ភាគ៣៤

3.7K 253 6
                                    

«ចា៎ លោកលេខ១០៩ ជាន់ទី៣» គ្រូពេទ្យនិយាយឡើងញ័រមាត់ប្រាប់ទៅជុងហ្កុកព្រោះខ្លាចនិងក្រសែភ្នែកគួរឱ្យខ្លាចនោះ។
ជុងហ្គុកគ្រាន់តែដឹងលេខបន្ទប់ដែលថេយុងប្រាប់ភ្លាម រួចក៏ឡើងជណ្តើរប្រអប់ហើយក៏ដើរសំដៅទៅបន្ទប់របស់ថេយុង។

ក្រាក!!
សំឡេងបើកទ្វាធ្វើឱ្យថេយុងដែលកំពុងតែដេកនៅលើគ្រែអ្នកជំងឺដែលគ្មានកំលាំងកំហែងសូម្បីតែបន្តិចងាកមកមើលអ្នកដែលសម្លឹងមកមើលគេប្រៀបដូចជាខ្លាកំណាចមួយក្បាលអញ្ចឹង។
«លោកពូ!!» ថេយុងហៅឈ្មោះពូរបស់ខ្លួនដោយឮសំឡេងខ្សាវៗ ព្រោះគេគ្មានកំលាំងកំហែងដើម្បីនិយាយនោះទេ។
«ហុឹ គីមថេយុង យើងមិននឹកស្មានថាឯងជា មនុស្សមុខពីរអញ្ចឹងទេ?» ជុងហ្គុកនិយាយប្រយោគនេះចេញមកធ្វើឱ្យថេយុងឆ្ងល់ជាខ្លាំងថាជុងហ្គុកកំពុងតែនិយាយពីអ្វីគេមិនយល់សោះ ហេតុអ្វីបានជាសុខែនិយាយបែបនេះចេញមក។
«លោកពូ និយាយពីអី»
«នៅធ្វើពុតទៀត ឯងយកក្រដាសឌីហ្សាញកាបូបនោះទៅឱ្យអាស៊ូបីនមែនទេ?» ជុងហ្គុកស្រែកច្រលោតទៅឱ្យថេយុងដោយកំហឹងមាននៅជាប់ខ្លួន ជុងហ្គុកគេក្តាប់ដៃយ៉ាងណែន ចង់តែទៅដាល់មុខអាក្មួយសម្អប់របស់គេម្នាក់នេះទេ។
«ខ្ញុំ....» ថេយុងរកនិយាយប៉ុន្តែជុងហ្គុកដើរមកជិតគេហើយក៏ច្របាច់ក.ដៃរបស់រាងតូចមួយទំហឹងស្ទើរតែបាក់ជាកង់ៗទៅហើយ
«លោកពូខ្ញុំឈឺ» ទឹកភ្នែករបស់រាងតូចស្រក់មកលើកំផែងថ្ពាល់ដោយក្តីឈឺខ្លោចផ្សារ ព្រោះនេះគេមិនដឹងរឿងអ្វីផង បែរជាមកត្រូវចោតប្រកាន់ទៅវិញ។

«លោកពូខ្ញុំឈឺ» ទឹកភ្នែករបស់រាងតូចស្រក់មកលើកំផែងថ្ពាល់ដោយក្តីឈឺខ្លោចផ្សារ ព្រោះនេះគេមិនដឹងរឿងអ្វីផង បែរជាមកត្រូវចោតប្រកាន់ទៅវិញ។
«ប៉ុណ្ណឹងឯងកុំ រំអួយពេក» ជុងហ្គុកកាន់តែច្របាច់កដៃរបស់ថេយុងកាន់តែខ្លាំងឡើង ធ្វើឱ្យទឹកភ្នែករបស់រាងតូចកាន់តែស្រក់ចុះមកឥតឈប់ ។
«អូយ៎...» ថេយុងស្រែកចេញមកដោយភាពឈឺចាប់ ព្រោះជុងហ្គុកបានដកម្ជុលសុីរ៉ូមចេញពីដៃរបស់គេ ធ្វើឱ្យឈាមហូរចេញមកយ៉ាងច្រើន។
«មកនេះ» រាងក្រាស់ទាញថេយុងចេញពីគ្រែអ្នកជំងឺចេញពីបន្ទប់ រួចក៏ដើរតាមផ្លូវជណ្តើរកុំឱ្យមានអ្នកឃើញគេនិងថេយុង។
«លោកពូចង់នាំខ្ញុំទៅណា ហុឹក» ថេយុងសួរ ទៅជុងហ្គុកដោយទឹកភ្នែកនៅតែហូរស្រក់ចុះមក។

ជុងហ្គុកអូសថេយុងប្រៀបដូចជាសត្វធាតុ ចំណែកឯថេយុងវិញ ឈឺពេញរាងកាយព្រោះតែខ្លួនរបស់គេត្រូវកកិតនិងថ្ម ធ្វើឱ្យខ្លួនរបស់គេមានរបួសឡើងសោះសាច់។ មិយូរប៉ុន្មានជុងហ្គុកអូសថេយុងមកដល់ខាងមុខជណ្តើរចុះទៅខាងក្រោមមន្ទីរពេទ្យ ថេយុងឃើញដូច្នេះក៏ប្រញាប់លើកដៃសំពះជុងហ្គុកកុំឱ្យអូសគេចុះទៅខាងក្រោមអី។
«លោកពូ! កុំអូសខ្ញុំអី» រាងតូចលើកដៃសំពះដោយញ័រទាំងខ្លួន ទាំងដៃ បបូរមាត់ក៏ចាប់ផ្តើស្លេក។
«ចេះខ្លាចងាប់ដែរណ៎» ជុងហ្គុកញោចចុងមាត់បន្តិចរួចក៏ទាញថេយុងចុះមកធ្វើឱ្យក្បាលរបស់ថេយុង បោកនិងកាំជណ្តើរជាច្រើនកាំ។
មកដល់ខាងក្រោមថេយុងក៏បានសន្លប់បាត់ទៅហើយព្រោះ ក្បាលរបស់គេបានចេញឈាមរឹមៗ។ ជុងហ្គុកឃើញដូច្នេះក៏ប្រញាប់បីថេយុងដាក់លើឡាន។

បំបាក់ស្នេហ៏លោកពូ(ច្បាប់កែសម្រួលថ្មី)Where stories live. Discover now