ភាគ៣៧

3.6K 263 5
                                    

សំឡេងទឹករលកបោកខ្ទប់ជ្រាំង ជាមួយនិងខ្យល់ដ៏បរិសុទ្ធបក់មក ប៉ះផ្ទៃរបស់គីម ថេយុង ដែលមានគេចងជាបទៅនិងបង្គោលឈើនៅក្នុងផ្ទៃទឹកសមុទ្រ ដែលទឹកនោះលិចត្រឹមករបស់គេសឹងរតែដល់ច្រមុះទៅហើយ។

«លោកពូ....យកខ្ញុំចេញទៅ...» ទឹកភ្នែករបស់ថេយុងស្រក់ចុះមកទាំងភ័យខ្លាច ព្រោះទឹកជិតលិចច្រមុះរបស់គេទៅហើយ រួមជាមួយរលក់ខ្លាំងៗបោកមកប៉ះគេ ស្ទើរតែគ្មានកម្លាំងនៅក្នុងខ្លួន។
«កុំមកធ្វើមុខគួរឱ្យអាណិតអី... ទ្វានរកចាប់ផ្តើមស្វាគមន៏ឯងហើយអាក្មួយចង្រែយ៎» ជុងហ្គុកជេប្រទេចថេយុង រួមជាមួយទឹកមុខដ៏ក ណាចរបស់គេ ធ្វើឱ្យទឹកភ្នែករបស់រាងស្តើងកាន់តែហូរចុះមកបន្ថែមទៀត។

នៅក្នុងហាងមួយដែលកំពុងតែរៀបចំធ្វើជាហាងកាហ្វេ សម្រាប់ជីមីន ដែលជាគោលបំណងរបស់គេជាយូរមកហើយ។

«ស្អាតណាស់ ម៉ាក់» ជីមីនគេញញឹមដាក់ម៉ាក់របស់ស៊ូហ្កាហើយរួចក៏ដើរមើលជុំវិញហាងទាំងញញឹមបិតមាត់មិនជិត។ ព្រោះក្នុងហាងកាហ្វេមួយនេះពោរពេញទៅដោយពណ៏ស្វាយដែលជាពណ៏សំណ្វចិត្តរបស់គេ។
«គ្មានឃើញស្អាតអីផង» បុរសម្នាក់ដែលមុខគ្មានស្នាមញញឹម មាំប្រៀបដូចជាគល់ឈើ ពេបមាត់ជ្រេញនិងជីមីន។
«ឯងកុំចេះ» អ្នកស្រីមីនយកដៃក្តិចកូនប្រុសរបសើគាត់រួចក៏ដើរទៅតាមជីមីន ដើម្បីទៅជាន់ខាងលើ។
«.....» ជីមីនគេខ្ជិលតបត និងស៊ូហ្ការួចក៏ឡើងទៅខាងលើ ជាមួយអ្នកស្រីមីន។ ចំណែកឯស៊ូហ្កាវិញគេមិនឡើងទៅលើជាមួយនោះទេ គេអង្គុយចាំនៅខាងក្រោមទាំងទឹកមុខជូហួញ។
មួយសន្ទុះក្រោយមកអ្នកស្រីមីន រួមទាំងជីមីន និងស៊ូហ្កា ក៏ដើរទៅខាងលើឡាន ដើម្បីត្រលប់ទៅភូមគ្រឹះវិញ។

សភាពនៅក្នុងឡានស្ងាត់ឱ្យឈឹងគ្មានអ្នកណានិយាយអ្វីមួយម៉ាត់នោះទេ ក្នុងឡានប្រៀបដូចជាឡានខ្មោចអញ្ចឹង។ អ្នកស្រីមីនឃើញដូច្នេះគាត់ក៏នឹករឿងមកនិយាយដើម្បីកុំឱ្យនៅក្នុងឡានស្ងាត់ពេក ។

