ភាគ៩ (កែសម្រួលថ្មី)

4.1K 277 19
                                    

ថេយុង អស់​កម្លាំង​ល្វឹង​ល្វើយ​ទន់​ត្របក​ភ្នែក​បើក​ស្ទើរ​មិន​រួច ដឹងខ្លួនខ្លះមិនដឹងខ្លះ មាន​អាការ​ស្រៀវ​ក្ដៅពេញខ្លួន។
«អឹម....» បបូរមាត់ស្លេកស្លាំងថ្ងូរនៅក្នុងបំពង់ក ។
ជុងហ្គុក យកន្សែងត្រជាក់ជូតមុខស្លេកស្លាំង និងប្រដេញពេញរាងកាយរបស់នាយតូចថ្នមៗ។ ក្នុងកែវភ្នែកមាំហាក់មានពន្លឺនៃក្ដីអាណិតអាសូរបន្តិច ត្រឹមតែបន្តិចប៉ុណ្ណោះក៏រលុបបាត់អស់ ជំនួសដោយភ្លើងទោសៈសន្ធោសន្ធៅ
«អ្នកណាប្រើឱ្យឯង កាន់តែធំកាន់តែដូចម្ដាយរបស់ឯងធ្វើអី!» ជុងហ្គុក ខាំធ្មេញសង្កេតសំឡេងទាំងជូរចត់ ពេលរំលឹកដល់ស្រីម្នាក់នោះ។
«...» ជុងហ្គុក សម្លឹងមើលផ្ទៃមុខរបស់ ថេយុង រួចក៏យកដៃចង្អុល ទៅប៉ះនឹងបបូរមាត់ដ៏ទន់ល្មើយរបស់ នាយតូចដោយភ្លេចខ្លួន។
មែនហើយ! ថេយុង មិនត្រឹមតែមានមុខមាត់ដូចម្ដាយទេ ថែមទាំងមានចរិតគួរឱ្យស្រឡាញ់គួរឱ្យថ្នាក់ថ្នម មិនចាញ់ គីម ស៊ូយុន ឡើយ ព្រោះបែបនេះ ទើបថេយ៏ប្រៀបដូចជារបស់ដំណាងឱ្យភាពបរាជ័យរបស់គេ។
«អឹម...» ថេយុង ប្រឹងបើកភ្នែកទាំងធ្ងន់ត្របកភ្នែកកន្ដុក គេសម្លឹងមើលទៅជុងហ្គុកដែលគិតតែពីសម្លឹងមកមើលខ្លួនមិនព្រិចភ្នែកសោះ។
«លោកពូ...» ថេយ៏ រកនិយាយបន្ត តែត្រូវបបូរមាត់ក្រាស់ផ្អឹបបបូររបស់ខ្លួន រុញច្រានពាក្យសម្ដីរបស់គេចូលពោះវិញអស់។
ជុងហ្គុក ប្រើបបូរមាត់ និងអណ្តាតដ៏ស្ទាត់ជំនាញរបស់គេ ដួសដងយកភាពផ្អែមចេញពីមាត់របស់ថេយុងយ៉ាងគឃ្លើន។
នាយតូចបើកភ្នែកធំៗនៅពេលដែលត្រូវ លោកពូកំណាចឆក់យកស្នាមថើបដំបូងទាំងមិនបានត្រៀមខ្លួន។ អណ្ដាតក្ដៅសើមលូនចូលប្រលែងលេងនឹងអណ្ដាតតូចដែលមិនដឹងខ្យល់អីយ៉ាងទំនើងនិងយកតែចិត្តខ្លួនឯង អ្នកមានជំនាញពង្វក់រាងតូចដោយបទពិសោធដ៏ជោកជាំរបស់ខ្លួន បបូរមាត់រាងក្រាស់ជញ្ជក់មាត់តូចយ៉ាងរោលរាល ធ្វើឱ្យជើងថ្មីដូច ថេយ៏ វិលវល់ខួរក្បាលទទេស្អាត ភ្លឹកស្មារតីបណ្ដោយឱ្យចាស់ទំនើង ស៊កអណ្ដាតក្រេបជញ្ជក់រហូតមាត់តូចឡើងហើមស្ពុល ចំណែកឯថ្ពាល់របស់គេ ប្រែទៅជាក្រហមដូចម្ទេសទុំ។
