Chapter 31 ~ [ ត្រៀមចិត្ត ]

230 14 1
                                    


   @ម៉ោង៩ព្រឹក

   ព្រះសុរិយាបញ្ចេញរស្មីតាមកញ្ចក់បង្អួច បណ្ដាលអោយមានពន្លឺភ្លឺចិញ្ចាចរហូតដល់ធ្វើអោយមានការរំខាដល់ដំណេកដល់មនុស្សប្រុសពីរនាក់ដែលកំពុងតែគេងអោបគ្នាស្អិរមួតនៅលើសាឡុងក្បែរគ្រែគេងរបស់ម្ចាស់បន្ទប់។

    ថ្ងៃអាទិត្យចុងសប្តាហ៍ ពួកគេត្រូវបានអោយសម្រាកពីការងារសម្រាប់យកពេលធ្វើការងារផ្ទាល់ខ្លួនពេញមួយថ្ងៃ។

   " ហឹម... " Hoshi ទទួលដឹងអារម្មណ៍ថាចាំងពន្លឺព្រះអាទិត្យមកប៉ះនឹងផ្ទៃមុខ គេក្រហឹមនៅដើម.ក រួចព្យាយាមបើកភ្នែកដ៏ធ្ងន់កណ្ដុកបន្តិចម្ដងរហូតដល់ស្រឡះផុត ពេលងើយមុខឡើងបន្តិច ក៏ឃើញទម្រង់មុខសង្ហាល្អឥខ្ចោះរបស់លោកប្រុសកម្លោះ។

   Jay មានទម្រង់មុខក្រាស់ ហើយមានសាច់មុខម៉ត់ខៃគ្មានពុកចង្កា គ្មានស្នាមលើមុខរញ៉េរញ៉ៃ បើទោះបីជាស្បែកនាយមិនបានភ្លឺរលោងស្អាតដូច Hoshi តែរូបសម្បត្តិ Jay ទោះមើលចេញពីណាទៅក៏មិនឃើញមានកន្លែងទាស់។ នាយគ្មានសាច់ដុំដក់នៅខាងក្រោម.ក មានបបូរមាត់ស្ដើងពណ៌ផ្កាឈូកស្រាល មានចញ្ចឺមក្រាស រោមភ្នែកវែងងឡើងទៅលើ ច្រមុះមានខ្ទង់ខ្ពស់ហើយវែងត្រង់ស្មើសាកសមនឹងទម្រង់មុខមនុស្សប្រុស ស្អាតដូចជាទេវបុត្រធ្លាក់មកពីលើមេឃមករស់នៅជាមួយមនុស្សលោកនៅឋានកណ្ដាល។

   Hoshi សម្លឹងហើយវិភាគមើលមុខ Jay និងមានលេចស្នាមញញឹមនៅគែមមាត់ គេលូកដៃទៅអង្អែលនៅលើផ្ទៃមុខនាយថ្នមៗ ក្នុងចិត្តភ័យខ្លាចថានាយនឹងភ្ញាក់ឡើងមក ខឹងប្រកាន់នឹងខ្លួន រឿងថ្លើមធំដែលហ៊ានយកដៃប៉ះមុខគេទាំងគ្មានការអនុញ្ញាត។

   Hoshi កំពុងតែយកមេដៃអង្អែលនៅលើមុខសង្ហា ក៏មានដៃមួយចាប់ដៃគេជាប់។

   " អុះ! លោកប្រុសភ្ញាក់ហើយ? " Hoshi ភ្ញាក់ព្រឺតនៅពេលដែល Jay មកចាប់ដៃគេទាំងនៅបិទភ្នែកជិត។

   " អ្ហឹម~ " Jay ក៏យកដៃ Hoshi មកថើបថ្នមៗ រួចបើកភ្នែកឡើងមក មើលមុខ Hoshi កំពុងតែដេកធ្វើមុខភ័យ រួចឈ្មុលក្បាលទៅក្នុងទ្រូងនាយបាត់។

   " បើភ្ញាក់ហើយក៏ក្រោកឡើងមក ទៅងូតទឹកចេញនឹងអាលចុះទៅញ៉ាំអាហារពេលព្រឹក ជុប* " Jay លូកដៃម្ខាងហួសទៅច្របាច់សាច់អន្ធិល ផ្នែកខាងក្រោមបង្អស់នៃរាយកាយ Hoshi ពេញៗដៃ ធ្វើអោយគេមានអារម្មណ៍ថាផ្សារនៅចំណុចនោះ ក៏ស្រែកចាចឡើងមក។

⭐ផ្កាយទេវតា⭐Where stories live. Discover now