Chapter 26 ~ [ ភ្នាល់គ្នា ]

111 11 0
                                    


// កាស៊ីណូ //

#បន្ទប់ធ្វើការJay's

ឡើងមកដល់ក្នុងបន្ទប់ភ្លាម Jay ក៏ដាក់អោយ Hoshi គេងនៅលើសាឡុងក្បែរតុធ្វើការរបស់ខ្លួន ហើយគេក៏ដាក់ខ្លួនអង្គុយជិតនោះដែរ។

តុកៗៗ~

« លោកនាយក! អ្នកស្រី Seo គាត់មកដល់ហើយ ពេលនេះគាត់កំពុងតែនៅខាងក្រោមនៅឡើយទេ » មេកា គោះទ្វាស្រែកពីខាងក្រៅប្រាប់ Jay ទាំងស្លន់ស្លោ។

« ហេតុអីក៏លោកមិននៅមើលគេនៅខាងក្រោមនោះទៅ ចាំបាច់ឡើងមកប្រាប់យើងធ្វើអី ចាត់អោយតែអង្គរក្សឡើងមកប្រាប់យើងទៅបានហើយ » Jay ចង់មេកានៅជួយមើលអ្នកស្រី Seo នៅខាងក្រោម ព្រោះមេកាជាអ្នកត្រូវទទួលខុសត្រូវបញ្ហានៅខាងក្រោមមានឥទ្ធិពលជាងអ្នកនៅទីនោះ បើសិនជាលោកឡើងមកខាងលើបាត់បានអ្នកណានៅធ្វើអន្តរាគមន៍នៅខាងក្រោម។

« នៅពេលនេះគឺមិនអាចទេ លោកនាយក! ព្រោះថាអ្នកស្រី Seo បានយកអង្គរក្សគាត់មកដែរ ហើយពេលនេះអង្គរក្សយើងកំពុងតែធ្វើអន្តរាគមន៍ » មេកា ងាកមើលឆ្វេងស្ដាំមុននឹងនិយាយប្រាប់ Jay នាយឮសម្លេងមិនស្រួលក៏ហៅគេអោយចូលទៅក្នុង។

« លោកចូលមកខាងក្នុងសិនមក » Jay ស្រែកហៅមេកាពីក្នុងមក។

« បាទ លោកនាយក *ក្រាក~ » មេកា និយាយហើយ ក៏បើកទ្វារដើរទៅរកនាយ។

« លោកនាយកអញ្ជើញមានប្រសាសន៍ » មេកា ចូលមកដល់ ឈរនៅចំពោះមុខ Jay រង់ចាំស្ដាប់បញ្ជារអ្នកមានឋានៈលើខ្លួន។

« លោកទៅប្រាប់គេអោយឡើងមកជួបយើងឥឡូវនេះមក ហើយប្រាប់អង្គរក្សយើងថាកុំអោយមានរឿងជាមួយអង្គរក្សអ្នកស្រី Seo នោះជាដាច់ខាត ត្រូវប្រើវិធីត្រជាក់បំផុត ស្ដាប់បានទេ? » Jay និយាយទាំងកំពុងអង្អែលសក់នាយតូចថ្នមៗបណ្ដើរ។

« បាទ ខ្ញុំយល់ហើយ បើអញ្ចឹងខ្ញុំនឹងទៅសម្របសម្រួលជាមួយពួកគេឥឡូវនេះ »

« ទៅចុះ ហើយត្រូវហាមជាដាច់ខាតមិនត្រូវអោយអ្នកស្រី Seo នាំអង្គរក្សគាត់ឡើងមកទេ អោយពួកគេនៅចាំនៅខាងក្រោមនោះសិនហើយ »

ដោយសារតែនាយមិនចង់អោយអ្នកស្រី Seo ឡើងមកឃើញ Hoshi ទើប Jay ផ្ដាំផ្ញើរមេកាអោយធ្វើយ៉ាងណាហាមអោយអ្នកស្រីឡើងមក បើមិនទាន់មានការអនុញ្ញាតពីគេ។

⭐ផ្កាយទេវតា⭐Where stories live. Discover now