Chapter 21 ~ [ បារម្ភ ]

153 11 2
                                    


// មន្ទីរពេទ្យ //

នៅមុននេះបន្តិច ដោយសារតែ Hoshi ចាប់ផ្ដើមក្ដៅខ្លួនខ្លាំងមិនព្រមបាត់ និងនៅមានស្រែកថាឈឺមិនឈប់ ទើប Jay សម្រេចចិត្តយកគេមកកាន់មន្ទីរពេទ្យតែម្ដង បើទោះបីជា Hoshi ស្រែកហាមឃាត់យ៉ាងណាក៏គេមិនស្ដាប់ដែរ។

នៅតាមផ្លូវនៅមន្ទីរពេទ្យ Jay ភ័យស្លន់ស្លោរនឹងអការ: Hoshi ខ្លាំងណាស់ ទើបអោយអង្គរក្សបន្ថែមល្បឿនឡានអោយលឿនជាមុនដើម្បីអោយឆាប់ដល់ទីតាំងកំណត់។

Jay មិនបានឃើញគេយំនោះទេ តែ Jay អាចមើលដឹងថា Hoshi ទ្រាំមិនយំដោយសារតែចង់មិនអោយនាយពិបាក គេគ្រាន់តែទ្រាំមិនបាននូវភាពចុកចាប់ក៏ស្រែកប្រាប់ Jay ថាឈឺៗរហូតទៅ ដើម្បីអោយនាយលួងលោមគេ ព្រោះការលួងលោមរបស់ Jay ធ្វើអោយ Hoshi មានអារម្មណ៍កក់ក្ដៅណាស់ អាចធ្វើអោយគេគេងលង់លក់ក្នុងរង្វង់ដៃ Jay យ៉ាងស្ងប់ស្ងាត់បំផុត។

ថ្ងៃនេះមិនដឹងជាសំណាងឬក៏ចៃដន្យអ្វីទេ បានជួបលោកគ្រូពេទ្យផ្ទាល់ខ្លួនរបស់ Hoshi នៅមន្ទីរពេទ្យផ្ទាល់តែម្ដង ដោយសារតែអ្នកជម្ងឺដែលត្រូវណាត់ជាមួយលោកគ្រូពេទ្យនៅថ្ងៃនេះបានសូមពន្យាពេលទៅសប្ដាហ៍ក្រោយវិញ ដូចនេះហើយទើបបានជាគាត់ទំនេរនៅជួយមើលការខុសត្រូវនៅទីនេះមិនទៅណា។

ក្រោយយក Hoshi មកដល់ពេទ្យភ្លាម Jay អង្គុយរងចាំស្ដាប់លទ្ធិផលការពិនិត្យរបស់លោកគ្រូពេទ្យនៅខាងក្នុងបន្ទប់អ្នកជម្ងឺជាមួយនឹង Hoshi ក៏ដូចជាគិលានុបដ្ឋាយិកាផងម្នាក់ដែរ។

« លោកគ្រូពេទ្យ! តើគេយ៉ាងម៉េចទៅហើយ?» Jay គ្រាន់តែឃើញលោកគ្រូពេទ្យដោះប្រដាប់ស្ដាប់ចង្វាក់បេះដូងភ្លាមក៏ប្រញាប់សួរឡើង។

« ពេលនេះអ្នកប្រុសតូចគាត់មិនអីនោះទេ» លោកគ្រូពេទ្យ

«ហើយចុះមុននេះ? ហេតុអីបានជាគេក្ដៅខ្លួនខ្លាំងដល់ថ្នាក់នេះ?»

« គាត់ក្ដៅខ្លួនខ្លាំងដោយសារតែមុននេះគាត់បានយំច្រើនពេក ធ្វើអោយមានភាពតានតឹងរ៉ាំរ៉ៃ ដែលហៅថាជម្ងឺស្រ្ដេសនោះ ធ្វើអោយគាត់រំជួលចិត្តខ្លាំង រហូតអាចបណ្ដាលអោយកើនកម្ដៅក្នុងខ្លួនបាន ហើយការតានតឹងអារម្មណ៍ក្នុងចិត្តជាញឹកញាប់បែបនេះហើយ ទើបធ្វើអោយគាត់ដង្ហក់ខ្យល់ពិបាកក្នុងការដកដង្ហើម បណ្ដាលអោយខ្វះអុកស៊ីសែនដល់ដំណើរការរបស់ចង្វាក់បេះដូង ព្រោះថាបេះដូងត្រូវការអុកស៊ីសែនក្នុងការធ្វើចលនា ដូចនេះបើសិនជាខ្វះខ្យល់ដង្ហើមបញ្ជូនមកក្នុងរាង្គកាយបែបនេះ នឹងធ្វើអោយគាត់មានការឈឺទ្រូងខាងឆ្វេងឈីបៗ ក៍ព្រោះតែបេះដូងគាត់លោតខុសចង្វាក់ច្រើនពេក លោក Karl ក៏ធ្លាប់ដឹងពីជម្ងឺគាត់ខ្លះៗហើយត្រូវទេ? » លោកគ្រូពេទ្យចំណាស់ព្យាមយាមពន្យល់តាមដំណើរដើមទងដែលបណ្ដាលអោយ Hoshi ក្លាយជាបែបនេះ ទៅកាន់ Jay លោកអាចមើលដឹងទឹកមុខព្រួយកង្វល់នៅលើមុខនាយកម្លោះបានយ៉ាងច្បាស់។

⭐ផ្កាយទេវតា⭐Where stories live. Discover now