ភាគទី10 : ហេតុអ្វីបងស្អប់អូនខ្លាំងម្ល៉េះ?

4.6K 272 0
                                    

Part 10

Yoongi និង Jimin សព្វថ្ងៃក៏មាននាមថាជាគូរដណ្តឹងនឹងគ្នា រាងក្រាស់មានវ័យបងរាងល្អិតដល់ទៅ10ឆ្នាំម្យ៉ាងរាល់ថ្ងៃនេះក៏ជាអ្នកជំនួញដ៏ជោគជ័យម្នាក់ផងដែរ ។ បើសិនជាប្រាប់ការពិតពីទំនាក់ទំនងរបស់ពួកគេប្រហែលជាគ្មានអ្នកជឿនោះទេថា Jimin ជាអ្នកតាមស្រលាញ់នាយមុន តាមស្អិតដូចតុកកែមិនលែងទាល់តែសោះ ពេលក្លាយខ្លួនជាគូរដណ្តឹងហើយក៏នៅតែខ្លាចគេដណ្តើមបាត់ ខ្លាចនេះខ្លាចនោះមិនចេះចប់ ថ្ងៃខ្លះក៏ង៉ក់ងរអោយនាយតាមលួង ប៉ុន្តែបែបនេះហើយទើបអាចចងចិត្តYoongiជាប់មិនអោយបែកទៅណា ។

នៅលើកោះ......

Jungkook កំពុងតែអៀវ Taehyung ដើរកាត់ឆ្នេរខ្សាច់សក្បុសដោយសារតែគេរំអុកចង់ចេញមកលេងខាងក្រៅ ។ Taehyung កាលបើបានជិះខ្នងរបស់ប្តីបែបនេះក៏ញញឹមសឹងតែរហែកមាត់ទៅហើយ ដៃស្រឡូនក៏បន្តឹងអោបកនាយមុននឹងដាក់ចង្ការលើស្មាទូលាយរបស់ Jungkook ។

« Jung ហា៎!! អូនសួរមួយបានទេ? » រាងតូចពោលកាត់ទម្លុះបរិយាកាសស្ងប់ស្ងាត់

« ហុឹម......! » នាយគ្រហុឹមដើមកយល់ព្រមនឹងសំណើររបស់រាងល្អិត

« ហេតុអីក៏បងស្អប់អូនខ្លាំងម៉្លេះ? » Taehyung ពោលតិចៗជិតត្រចៀករបស់នាយ គេចង់ដឹងខ្លាំងណាស់ថាហេតុអ្វីទើបនាយស្អប់គេខ្លាំងដល់ថ្នាក់នេះ? គ្រប់យ៉ាងដែលគេធ្វើតាំងពីតូចដល់ធំក្នុងភ្នែករបស់នាយគឺមានតែខុសហើយនឹងខុសតែប៉ុណ្ណោះ ។

«..............» Jungkook ឈរដើរនៅទ្រឹងមួយកន្លែង ប៉ុន្តែក៏មិនបានឆ្លើយតបនