Episode 48 ~ [ ទាន់ពេល ]

68 12 0
                                    

   លោក Karl បានធ្វើដំណើរមកដល់ភូមិគ្រឹះភ្លាមក៏អោយម៉ែដោះឡើងទៅហៅ Hoshi អោយមកជួបគាត់ភ្លែត។

   " ស៊ីណា នាងទៅហៅក្មេងនោះអោយមកជួបយើងបន្តិច " លោក Karl និយាយទៅកាន់ម៉ែដោះស៊ី

   " ចាស៎ លោកម្ចាស់ " ម៉ែដោះក៏ប្រញាប់ឡើងទៅហៅ Hoshi ទាំងមិនស្រណុកក្នុងចិត្ត

  
   តុកៗៗ

  " Hoshi គឺអ៊ំ "

   [ ក្រាក~ ]

   " អ៊ំស្រីមានការអ្វីមែនទេ? "

   " ស្ដាប់អ៊ំនិយាយអោយច្បាស់ណា Hoshi គឺលោកម្ចាស់គាត់អោយអ៊ំឡើងមកហៅឯងអោយទៅជួបគាត់ ហាមធ្វើអោយគាត់ទាស់ចិត្តអោយសោះ ស្ដាប់យល់ទេ? " ម៉ែដោះនិយាយទាំងទឹកមុខប្រាកដប្រជា

   " ពិតមែនឬ? ហេតុអីទៅ? "

   " អ៊ំក៏មិនដឹងដែរ គាត់កំពុងតែអង្គុយចាំឯងនៅក្នុងបន្ទប់ទទួលភ្ញៀវនៅខាងក្រោម ឆាប់ទៅៗអ៊ំក៏នៅទីនោះដែរកុំខ្លាចអី "

   " បាទ! ខ្ញុំដឹងហើយ "

   ពួកគេក៏នាំគ្នាដើរចុះកាំជណ្ដើរមកជាមួយគ្នា

   " លោកម្ចាស់ហៅខ្ញុំមែនទេ? " Hoshi

   " ត្រូវហើយគឺយើង មានបញ្ហាអ្វីមែនទេ? "

   " បាទគឺគ្មានទេ "

   " អង្គុយចុះសិនមកយើងមានការនិយាយជាមួយឯង ហើយពួកឯងនាំគ្នាចេញទៅណាអោយអស់ទៅ "

   លោក Karl បានប្រាប់អោយ Hoshi អង្គុយចុះ និងប្រាប់អោយអ្នកគ្រប់គ្នាដែលនៅក្បែរនោះចេញទៅក្រៅសិន ទុកតែគាត់នៅតែពីរនាក់ជាមួយ Hoshi បានហើយ។ ក្រោយពួកគេចេញទៅអស់គាត់ក៏ចាប់ផ្ដើមនិយាយទៅកាន់ Hoshi ។

   " តើឯងចង់ចេញពីទីនេះទេ? "

   " បា-បាទ? "

   " បើឯងចង់យើងអាចអនុញ្ញាតអោយឯងចេញទៅបាន ចំពោះរឿងកុងត្រាឯងជាមួយនឹង Jay យើងជាអ្នករ៉ាប់រងអោយទៅចុះ តើឯងគិតយ៉ាងម៉េចដែរ? "

   " នេះលោកម្ចាស់កំពុងតែនិយាយពីអ្វីទៅ? ខ្ញុំមិនយល់ទេ... "

   " នេះឯងមិនដឹងពិតមែនឬមួយក៏ធ្វើពើ? "

   " ...... "

⭐ផ្កាយទេវតា⭐Where stories live. Discover now