«លោកពូ...» ថេយុង ហៅ ជុងហ្គុក ដោយអឹមអៀន នៅពេលដែលរាងក្រាស់ដកបបូរមាត់ចេញ គេប្រឹងស្រូបអុកស៊ីសែនយកទៅបំពេញកង្វះខាតមុននេះឡើងហត់គឃូស ។
ជុងហ្គុក បែរទៅម្ខាង គេបិទភ្នែកប្រឹងទប់ចិត្តនឹងអារម្មណ៍ព្រៃផ្សៃរបស់ខ្លួន ហើយក៏ព្យាយាមអស់ពីសមត្ថភាពដើម្បីរក្សាឫកពាធម្មតាៗ ដូចមុននេះគ្មានអ្វីកើតឡើងសោះ។
«អូយ៎ ខ្ញុំយល់សប្តិមែនទេ! លោកពូមកថើបខ្ញុំ» ថេយុងយកដៃទះមុខខ្លួនឯងផាច់ៗដល់ថ្នាក់ដាមស្នាមម្រាមប្រាំឡើងក្រឡៅ មុននឹងភួយមកក្របជិតក្បាលហើយក៏ននៀលខ្លួនពេញពូក ប្រៀបដូចជាមនុស្សឆ្កួតអ៊ីចឹង។
«នេះយើងធ្វើស្អីនឹង?» ជុងហ្គុក យកដៃវាយក្បាលខ្លួនឯងហើយ ក៏ខឹងចិត្តខ្លាំងណាស់ដែលទប់អារម្មណ៍មិនជាប់ បណ្ដោយឱ្យខ្លួនប្រព្រឹត្តិនូវរឿងរអៀសចិត្តទៅកើត។
រាងក្រាស់ស្ទុះរត់ចេញមកក្រៅយ៉ាងលឿន ព្រមទាំងបើកឡានដូចហោះ ចេញទៅណាក៏មិនដឹង។
រីឯថេយុងវិញ មមើផងស្វាងផង ម៉ីងមាំង បែងចែកមិនដាច់ថារឿងមុននេះជាការពិតឬគ្រាន់តែយល់សប្តិប៉ុណ្ណោះទេ? ដោយសារឥទ្ធិពលថ្នាំ ធ្វើឱ្យរាងស្ដើងក៏ដេកលង់លក់លែងដឹងរឿងរហូតដល់ព្រឹក...
-------------------------
ពន្លឺព្រះអាទិត្យពណ៌លឿនទុំ រះនៅជើងមេឃម្ខាងអាងទឹក ធ្វើឱ្យមើលទៅ ប្រៀបដូចដុំភ្លើងបណ្ដែតខ្លួនលើផ្ទៃទឹកអ៊ីចឹង ស្រស់ស្អាតខ្លាំងណាស់ អត់សរសើរដល់អ្នករចនាប្លង់ភូមិគ្រឹះនេះមិនបាន។
«លោកពូ ប្រហែលទៅក្រុមហ៊ុនហើយ»
ថេយុងដកភ្នែកពីបង្អួច រួចគេក៏ដើរចូលទៅក្នុងបន្ទប់ទឹក ដើម្បីលាងសម្អាតខ្លួន ហើយមកធ្វើម្ហូបសម្រាប់ ជុងហ្គុក។
បន្ទាប់ពីរាងតូចបានធ្វើម្ហូបរួចរាល់អស់ហើយ គេក៏អង្គុយចាំជុងហ្គុកត្រលប់មកវិញ...
កន្លងផុត ជាច្រើនម៉ោងគេនៅតែមិនទាន់ឮសំឡេងម៉ាស៊ីនឡានរបស់លោកពូត្រឡប់មកវិញទៀត។ រាងស្ដើងឈ្ងោកមុខចុះទាំងអស់សង្ឃឹម គេចោលភ្នែកសម្លឹងមើលម្អូបអាហារនៅលើតុ ដែលពេលនេះវាញ៉ាំលែងកើតហើយ សូម្បីតែក្លិនក៏ទទួលយកលែងបានដែរ...
