ភាគទី១៤:ហ៊ានសារភាពឬអត់?

2.9K 237 2
                                        

មួយខែកន្លងមក....

វាមានរយៈពេលពីរថ្ងៃសម្រាប់ការប្រឡង ។ តែនាយតូចក៏ធ្វើវាបានយ៉ាងល្អឥតខ្ចោះ ។ ពេលនេះគេបានបញ្ចបថ្នាក់វិទ្យាល័យហើយ គេសប្បាយចិត្តបានមួយកម្រិតហើយ នរណាៗក៏ដូចគ្នាដែរនៅពេលដែលបានបញ្ចប់ថ្នាក់វិទ្យាល័យ វាជារឿងគួរសប្បាយចិត្ត វាសរបញ្ជាក់ថាពួកគេពេញវ័យហើយ ពួកគេជាមនុស្សដែលមានទំនួលខុសត្រូវអាចប្រឡូកក្នុងសង្គមមួយនេះបានហើយ គ្មានការគាបសង្កត់ មានសេរីភាពហើយម៉្យាងពួកគេអាចកំណត់ជោគវាសនា អនាគតពួកគេបានហើយ។

នាយតូចនៅក្នុងផ្សារទំនើបជាមួយអនាគតព្រះគូរដណ្តឹងគេ ដោយសារគេទើបតែបញ្ចប់ការប្រឡងទើបនាយជូនគេដើរលេងជាពិសេស គេមិនមានពេលទំនេរដើម្បីសម្រាកទេ គេត្រូវមានរាជកិច្ចតពីបិតា ដូចនេះហើយទើបគេមិនសូវមានពេលអោយនាយតូច

ថេយ៉ុងគេក៏មិនបដិសេធសំណើរនាយដែរ ពួកគេមិនសូវមានពេលជួបគ្នាទេ ហើយម៉្យាងមិនសល់ពេលច្រើនទេ គេក៏ទៅបារាំងទៀត រឹតតែមិនមានពេលជួបគ្នាលើសដើម

មានឈ្មោះថាជាអនាគតព្រះគូរដណ្តឹង តែបែរជាគ្មានពេលអោយគ្នា តើស្នេហាមួយនេះអាចទៅមុខរួចឬអត់??

កំពុងតែដើរនាយតូចក៏ក្រឡែកភ្នែកឃើញនារីម្នាក់ដែលគេចាំថាឈ្មោះយ៉ូឃ្យុង។ នាងមកទីនេះឬ?មនុស្សដែលមិនចង់ជួបបែរជាត្រូវជួប។ តើនាងមានឃើញជុងហ្គុកឬអត់??

  ស្រីស្រស់ដើរញញឹមពព្រាយមករកជុងហ្គុក។ស្លាប់ហើយ គួរអោយខឹងណាស់ ធ្វើមិនឃើញមិនបានទេឬ?? បើអាចសារពេលវេលាថយក្រោយបាន នាយតូចមិនដើរមកជាន់នេះទេ។

«បងជុងហ្គុក»

ស្លាប់ៗ!នៅមានអោបដៃទៀត និយាយតែមាត់ទៅថី ចាំបាច់ចាប់ដៃចាប់ជើងគ្នាធ្វើអី?។ថេយ៉ុងប្រែជាខ្នក់ចិត្តមួយរំពេច

នាយកម្លោះសានយ៉ុន និង ថេយ៉ុងក៏សម្លឹងមករកពួកគេ ម្នាក់ប្រើក្រសែភ្នែកមិនពេញចិត្ត រីឯម្នាក់ទៀត ប្រើក្រសែភ្នែកបែបងឿងឆ្ងល់

«នាងជាសង្សារលោកឬ??»

«ចា៎» នាងក្រមុំឆ្លើយជំនួស។ចម្លើយមួយម៉ាត់យ៉ាងខ្លីពីមាត់នាងក្រមុំ ស្ដាប់ហើយ បេះដូងនាយតូចប្រែជានៅនឹងធឹង លេងដំណើការ។មានសង្សារហើយ??ពិតទេ?? អារម្មណ៍មួយក៏ឈឺចិត្ត រីឯកូនចិត្តមួយទៀតក៏ខឹង បើបែបហ្នឹងមានន័យថាការកន្លងមកជាការយល់ច្រឡំតែម្ខាងឬ??

អង្គរក្សស្នេហ៍អ្នកអង្គម្ចាស់តូច [ ចប់ ]Where stories live. Discover now