Chapter 25 ~ [ ឧបសគ្គថ្មី ]

146 13 0
                                    


@ព្រឹកថ្ងៃថ្មី

ទីតៗៗៗៗ ទីតៗៗៗ~

ម៉ោង ៦:00នាទី ព្រឹកនាឡិកាចាប់ផ្ដើមរោទ៍ ធ្វើអោយរំខានដំណេកដល់នាយកម្លោះ ខំប្រឹងបើកភ្នែកឡើងយ៉ាងលំបាក។

ទីត- សម្លេងបិទនាឡិកាដោយដៃលោកប្រុស Karl Jaegeon

Jay បិទនាឡិការរួចបែរមកមើល Hoshi វិញ រៀបនឹងដាសគេឡើងហើយក៏ខ្ជិលវិញ គេក៏ទាញកន្សែងមួយឈុតដើរសម្ដៅទៅបន្ទប់ទឹក។

១៥ នាទីក្រោយមក Jay ចេញមកពីបន្ទប់ទឹកនៅឃើញ Hoshi គេគេងមិនទាន់ក្រោកនៅឡើយ នាយក៏សម្រេចចិត្តថាដាសគេអោយភ្ញាក់ឡើង។

Jay រៀបនឹងដើរទៅដាសគេហើយ ស្រាប់តែងាកជើងទៅប៉ះនឹងក្រដាសយន្តហោះដែលខ្លួនឆ្មូរខ្ចេចកាលពីយប់មិញ ក្រលាសភ្នែកមកវិញស្រាប់តែឃើញឈ្មោះខ្លួនដែលគេសរសេរដាក់អក្សរធំៗក្នុងលើក្រដាសនោះនៅចុងកន្ទុយភ្នែក ក៏សម្រេចចិត្តរើសក្រដាសនោះមកមើលវិញ។

ក្រោយរើសក្រដាសនោះមក Jay ក៏លាវាចេញមក រួចហើយក៏ឃើញថាអក្សរនៅក្នុងនោះដូចអ្វីដែលគេបានឃើញមុននេះមែន មុនដំបូងគេស្មានតែស្រវាំងភ្នែកមើលច្រលំហើយទេតើ តែថាហេតុអីបានជាយន្តហោះនេះធ្វើមកពីសន្លឹកទស្សនាវដ្ដីវិញអញ្ចឹង? ហើយខ្វះទំព័រហែកយកមកធ្វើជាយន្តហោះលេងណាស់ហេស៎បានជាផ្ដាច់ចំទំព័រដែលទាក់ទងនឹងនាយបែបនេះ?

« ចំជាគ្មានចេះគិតអីបន្តិចសោះហើយ- អេ៎- កុំប្រាប់ណាថាក្រដាសមួយចំហៀងទៀតដែលមានរូបយើងនោះ នៅក្នុងក្រដាសរូបបេះដូងនោះអោយសោះ » Jay កំពុងតែជេប្រទិចសុខៗក៏នឹកឃើញទំព័រដែលមានរូបគេមួយចំហៀងទៀត តែផ្ដាច់ទំព័រមួយនេះមកនឹងដោយទាំងទំព័រមួយចំហៀងទៀតដែលមានរូបគេដែរហើយ ។

ដោយសង្ស័យខ្លាំងពេក Jay ក៏បើកទ្វាចេញទៅមើលក្នុងធុងសម្រាមខាងក្រៅ តែបែរជាមិនឃើញបេះដូងក្រដាសដែលគេអោយ Hoshi យកមកបោះចោលយប់មិញសោះ ឬមួយក៏គេប្រឆាំងនឹងបញ្ជាខ្លួន?

គិតមកដល់ត្រឹមនេះ Jay ក៏ងើបចេញពីការរើធុងសម្រាមនៅខាងមុខនោះ ទាំងដកដង្ហើមធំមួយហើក គេរកទាញដៃបិទទ្វាវិញហើយក៏ឃើញក្រដាសបេះដូងនោះជ្រុះពីលើបង្កានន់ដៃបិទបើកទ្វានៅខាងក្រៅមកក្បែរជើង។

⭐ផ្កាយទេវតា⭐Where stories live. Discover now