Episode 44 ~ [ រង់ចាំ ]

70 12 0
                                    


   ក្រោយឈរមើលដំណើរ Kotaro ចូលទៅផុត John ក៏បែរខ្នងដើរសម្ដៅទៅកាន់កន្លែងចតឡាន។

   [ គ្រឹប- ]

   " ហើុយ~ ហេតុអីទៅ.....? "

   ចូលមកដល់ក្នុងឡានភ្លាម John យកដៃទាំងពីរញីមុខខ្លួនឯងខ្លាំងៗទាំងមានអារម្មណ៍ធុញថប់។ កំពុងតែភ្លឹកនឹងការគិតសុខៗស្រាប់តែប៉ារបស់គេទូរស័ព្ទមកទេសនាពីរបីឌីសរួចក៏បិទទៅវិញ។

   ក្រឺងៗៗ ក្រឺងៗៗ

   [ In call ]

   " ទីត* ហេឡូ! ជំរាបសួរប៉ាប៉ា "

   " អឺ! សុខទុក្ខយ៉ាងណាហើយអាកូនចង្រៃ! បាត់ក្បាលឯងជាង ៣ខែមកនេះរវល់ទៅដោយញីឈ្មោលនៅឯណា ម៉េចក៏មិនឃើញមកផ្ទះអោយយើងបានឃើញស្រមោលផង? "

   " មានឯណាប៉ា! មួយរយៈនេះខ្ញុំរវល់ខ្លាំងពេកទើបខ្ញុំមិនបានទៅគេងនៅឯផ្ទះធំ "

   " យើងមិនចង់ស្ដាប់ "

   " អៅ! បើអញ្ចឹងលោកប៉ាសួរខ្ញុំធ្វើអី? "

   " នេះឯងហ៊ានតមាត់ជាមួយយើង? "

   " មានឯណាប៉ា- "

   " មិនបាច់និយាយច្រើនទេ ឆាប់មកជួបយើងនៅផ្ទះឥឡូវនេះ បើមិនអញ្ចឹងទេយើងឈប់លេងចូលឯងហើយ *ទូត*"

   " អេ- ហេឡូ? លោកប៉ា? ហើុយ~ កាន់តែចាស់ចិត្តកាន់តែក្មេងតែម្ដងហើយ " ក្រោយសម្រួលអារម្មណ៍រួចរាល់ហើយ John ក៏បើកឡានសម្ដៅទៅវីឡាធំដែលមានឪពុកគេនៅទីនោះ។

   លោក Dane ឬប៉ារបស់ John គាត់ជាមនុស្សប្រុសដែលមានចរឹតឆ្នាស់ឆ្នើមដូចមនុស្សស្រីអញ្ចឹងដែរថ្វីត្បិតតែសម្ដីគាត់និយាយជាមួយកូនមិនពិរោះពិសាតែគាត់ស្រលាញ់កូនណាស់ ណាមួយមកពី John មានចរិតរប៉ិលរប៉ូចតាំងពីក្មេងផង បន្ទោសគាត់តែម្ខាងក៏ពិបាកដែរ។ គាត់គឺជាមនុស្សដែលមានជំនាងស្រី ឬអាចនិយាយបានថាគាត់មានភេទជា Unisex ដែលមានរូបរាងនិងការស្លៀកពាក់មើលទៅសាកសមជាមនុស្សទាំងពីរភេទនៅក្នុងទម្រង់ជាមនុស្សប្រុស ដោយមើលទៅស្អាតមិនទើសភ្នែក។ បើទោះបីជាគាត់មានអាយុច្រើនដែរហើយ ៣៩ឆ្នាំ តែរូបរាងរបស់គាត់មិនបានចាស់ទៅណាទេ នៅតែស្អាតដូចគេបោកដដែល។

⭐ផ្កាយទេវតា⭐Where stories live. Discover now