New Episodes: 62 ~ [ ត ]

108 11 0
                                    


[...]

   Carlos បានបបួល Taesung ចេញពីក្នុង Bar ឡើងទៅបន្ទប់ខាងលើវិញម្ដង ដោយចូលបន្ទប់ដែល Milo ជាអ្នកកក់ដំបូងនោះ។ ស្របពេលដែលពួកគេនាំគ្នាឡើងទៅដល់ក្នុងបន្ទប់បីនាក់នោះក៏បានចេញទៅអស់ល្មម ឃើញតែអ្នកបុគ្គលិកពីរនាក់កំពុងតែបោសសម្អាតបន្ទប់សម្រាប់ទុកទទួលភ្ញៀវថ្មីទៀត។

[ ក្រាក~ ]

   « អុះ! សូមទោស អ្នកនៅក្នុងបន្ទប់នេះទៅណាអស់ហើយ? »

   Taesung បើទ្វាចូលទៅមិនឃើញមិត្តភក្តិគេក៏សួរបុគ្គលិកធ្វើការនៅក្នុងបន្ទប់នោះ។ ពួកគេក៏បានប្រាប់មកវិញថាភ្ញៀវមុននេះបានចេញទៅបាត់មុននេះហើយ។ បន្ទាប់មក Taesung ក៏ប្រាប់ពួកគេថាគេត្រូវការបន្ទប់នេះម្ដងទៀត ដោយមិនទាន់មានភ្ញៀវកក់បន្ទប់នៅម៉ោងថ្មើនេះ បុគ្គលិកទាំងនោះក៏ប្រញាប់សម្អាតបន្ទប់អោយបានរួចរាល់។ Taesung និង Carlos ក៏ចូលក្នុងបន្ទប់តាមក្រោយ។

   មុននេះនៅខាងក្រោមចាប់ផ្ដើមមានមនុស្សមកច្រើនទៅៗរកនិយាយស្ដាប់គ្នាមិនបាន ណាមួយថ្ងៃនេះជាថ្ងៃចុងសប្តាហ៍ ដូចនេះហើយមិនចម្លែកទេដែលមាននៅក្នុងអគារទាំងមូលពោរពេញទៅដោយភ្ញៀវចម្រុះនោះ។

   ចាប់តាំងពីមានរឿងចម្រោងចម្រាសជាមួយនឹងម្ដាយខ្លួនរឿងនាំ Hoshi ទៅកូរ៉េមិនបានផង រឿងខឹងនឹងលោក Karl ធ្វើស៊ីម៉ែកូនគេផង Taesung ស្ពឹកក្បាលរកគិតអ្វីមិនចង់ចេញទេ។ចាប់តាំងពីម៉ាក់គេទៅកូរ៉េវិញម្លេះ Taesung មិនដែលមានអារម្មណ៍ល្អនោះទេ គេផឹកស្រវឹងហើយនាំមនុស្សប្លែកមុខទៅគេងនៅ Condo មិនដែលលោះថ្ងៃ។

   « Taesung បានហើយប្រយ័ត្នបើកឡានទៅវិញមិនកើត » Carlos

   « .... » Taesung មិនបានឆ្លើយតបនឹង Carlos នោះទេ។ គេបន្តលើកដាច់ជារឿយៗរហូតដល់ស្រវឹងក្ដៅពេញខ្លួនទើបដាក់កែវចុះវិញបិទភ្នែកសំងំគេងលង់លក់ផ្កាប់មុខនៅលើសាឡុង។

   Carlos ខំដាស់ Taesung យ៉ាងណាក៏គេមិនព្រមភ្ញាក់គេក៏បណ្ដោយអោយគេសំងំគេងមួយស្របក់ទៀតក្រែងលោពេលគេភ្ញាក់ឡើងវិញរៀងស្វាងបន្តិចសឹមនាំគ្នាត្រឡប់ទៅវិញ។ មួយម៉ោងក្រោយមក Taesung នៅតែមិនព្រមភ្ញាក់ដដែល Carlos ក៏ព្យាយាមដាស់គេម្ដងទៀត។

⭐ផ្កាយទេវតា⭐Where stories live. Discover now