«ម្ចាស់បងហៅអូនមក. មានកិច្ចការអ្វីមែនទេ ម្ចាស់បង??»
«គឺបងកំពុងតែស្វែងរកអង្គរក្សដើម្បីមក
ការពារបុត្ររបស់ពួកយើង»
«តែ....!!!តើពួកគេអាចទ្រាំទ្របានដែរឬអត់?? ប្អូនខ្លាចថាអាចនឹងឈឺក្បាលក៏ថាបាន...»
«មិនអីទេ!!!បងបានមើលជីវៈប្រវត្តិ
បទពិសោធន៍ការងារពួកគេអស់ហើយ
បងប្រាកដណាស់ពួកគេនឹងអាចផ្លាស់ប្តូរ
ការគិតរបស់កូនៗយើងបាន..»
«ស្រេចតែលើម្ចាស់បងទេ Jimin ប្រាកដ
ជាមិនប្រកែកទេ តើពួកគេមានឈ្មោះអ្វីទៅ??»
«គេមានឈ្មោះថា ចន ជុងហ្គុក និង មីន
យុនហ្គី ជាឧត្តមសនីយ៍ទោនៃក្រុមខ្លាហោះ
ហើយម៉្យាងបងបានដាក់កិច្ចព្រមព្រៀងឲ្យ
ពួកគេហើយហើយ»
«ជាកិច្ចព្រមព្រៀងអ្វីទៅ??»
«ពួកគេនឹងជាប់ឈ្មោះជាអង្គរក្សរយៈ
ពេល៥ឆ្នាំប៉ុណ្ណោះចាប់ពីឥឡូវនេះ»
«បែបនេះល្អហើយ ពួកគេនឹងការពារបុត្រយើងឲ្យមានសុវត្ថិភាព៕ បើអស់កិច្ច
ការហើយម្ចាស់អូនសូមលាទៅដំណាក់វិញហើយ»
////////
ផាំង ផាំង💥
ស្នូរគ្រាប់កំភ្លើងបានបន្លឺឡើងអត់ដាច់៕
រាងក្រាស់កំពុងតែហាត់សមបាញ់កាំភ្លើង
បន្ទាប់ពីបានបញ្ចប់ភារៈកិច្ចជួយរំដោះ. ចំណាត់ខ្មាំងពីពួកសត្រូវព្រមទាំងចាប់ពួកគេដាក់ទោសទៀតផង៕ ដៃកំពុងតែកេះកៃកាំភ្លើង ភ្នែកកំពុងមើលទៅចំណុច ព័ណក្រហមដែលសល់មួយចុងក្រោយ
ផាំង💥
មួយគ្រាប់ចុងក្រោយបានហោះទៅបុក
ទម្លុះចំណុចព័ណក្រហមតូចមួយ៕
រាងក្រាស់ដោះកាសចេញទម្លាក់កាំភ្លើងចុះទៅលើតុ មុននឹងចាកចេញពីបន្ទប់ហាត់
សមជាមួយមិត្តសម្លាញ់មីន យុនហ្គី៕
«ឯងគិតថាភារៈកិច្ចបន្ទាប់ជាអ្វី??»យុនហ្គី
«យើងមិចនឹងដឹង!!??»
«ទាយល៎មើលទៅ»
«ក៏...ប្រហែលចាប់អ្នកលក់អាវុធខុស
ច្បាប់ទេដឹង»
«តែបើតាមយើងគិត ឮថាល្ងាច
នេះមានកម្មវិធីដេញថ្លៃយើងអាច
នឹងមានភារៈកិច្ចការពារមកុដពេជ្រ ណាវើុយ»
YOU ARE READING
អង្គរក្សស្នេហ៍អ្នកអង្គម្ចាស់តូច [ ចប់ ]
Fanfiction_ត្រឹមជាអង្គរក្សតូចតាចសាមញ្ញម្នាក់ ចំណែកឯទ្រង់ឈាមជ័រជាខ្សែររាជវង្ស ហើយម៉្យាងគេមានគូរដណ្តឹងហើយ តើស្នេហាមួយនេះវាអាចទៅរួចឬទេ?? ឆ្ងាយពេកហើយ..... «គេសំខានចំពោះបុត្រដល់ម្លឹង?» «ហ្អឹកហ្អឹម.....គេទៅហើយ ហុឺហ្អឹម.....»
![អង្គរក្សស្នេហ៍អ្នកអង្គម្ចាស់តូច [ ចប់ ]](https://img.wattpad.com/cover/261780632-64-k607861.jpg)