ភាគ១១ (កែសម្រួលថ្មី)

4.1K 293 3
                                    

ត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ ថេយុង គេរៀបចំខ្លួនហើយរួចរាល់ ព្រោះគេខ្លាចត្រូវមាត់លោកពូទៀត។ រាងស្ដើងរត់ចុះកាំជណ្ដើរយ៉ាងលឿន សំដៅទៅកាន់តុអាហារ។ ថេយ៏ មិនភ្លេចងាកមើល ប៊េនី ដែលកំពុងញញឹមបញ្ឈឺឱ្យគេយ៉ាងបើកចំហ។ (បើកុំតែជាអនាគតមីងថ្លៃ កុំអីបានស៊ីបាយតាមក្បាលជំនួសមាត់មិនខានទេនាង!)
«យ៉ាងម៉េច ទាល់តែមានអ្នកទៅអញ្ចើញ ទើបចុះមកកើតមែនទេ»
បើកភ្នែកភ្លាម ក៏បើកមាត់ភ្លាមតែម្ដងហើយលោកពូ!
«ខ្ញុំសុំទោសលោកពូ» ថេយុង ប្រញាប់អោនក្បាល 90ដឺការ៉េសុំការអភ័យទោសពីអ្នកជាពូភ្លាម មុននឹងទាញកៅអីអង្គុយចុះ។
«យើងធុញទ្រាន់នឹងពាក្យសុំទោសរបស់ឯងណាស់ រំខាន!» ជុងហ្គុក ក្រោកឈរពេញកម្ពស់ រួចក៏យកដៃទាំងសងខាងស៊កចូលនៅក្នុងហោប៉ៅ សម្លឹងមើលទៅថេយុងដោយការស្អប់ខ្ពើមនោះ។
«តោះបងយើងទៅ» ប៊េនី ងើបឈរកៀកដៃ ជុងហ្គុក ស្អឹតជាប់ដូចជាតុកែ ព្រមទាំងធ្វើមាត់ពេបជ្រាយទៅថេយុង រួចក៏បណ្ដើរ ជុងហ្គុក ឡើងឡានចេញទៅ។
(បោចសក់អនាគតមីងថ្លៃ ជាប់គុកអត់ន៎?)
ប៉ុន្តែគេបានត្រឹមតែគិតប៉ុណ្ណោះ ព្រោះការពិតបេះដូងរបស់គេកំពុងឈឺពើតផ្សា ប្រៀបដូចជាមានអ្នកណាម្នាក់យកកាំបិតមកកាប់ចិញ្ច្រាំបេះដូងរបស់គេទាំងរស់អញ្ចឹង។
«...» ថេយុង សម្លឹងមើលឡានរបស់លោកពូរហូតលុបបាត់ស្រមោល ។
«លោកប្រុស អញ្ជើញញុំាបាយ» មីងស៊ូ ដួសបាយដាក់ឱ្យថេយុងហើយរួចក៏ឈរទៅមួយកន្លែងតាមទម្លាប់។
«ខ្ញុំឆ្អែតហើយមីង ជិតដល់ម៉ោងទៅរៀនល្មម» និយាយចប់ គេក៏ឱ្យ ដូយ៉ុន ជូនទៅសាលា។

