នាយតូចអង្គុយនៅលើទោងក្នុងសួនច្បារ ក្នុងចិត្តកំពុងគិតដល់សម្ដីអ្នកជាម្តាយនិយាយ។ រត់គេចចឹងឬ??វាមិនអាចទេ គេជាអ្នកការពារ ត្រូវនៅជួបមុខគ្នាដ៏ទៅប្រាំឆ្នាំទៀត ទោះគេចបានម្តងក៏លើកក្រោយគង់តែជួបដដែលហ្នឹង។
នាយតូចដកដង្ហើមវែង ហាក់ស្មុគស្មាញចិត្ត មិនដឹងថ្ងៃខាងមុខពេលជួបមុខនឹងគេបែបណា បើជួបរាល់ថ្ងៃបែបនេះយ៉ាងនេះ កាត់ចិត្តយ៉ាងមិចទៅ ?ពេលនេះគេព្រមទទួលស្គាល់ហើយ ថាគេស្រឡាញ់នាយកម្លោះ ដល់ដំណាក់ការនេះទើបគេយល់អារម្មណ៍ខ្លួនឯង តែគួរអោយស្តាយវាហួសពេលហើយ គេមានមនុស្សដែលគេស្រឡាញ់ហើយ ។ សូម្បីតែពាក្យសារភាពក៏គ្មាន បែបនេះមានតែកាត់ចិត្តហើយ។
កំពុងអង្គុយសុខៗក៏លេចវត្តមាននាយកម្លោះមកឈរពីមុខនាយតូច។ថេយ៉ុងដែលអង្គុយឈ្ងោកមុខទាំងស្រពោន ក៏ងើបមុខឡើងបន្តិច។ហើយម្នាក់នោះគ្មាននរណាក្រៅពីកម្លោះសង្ហារខ្ពស់ស្រឡះ ចន ជុងហ្គុក ទេ។ក្រោយពេលទទួលដឹងថាម្នាក់នោះជាគេ បេះដូងនាយតូចប្រែជាលោតញាប់មួយរំពេច អារម្មណ៍រំភើបផង ខូចចិត្តផង ក៏មកព្រមគ្នា។តែគេក៏ដាស់តឿនខ្លួនឯង ហាមចិត្តមិនអោយនឹកគិតដល់គេ។
សម្លឹងមើលគ្នាបានបន្តិច នាយតូចក៏សម្រេចចិត្តងើបឈរអស់កម្ពស់ត្រឹមទ្រូងនាយកម្លោះដើរចេញទាំងមិនមាត់ ។ គេមិនអាចទ្រាំទ្រស្ថានការបែបនេះបានយូរទេ ហេងស៊យតំណក់ទឹកភ្នែកលើកទីពីររបស់គេអាចស្រក់មកម្តងទៀតចំពោះមុខនាយក៏ថាបាន។នាយតូចដើរមិនមើលក្រោយរហូតដល់ខាងក្នុង
នាយកម្លោះបានត្រឹមឈរធ្មឹមធម្មតា មិនកម្រើក,អណ្តាតប្រើជារឹងក្រលាស់លែងកើត ពេលឃើញនាយតូចដើរចេញទៅ។សាច់មួយដុំដែលនៅក្នុងទ្រូងខាងឆ្វេងចាប់ផ្តើមឈឺនៅពេលដែលនាយតូចប្រងើយចំពោះគេ។គេថ្លើមធំណាស់ត្រូវទេ ដែលហ៊ានស្រឡាញ់ទ្រង់?។គេនៅខ្ពស់យ៉ាងនេះឈោងមិចនឹងដល់?? តើគេសម្អាងអីហ៊ានទាមទារការស្រឡាញ់ពីទ្រង់វិញនោះ។ត្រូវហើយគេមានឋានៈតូចទាបយ៉ាងនេះ ចង់គេនិយាយរកក៏បាន ប្រងើយក៏បាន វាជារឿងធម្មតាស្រាប់ទៅហើយ ប្រៀបដូចចាហ្វាយនិងកូនចៅយ៉ាងអញ្ចឹង ។ គេមិចនឹងសំខាន់យ៉ាងនេះទៅ??! ។
YOU ARE READING
អង្គរក្សស្នេហ៍អ្នកអង្គម្ចាស់តូច [ ចប់ ]
Fanfiction_ត្រឹមជាអង្គរក្សតូចតាចសាមញ្ញម្នាក់ ចំណែកឯទ្រង់ឈាមជ័រជាខ្សែររាជវង្ស ហើយម៉្យាងគេមានគូរដណ្តឹងហើយ តើស្នេហាមួយនេះវាអាចទៅរួចឬទេ?? ឆ្ងាយពេកហើយ..... «គេសំខានចំពោះបុត្រដល់ម្លឹង?» «ហ្អឹកហ្អឹម.....គេទៅហើយ ហុឺហ្អឹម.....»
![អង្គរក្សស្នេហ៍អ្នកអង្គម្ចាស់តូច [ ចប់ ]](https://img.wattpad.com/cover/261780632-64-k607861.jpg)