«បើបែបនេះ លោកពូមិនគួរត្រឡប់មកពីបរទេសវិញទេ! លោកពូគួរតែនៅទីនោះមួយជីវិតទៅ!» មាត់និយាយចេញទៅបែបនេះ តែមានសួរចិត្តឬអត់? ចុះបើគាត់ពិតជាមិនត្រឡប់មកវិញមែន តើគេត្រូវត្រាំត្រែងវេទនា នឹងអារម្មណ៍នឹករលឹកគាត់ប៉ុណ្ណាទៅ?
«នៅតែឃើញមុខលោកពូរាល់ថ្ងៃ ល្អជាង!»
ថេយុង ដកដង្ហើមធំទាំងធ្លាក់ស្មា...
----------------
ថ្មើរនេះម៉ោងជិត១០យប់ហើយ
មួយសន្ទុះក្រោយមក ឡានរបស់ ជុងហ្គុក ក៏បានមកឈប់នៅមុខផ្ទះ ចំណែកឯថេយុងវិញ គ្រាន់តែដឹងថាលោកពូត្រលប់មកដល់ភ្លាម ក៏ញញឹមស្រស់ដូចបុប្ផាត្រូវទឹកសន្សើម អារម្មណ៍តូចចិត្តអន់ចិត្តក៏រលុបបាត់អស់គ្មានសល់ ជំនួសដោយសាច់មួយដុំក្នុងទ្រូងខាងឆ្វេងលោតឌុកដាក់ៗសឹងតែចេញក្រៅទ្រូង។
«លោកពូ...» ថេយុង ហៅគេ ប៉ុន្តែក៏ត្រូវគាំងសម្ដីពាក់កណ្ដាលទី ព្រោះមានមនុស្សស្រីម្នាក់ ដែលកៀកដៃរបស់ ជុងហ្គុក ជាប់មិនលែង។
រាងស្ដើងគ្រាន់តែឃើញដូច្នេះ បេះដូងរបស់គេចាប់ផ្តើមឈឺពើតៗ ស្ពឹកស្ទើរតែលែងលោតទៅហើយ ប៉ុន្តែកុំសួរថាហេតុអីក៏គេទៅជាបែបនេះ សូម្បីខ្លួនឯង ក៏មិនដឹងផង ថាមកពីអ្វី?
«ខ្ញុំបានរៀបចំអាហាររួចរាល់ហើយ តែពេលនេះវាត្រជាក់អស់ហើយ ពូចាំបន្តិចទៅចាំខ្ញុំទៅកម្ដៅជូន» ថេយុង បង្គាប់សំឡេងឱ្យស្ដាប់ទៅធម្មតាបំផុត ទោះបីជាពេលនេះវាលែងធម្មតាទៅហើយក្ដី។
កែវភ្នែកមុតរបស់ ជុងហ្គុក ព្យាយាមស្វែងរកអ្វីម៉្យាងតាមរយៈទឹកមុខរបស់ក្មួយសម្អប់ ប៉ុន្តែគេមិនបានចួបស្រទះអ្វីដែលខ្លួនត្រូវការទេ ទើបក្នុងចិត្តឆេះឈួលក្ដៅរោលដូចភ្លើងមួយរំពេច។
«ឆាប់ទៅៗ ប៊េនី ឃ្លានហើយ!» ថាហើយគេក៏ងាកទៅថើបមាត់ប៊េនីបង្អួតរាងតូចភ្លាម។
«បាទ...» ថេយុង ឆ្លើយទាំងមុខស្ងួត សម្លឹងមើលទង្វើរបស់លោកពូទាំងក្ដុកក្ដួលក្នុងទ្រូង មុននឹងបែរខ្នងរត់ទៅចង្ក្រានបាយយ៉ាងលឿនបំផុតតាមដែលអាចធ្វើទៅបាន។ ព្រោះបើហ៊ានតែនៅទីនេះបន្តិចទៀត គេច្បាស់ជាហូរទឹកភ្នែកចំពោះមុខលោកពូ និងស្រីរបស់គាត់មិនខាន។
ថេយុង ងើកមុខឡើងលើប្រឹងទប់ទឹកភ្នែក ហើយប្រាប់ខ្លួនឯងថា លោកពូរកមនុស្សដែលគាត់ស្រឡាញ់ឃើញ គេគួរតែត្រេកអរជួសគាត់ ទើបត្រូវ តែម្ដេចបានជាគេគ្មានចិត្តរំភើបសោះអ៊ីចឹង? ផ្ទុយទៅវិញបេះដូងដែលជាចុកចាប់ឡើងញ័រដៃចាប់កាន់ចានឆ្នាំងសឹងតែរបូត។ ថេយ៏ មួលហ្គាសបើកភ្លើងកម្ដៅម្ហូប...