១ខែកន្លងផុតទៅ...
ពេលវេលាពិតជាដើរលឿនណាស់ ពេលវេលាកន្លងទៅមួយថ្ងៃ ​ជីវិតក៏ត្រូវបាត់បង់អស់មួយថ្ងៃ ពេលវេលាកន្លងទៅមួយខែ ជីវិតក៏ត្រូវបាត់បង់អស់មួយខែ ពេលវេលាទៅមួយឆ្នាំ ជីវិតក៏ត្រូវបាត់បង់អស់មួយឆ្នាំពេលវេលាកន្លងទៅច្រើនប៉ុណ្ណា ជីវិតក៏ត្រូវបាត់បង់ទៅច្រើនប៉ុណ្ណោះដែរ ដូច្នោះចូរប្រើប្រាស់ពេលវេលាក្បែរគ្នាឱ្យមានតម្លៃ ជាជាងមានវិប្បដិសារីនៅពេលក្រោយ។
ងាកមកមើល ជីមីន និង ស៊ូហ្កាវិញ ពួកគេទាំងពីរក៏ជិតដល់ថ្ងៃរៀបមង្គលការ ហើយថ្ងៃក៏ត្រូវតែថតរូប pre wedding ។
«លោក ស៊ូហ្កា សូមឱ្យមានភាពស្និទ្ធស្នាលបន្តិចមកបាទ?»
ជាងថតទាល់ប្រាជ្ញា ដល់ថ្នាក់ហាមាត់សុំត្រង់ៗតែម្ដង ថ្វីបើកូនកំលោះធ្វើមុខស្អុយៗដូចត្រូវចាប់បង្ខំឱ្យរៀបការអ៊ីចឹង។
«លោកធ្វើស្អី?» ជីមីន កៀសដៃសួររាងក្រាស់។ នាយតូចបាក់មុខមិនស្ទើរ តែខាំមាត់សង្កត់ចិត្ត បូកស៊ីម៉ងត៍លើមុខ ដោយការចាប់ដៃរបស់ស៊ូហ្កាដាក់ឱ្យអោបចង្កេះរបស់ខ្លួន។
«បែបនឹងហើយបាទ» ជាងថតចុចម៉ាស៊ីនចាប់យកប្លង់រូបភាពដ៏រស់រវើកញាប់ដៃ។
«អូហ៍ មិនបាច់កែក៏ស្អាតដល់ថ្នាក់នេះទៅហើយ!» កំលោះសង្ហាកាំមេរ៉ាមេនបូរបាច់សរសើរមិនដាច់ពីមាត់។ គេចុចផ្លាស់ប្ដូរមើលរូបពីមួយទៅមួយ ឃើញសម្រស់ជីមីនហើយ អត់ច្រណែនកូនកំលោះមិនបានសោះ។
«សុំមួយប៉ុស្តិ៍ពីរទៀតមក!» កាំមេរ៉ាមេន សុំនូមពរ។
«Okey!!~» ស៊ូហ្កា ឆ្លើយតប ហើយបែរមកញាក់ចិញ្ចើមដាក់ ជីមីន មុននឹងចាប់លើកបីរាងស្ដើងតែម្ដង
«អាយយ...ធ្វើឆ្គួតស្អីនឹង?​ ដាក់ខ្ញុំចុះភ្លាម!»
«មិនដាក់!» កំលោះសង្ហាផ្គើន។
«មិនដាក់ហេស៎ បានននន!!!»ម្រាមដប់កំណាចចាប់បោចសក់ស៊ូហ្កា បញ្ចាសក្បាលតែម្ដង ប្រាប់មិនស្ដាប់មានតែអ៊ីចឹងបានស្ដាប់គ្នាបាន។
រីឯជាងថតឃើញដូច្នេះចង់ខ្យល់គរទៅហើយ ព្រោះគូស្នេហ៍មួយគូនេះខុសពីគូស្នេហ៍ដទៃ ឡើង១៨០ដឺក្រេ។ ទៅរកឯណាបាន លេងកូនក្រមុំកូនកំលោះយកឆាកថត pre wedding ប្ដូរទៅជាសមរភូមិនោះ?
«លោក តើពួកយើងអាចថតរូបរៀប ហ្រ្វីស្តាយ តើបានទេ?» ជីមីនរត់ទៅសួរជាងថត ទាំងហត់គឃូសព្រោះតែប្រើកម្លាំងប្រតាយប្រតបជាមួយស៊ូហ្កា ហើយក៏មិនភ្លេចធ្វើមុខយក្សដាក់ ស៊ូហ្កា ដែរ។
(ខ្ញុំមិនព្រមចាញ់លោកឯងទៅ ចាំតែមើលទៅ មីន យ៉ូនហ្គី!)
«បាទ បាន» ជាងថតយល់ព្រមភ្លាម។ ជីមីនក៏ប្រញាប់រត់ហើយទៅបោចសក់ស៊ូហ្កាបន្ត។
«លោកថតមកៗ» ជីមីន ស្រែកឱ្យជាងថត ថតរូបរបស់គេដែលកំពុងតែបោចសក់ ស៊ូហ្កា ចំណែកឯស៊ូហ្កាវិញក៏ច្របាច់ករបស់ជីមីនដែរ។
រូបភាពពេលនេះ ម្នាក់ជិតរលើងសក់ពីក្បាល ម្នាក់ទៀតលៀនអណ្ដាត​ត្លែ...(ពិតជារូប pre wedding មហា Sweet ប្រចាំឆ្នាំតែម្ដង)

៣ម៉ោងក្រោយមកពួកគេទាំងពីរក៏បានថតរូបហើយរួចរាល់ ព្រមទាំងប្រញាប់ទៅភូមគ្រឹះរបស់គេវិញដែរ។
«មើលរូបនេះទៅ គួរឱ្យស្រលាញ់ទេ?» ជីមីនបង្ហាញរូប ដែលខ្លួនបោចសក់ស៊ូហ្កា។
«គួរឱ្យស្រលាញ់ខ្មោចស្អី?» ស៊ូហ្កា ធ្វើមុខក្រមូវដាក់ជីមីនរួចក៏ដើរទៅបន្ទប់របស់គេ ដែលទុកឱ្យជីមីនសើចឆ្កួតឡប់តែម្នាក់ឯង។

បំបាក់ស្នេហ៏លោកពូ(ច្បាប់កែសម្រួលថ្មី)Where stories live. Discover now