«ស៊ូហ្កា ជីមីន ពួកឯងត្រៀមខ្លួនឱ្យហើយទៅ ព្រោះជិតដល់ថ្ងៃពួកឯងចូលរួមមង្គលការហើយ» អ្នកស្រីមីននិយាយដូច្នេះធ្វើឱ្យ ស៊ូហ្កានិងជីមីនបើកភ្នែកធំៗ ស្ទើរតែមិនគួរឱ្យជឿ ព្រោះអ្នកស្រីមីននិយាយថានិងឱ្យពួកគេរៀបការនៅឆ្នាំក្រោយ ប៉ុន្តែថ្ងៃនេះបែរជាប្រាប់ពួកគេថា ត្រូវរៀបការនៅថ្ងៃនេះទៅវិញ។
«អ្នកម៉ាក់ ដូចជាលឿនពេកហើយ» ស៊ូហ្កា និយាយដោយសម្កេងរាបស្មើ ព្រមទាំងសម្លឹងមើលមុខជីមីនដែលអង្គុយជិតគេឡើងថ្លៃតែម្តង។
«មិនលឿននោះទេ ព្រោះម៉ាកចង់ឃើញពួកឯងទាំងពីរមានសុភមង្គលជាមួយគ្នា» អ្នកស្រីមីននិយាយដូចនេះចេញមក ធ្វើឱ្យទឹកភ្នែករបស់ជីមីនហូរស្រកចុះមកប្រៀបដូចជាតំណក់ទឹកភ្លៀង. ព្រោះគេដឹងថាស៊ូហ្កាមិនបានស្រលាញ់គេនោះទេ។
«ហូស....» ស៊ូហ្កាភ្លុំខ្យល់ចេញពីក្នុងមាត់ នៅពេលដែលគេឃើញទឹកភ្នែករបស់ជីមីនហូរស្រក់ចុះមក ដែលធ្វើឱ្យគេកាន់តែជ្រេញចរិករបស់ជីមីនថែមទៀត។

ចំណែកឯថេយុងវិញគេខំប្រឹងរើពីចំណងដែលជាប់នៅក្នុងខ្លួនរបស់គេ ព្រោះទឹកជិតលិចដល់ច្រមុះគេហើយ បើគ្មានអ្នកណាមកជួយនោះទេ គេប្រាកដក្លាយជាខ្មោចយាមសមុទ្រមិនខាននោះទេ។

«ខិ ខិ...ជួយ..ផង» ថេយុងឈ្លក់ទឹកស្ទើរស្លាប់ទៅហើយ រួចក៏ស្រែករកជំនួយ។ ទោះជុងហ្គុកឮគេស្រែកហៅក៏ដោយ ប៉ុន្តែបែរជាគេធ្វើមិនឮរួចក៏រកដើរចូលទៅខាងក្នុងប៉ុន្តែបែរជាត្រូវអាក់ដំណើរទៅវិញ។

«....» ជុងហ្គុកគ្រាន់តែឮសំឡេងហៅរបស់ថេយុងលាន់ឮពេញផ្ទៃសមុទ្រហើយក៏ប្រញាប់ រត់ចូលទៅក្នុសមុទ្រដើមកបីចុះទៅជួយថេយុង ព្រោះរាងតូចបានសន្លប់ ហើយបង្គោលឈើដែលជាប់ចំណងនោះក៏អណ្តែតតាមរលករបស់សមុទ្រ។
«យើងទៅជួយឯងហើយ ...» ជុងហ្គុកគេជ្រមុជទឹករួចក៏ហែរទៅជួយទៅជួយថេយុងដើម្បីត្រលប់មករកច្រាំងវិញ គេខំប្រឹហថែលដើម្បីឱ្យទៅដល់កន្លែងរបស់ថេយុង ព្រោះបង្គោលឈើអណ្តែតកាន់តែឆ្ងាយទៅហើយ។

មាត់ថាស្អប់ក៏មិនប្រាកដថាបេះដូងស្អប់នោះទេ

បំបាក់ស្នេហ៏លោកពូ(ច្បាប់កែសម្រួលថ្មី)Where stories live. Discover now