ភាគ១៨(កែសម្រួលថ្មី)

3.8K 264 6
                                    


«ថ្នាំរបួសនៅទីណា?» ទីបំផុតគេក៏ដាច់ចិត្តសួរទៅ ថេយុង ព្រោះ រកមួយថ្ងៃហើយមិនទាន់ឃើញទៀត។

«នៅក្នុងទូ»

«ហឹម...» ជុងហ្គុក ដកដង្ហើមធំនៅពេលដែលឃើញរបួសថេយុង គេដកសំឡីមួយដុំ ព្រមទាំងចាក់ថ្នាំសម្លាប់មេរោគលើសំឡីនោះរួចក៏មកវាមកលាងលើមុខរបួសថ្នមៗ។

«ក្រហាយឬអត់?» ជុងហ្គុក ដកដៃបន្តិច ហើយក៏សួរទៅថេយុង ព្រោះខ្លាចថេយុងក្រហាយមិនហ៊ានប្រាប់។

«តិចៗ» នាយតូចតបទាំងមិនហ៊ានសម្លឹងមើលមុខរបស់ លោកពូចំនោះទេ។

«ធ្វើអីលើកក្រោយ ឱ្យចេះប្រយ័ត្នផង» សំឡេងគ្រលរ ថាស្ដីឱ្យតែបង្កប់ដោយការព្រួយបារម្ភ។

«បាទ...» ថេយុង ឆ្លើយដោយអឹមអៀន ទោះយ៉ាងណាគេក៏បានទទួលអារម្មណ៍កក់ក្ដៅចិត្តខ្លះដែលលោកពូនៅយកចិត្តទុកដាក់ចំពោះខ្លួន។

«តោះ ប្រញាប់ទៅក្រុមហ៊ុន»
ជុងហ្គុក យកបង់មករុំរបួសការពារឆ្លងមេរោគ ក្រោយពេលរួចរាល់ ក៏យកប្រអប់ថ្នាំនោះទៅទុកនៅកន្លែងដើមវិញ រួចក៏ដើរចុះទៅខាងក្រោម។
_____
កន្លះម៉ោងក្រោយមក ពួកគេទាំងពីរនាក់ក៏បានមកដល់ ក្រុមហ៊ុន រាងក្រាស់នាំ ថេយ៏ ទៅរោងចក្រ ដើម្បីទៅមើលដំណើរការផលិតកាបូប ប៉ុន្តែក៏ប្រះទះនឹងមនុស្សស្រីម្នាក់ ដែលស្លៀករ៉ូបពណ៌ក្រហមរឹបរាងបង្អួតដើមទ្រូងធំប៉ុនផ្លែឪឡឹក ពាក់វ៉ែនតាខ្មៅ ឈររង់ចាំមុនជាស្រេច។

«ប៊េនី!» ថេយុង ឧទានឈ្មោះប៊េនីតិចៗ ។

«អ្នកណាឱ្យនាងមកទីនេះ ប៊េនី?» ជុងហ្គុក ដើរទៅចាប់ដៃរបស់ប៊េនីជាប់ ហើយក៏សួរទៅនាងដោយខឹងសម្បា ព្រោះគេមិនចង់នាងប៊េនីមកក្រុមហ៊ុនរបស់គេឡើយ

«យ៉ាងម៉េច ខ្ញុំគ្រាន់តែចង់មកមើលលោកធ្វើការមិនបានដែលមែនទេ?»  នាងនិយាយដោយឫកពាសប្បាយៗធ្វើដូចដេញមិនទាន់គំនិតបុរសចំពោះមុខ រួចក៏យកដៃទៅអង្អែលផ្ទៃមុខរបស់ ជុងហ្គុក ប៉ុន្តែក៏ត្រូរាងខ្ពស់គ្រវាសដៃចេញ ដោយទឹកមុខគួរឱ្យខ្ពើមរអើម។

«មិនបាន យើងបានឱ្យសែកទៅនាងហើយតើ!» ជុងហ្គុក ជ្រឹមភ្នែកដោយឃ្នើសចិត្តដែលស្រីម្នាក់នេះក្បាលរឹង មុខក្រាស់ នៅតែតាមតោងទាមខ្លួនមិនឈប់ គួរឱ្យស្អប់ខ្ពើមដូចឈ្លើងអ៊ីចឹង។

