Episode 51 ~ [ ការពារ ]

83 12 0
                                    

   ដោយឃើញ Jay នៅស្ងៀមមួយសន្ទុះហើយ លោកគ្រូពេទ្យក៏សួរគេបញ្ជាក់ម្ដងទៀត។

   " បើអញ្ចឹងលោក Karl នឹងជ្រើសយកវិធីណាដែរទៅ? " លោកគ្រូពេទ្យ

   " នេះលោកគ្រូពេទ្យមិនទុកចិត្តខ្ញុំមែនទេ? "

   លោកគ្រូពេទ្យញញឹមបន្តិច " ខ្ញុំគិតថាខ្ញុំដឹងចម្លើយរួចហើយ "

   " ហ៊ឹម...... ខ្ញុំមិនដឹងថាថ្ងៃមុខគេនឹងក្លាយទៅជាយ៉ាងណាទេ ខ្ញុំគ្រាន់តែដឹងថា ខ្ញុំនឹងមិនបោះបង់គេជាដាច់ខាត "

   " និយាយបានល្អណាស់ លោក Karl ចាប់ពីថ្ងៃនេះទៅខ្ញុំលែងមានឈ្មោះជាគ្រូពេទ្យចិត្តសាស្ត្រសម្រាប់អ្នកប្រុសតូចទៀតហើយ "

   " ហេតុអីទៅ? " Jay

   " ព្រោះអ្នកប្រុសតូចគាត់មានលោកគ្រូពេទ្យប្រចាំចិត្តថ្មីហើយ ម្នាក់នោះគឺជាលោក "

   "...... "

   " ខ្ញុំផ្ទេរអ្នកជម្ងឺម្នាក់នេះអោយទៅលោកមើលថែម្ដងហើយ ខ្ញុំមិនបានរំពឹងអ្វីពីលោក Karl ច្រើនទេ ក៏ប៉ុន្តែ ' ខ្ញុំជឿជាក់ថាលោកអាចធ្វើបាន ' "

   " អរគុណលោកគ្រូពេទ្យណាស់ដែលបានមើលថែគេជំនួសខ្ញុំកន្លងមកនេះ "

   " នោះជាតួនាទីរបស់ខ្ញុំស្រាប់ហើយ ខ្ញុំក៏អរគុណលោកដែរ អរគុណដែលលោកមិនបោះបង់អ្នកប្រុសតូច "

   " ពេលនេះអស់កិច្ចការរបស់ខ្ញុំហើយ គ្រូពេទ្យពេទ្យប្រចាំកាយរបស់អ្នកប្រុសតូចប្រហែលជាមកដល់ហើយ ខ្ញុំសូមលាលោក Karl សិនហើយ "

   " បាទអរគុណលោកគ្រូពេទ្យណាស់ Ben! "

   " បាទលោកប្រុស! លោកគ្រូពេទ្យអញ្ជើញបាទ " Ben ក៏បើកទ្វារនាំផ្លូវលោកគ្រូពេទ្យចិត្តសាស្ត្រដែលបានមើលថែ Hoshi កន្លងមកនេះចុះទៅខាងក្រោមវិញ។

   " ខ្ញុំបានបង់ថ្លៃព្យាបាលចូលទៅក្នុងគណនេយ្យរបស់លោកគ្រូពេទ្យរួចរាល់ហើយ អរគុណលោកគ្រូពេទ្យណាស់ដែលបានមើលថែអ្នកប្រុសតូចរបស់ខ្ញុំកន្លងមកនេះ " Ben&Yul ក៏ឱនគំនាបដើម្បីថ្លែងអំណរគុណដល់លោកគ្រូពេទ្យ

   " ខ្ញុំសប្បាយចិត្តណាស់ដែលពួកលោកទុកចិត្តលើខ្ញុំ ហើយជ្រើសរើសគ្រូពេទ្យខាងមន្ទីរពេទ្យរបស់ខ្ញុំនៅក្នុងការថែរក្សាអ្នកប្រុសតូចក៏ដូចជាគ្រូពេទ្យប្រចាំនៅក្នុងភូមិគ្រឹះកន្លងមកនេះ ហើយខ្ញុំក៏អរគុណពួកលោកណាស់ដែរ " លោកគ្រូពេទ្យពោលពាក្យអរគុណ រួមជាមួយនឹងស្នាមញញឹមចេញពីចិត្តទៅកាន់ Ben&Yul បន្ទាប់មកក៏ចេញដំណើរទៅមើលថែអ្នកជម្ងឺផ្សេងទៀត។

⭐ផ្កាយទេវតា⭐Where stories live. Discover now