាប់ ទើបស្រវាចាប់ដៃ មីងស៊ូ រួចក៏ធ្វើទឹកមុខកំសត់គួរឱ្យអាណិត ដើម្បីបោកសួរព័ត៌ពី មីងស៊ូ ។
«ប្រហែលបន្តិចទៀតនេះ» ស្រ្តីចំណាស់ឆ្លើយទាំងគ្រវីក្បាលញញឹមនឹងចរិតប៉ិនបោករបស់ ថេយ៏។

បំបាក់ស្នេហ៏លោកពូ(ច្បាប់កែសម្រួលថ្មី)Where stories live. Discover now