ភាគទី ២៤: សមគ្នាសឹងអី

3.5K 255 0
                                        

បន្ទាប់ពីញុំាអាហារពេលព្រឹកឆ្អែតហើយ ថេយ៉ុងក៏ងើបចេញពីភ្លៅរបស់នាយកម្លោះ ! អោយអង្គុយយ៉ាងមិចទៀត អៀនសឹងស្លាប់ទៅហើយ

« នេះ ម៉ោងប៉ុន្មានហើយ ? » ថេយ៉ុងចោទសួរទៅកាន់នាយកម្លោះ ។ គេគេងយូរប៉ុណ្នាហើយ មើលចុះមានអារម្មណ៍ថាថ្ងៃនេះ ព្រឹកដូចជារាងជ្រេរបន្តិចហើយ

« ម៉ោងប្រាំបីកន្លះ— »

« អា៎....! យឺតម៉ោងទៅរៀនហើយ ! » ថេយ៉ុង

« ទ្រង់ មិនបាច់ទៅទេ »

« ហេតុអី ? »

« ទ្រង់ ឈឺទៅមិនបានទេ ខ្ញុំដាក់ច្បាប់អោយហើយ »

« បារម្ភហ្អេស!?? » នាយកម្លោះមិនតប តែក៏ដែរទៅជិតនាយតូច រួចលមុខទៅជិតមុខគេ

« ខ្ញុំទៅរកជីមីនវិញ » ថេយ៉ុងថាហើយក៏ងាកមុខចេញពីជុងហ្គុកបន្តិច ហើយឈានជើងដើរតម្រង់ទៅច្រកទ្វារ ថេយ៉ុងដកដង្ហើមធំបន្តិច  មុននឹងស៊កដៃទៅមូលគន្លឹះទ្វារ

                ៚តុក តុក៚

« ហ្អឹម.... » ជីមីនដែលកំពុងតែបិទភ្នែភគេងលក់ ក្រហឹមដើមក.បន្តិច ក្រោយបានឮសម្លេងរំខានពីខាងក្រៅ

                     ៚ក្រាក៚

« ជីមីន !? » ថេយ៉ុងពោលឡើងទាំងជ្រួញចញ្ចើម មើលទៅកាន់អ្នកកំពុងតែគេងមិនខ្វល់ពីសម្លេងគោះទ្វាររបស់ខ្លួន ។ ជីមីនបើកភ្នែកតិចៗរហូតដល់ប្រាកដថាភ្នែកគេអាចសុំានឹងពន្លឺដែលប៉ះនឹងផ្ទៃមុខ រួចងើបឡើងអង្គុយបន្តិច ហើយសម្លឹងទៅថេយ៉ុងម៉ក់ៗដូចមនុស្សមិនទាន់អស់ងងុយ

« ចង់គេងដល់ថ្មើរណាទៀត »

« ហើយយ៉ាងមិច? »

« ហួសម៉ោងទៅរៀនហើយ ! »

« ហាស៎....! » ជីមីនបើកភ្នែកធំៗទាំងភ្ញាក់ផ្អើល នេះគេគេង លក់មិនដឹងម៉ោងរៀនហ្អេស? មិចនឹងអាចទៅ

« ជុងហ្គុក ដាក់ច្បាប់អោយហើយ »

« ជុងហ្គុកឬ ? » ជីមីនស្រាប់តែនឹកឃើញរឿងកាលពីយប់ម្សិលមិញ ដែលគេខំរៀបគម្រោងគិតទុកជាមុន ចុះឥឡូវយ៉ាងមិចហើយ រលាយហើយ.... ជីមីនទម្លាក់ទឹកមុខចុះបន្តិច ធ្វើអោយថេយ៉ុងឆ្ងល់ គ្រាន់តែមកដាស់សោះ ខឹងគេដែរឬ?? ជីមីនមិនមាត់ ស៊កដៃទាញភួយចេញ រួចងើបដើរតម្រង់ទៅបន្ទប់ទឹកបាត់ទៅ

អង្គរក្សស្នេហ៍អ្នកអង្គម្ចាស់តូច [ ចប់ ]Where stories live. Discover now