ឆេវវវ...
«អួយយ...» គេប្រញាប់យកដៃដែលរលាកភ្លើងមកចាប់ទងត្រចៀកខ្លួនឯងភ្លាមៗ។
«សស្លើតសស្លក់!!!» សំឡេងកំណាច ស្របនឹងសស្រិបជើងញាប់ៗស្ទុះចូលមកពីក្រោយ ចាប់ដៃតូចពិនិត្យមើល ឃើញថាវាមិនធ្ងន់ធ្ងរណាស់ណាទេ គ្រាន់តែក្រហមស្បែកបន្តិចប៉ុណ្ណោះ។
ស្បែករបស់ក្មេងម្នាក់នេះ ស្ដើងពេកហើយ!
ជុងហ្គុក មួម៉ៅនឹងស្បែករបស់ក្មួយប្រុសតូច ទាំងការពិតគេគួរណាស់តែសប្បាយចិត្ត។ រាងចំណាស់ប្រញាប់គ្រវីក្បាល រលាស់គំនិតអត់ប្រយោជន៍ចោលភ្លាមៗ។
«ខ្ញុំមិនអីទេលោកពូ!» ថេយ៏ ប្រាប់ទាំងលួចរំភើបចិត្តមិនតិចទេ។ ទោះគាត់មាត់អាក្រក់ តែក៏នៅបារម្ភពីគេខ្លះៗដែរ។
«កុំសប្បាយអរពេក យើងមិនបានបារម្ភពីឯងទេ យើងបារម្ភខ្លាចគ្មានអ្នកធ្វើម្ហូបឱ្យប៊េនីប៉ុណ្ណោះទើបមកតាម» ជុងហ្គុក ស្រែកសម្លុតមិនទុកមុខឱ្យ។
(ក្អួតឈាម!)
ថេយុង បានត្រឹមងក់ក្បាលទទួលដឹងឮ។ ទឹកមាត់ពន្លិចទឹកចិត្តគេទៀតហើយ ចាប់តាំងពីគេធំដឹងក្ដី តើមានម្ដងណាដែលលោកពូនិយាយស្រួលបួលជាមួយគេម្ដងទេ? គឺគ្មានទាល់តែសោះ។(ស្ដាយណាស់ ដឹងអ៊ីចឹងមិនខំញ៉ាំឱ្យឆាប់ធំទេ សុខចិត្តនៅតូចរហូតទើបល្អ)
«រៀបចំឱ្យលឿនទៅ! នៅសឺកៗនឹងហើយ ប៊េនី ឃ្លានឡើងអាចលេបក្បាលរបស់ឯងជំនួសបាយបានទៅហើយក៏មិនដឹង» ថាហើយរាងក្រាស់ក៏បែរខ្នងចេញទៅវិញ។
ថេយ៏ គ្រវីក្បាលហត់ចិត្ត មុននឹងដួសអាហារដាក់ចាន រៀបចំលើកចេញទៅបន្ទប់ទទួលទានអាហាររបស់គ្រួសារ ចន។

បំបាក់ស្នេហ៏លោកពូ(ច្បាប់កែសម្រួលថ្មី)Where stories live. Discover now