«ចា៎ គឺឱ្យហើយៗ» ប៊េនី និយាយរួចក៏សម្លឹងទៅមើលមុខថេយុង ប្រៀបដូចជាមានគំនុំមកពីជាតិណាអញ្ចឹង
«...» ថេយុង គ្រាន់តែឃើញ ប៊េនី សម្លឹងមកមើលគេក៏ទម្លាក់មុខចុះ ព្រោះ ជុងហ្គុក បានប្រាប់គេរួចហើយថាមិនត្រូវធ្វើអ្វីដែលមិនសមរម្យដាក់មនុស្សដែលមានអាយុច្រើនជាងខ្លួននោះទេ ព្រោះអ្នកដទៃមើលមកមិនល្អ ប្រៀបដូចជាគ្មានអ្នកណាបានអប់រំ។

«ខ្ញុំមិនជឿសោះ ថាមនុស្សប្រុសដែលសង្ហាប្រៀបដូចជាទេវបុត្រមកស្រលាញ់មនុស្សប្រុសដូចគ្នានោះទេ»  ប៊េនីនិយាយដូចច្នេះ ធ្វើឱ្យជុងហ្គុកក្តាប់ដៃយ៉ាងណែនចង់តែទះកំផ្លៀងនាងនោះទេ ប៉ុន្តែគេគឺជាកូនប្រុសមិនអាចធ្វើរឿងដូចនេះបានទេ ព្រោះមនុស្សដូចជាជុងហ្គុកគេឱ្យតម្លៃមនុស្សស្រី។

«នាងគួរតែសង្វេគខ្លួនឯងវិញទៅ ដែលស៊ូមិនបាននឹងក្មេងប្រុស សូម្បីតែម៉្យាង» ជុងហ្គុក ចាប់ថ្គាម ប៊េនីពេញមួយទំហឹង។

«លែង» នាងប៊េនីបេះដៃជុងហ្គុកចេញពីថ្គាមរបស់នាង រួចក៏យកដៃអង្អែលកន្លែងដែលជុងហ្គុកច្របាច់អម្បាញ់មិញ។

«ចេញពីរោងចក្រយើងឥឡូវនេះ» សំឡេងកំណាចដេញមិនទុកមុខឱ្យ គេក្តាប់ដៃយ៉ាងណែន។

«លោកពូ... ខ្ញុំទៅយកឯកសារបន្តិច ព្រោះខ្ញុំភ្លេចយកវាមក» ថេយ៏ ប្រាប់ ជុងហ្គុក រួចក៏ដើរទៅក្រុមហ៊ុនដើម្បីយករបស់ទាំងអស់នោះ ។

លុះពេលមកដល់ក្រុមហ៊ុន ធ្វើឱ្យរាងតូចបើកភ្នែកធំៗស្លុតចិត្តជាខ្លាំង ព្រោះឯកសារដែលដើមឡើយគួរតែនៅក្នុងទូដែក បែរជាបាត់ស្រមោលទៅវិញ។
ថេយុង ឃើញដូច្នេះក៏ដកទូរស័ព្ទចេញពីហោប៉ៅទាំងញ័រដៃ រួចក៏ខលទៅប្រាប់ជុងហ្គុកជាប្រញាប់។

«លោកពូ វីវរហើយ បាត់ក្រដាសដែលខ្ញុំឌីហ្សាញម៉ូតកាបូបពីក្នុងទូដែកទៅហើយ» ថេយុង និយាយដោយអួលដើម ក ព្រោះកាបូបដែលគេឌីហ្សាញនេះ ប្រើរយៈពេលយ៉ាងយូរគួរសម ទម្រាំតែលេចរូបរាងមកបាន។

«ថាយ៉ាងម៉េច បាត់អញ្ចឹងហ្អ៎» ចំណែកឯជុងហ្គុកវិញគេក៏ភ័យមិនចាញ់ ថេយុង ដែរ ព្រោះប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុន មិនដែលមានរឿងដូច្នេះកើតឡើងទេ។
«យើងទៅដល់ឥឡូវហើយ»

រាងចំណាស់ដាក់ទូរស័ព្ទនៅក្នុងហោប៉ៅ រួចក៏រត់ទៅក្រុមហ៊ុនជាប្រញាប់ បើគេដឹងថាអ្នកណាដែលធ្វើរឿងមិនសមគួរដូចនេះ ជុងហ្គុកនិងរុញក្បាលពួកដែលធ្វើនោះចូលក្នុងគុក ដើម្បីទៅស៊ីបាយក្រហមជាក់ជាមិនខាន។

បំបាក់ស្នេហ៏លោកពូ(ច្បាប់កែសម្រួលថ្មី)Where stories live. Discover now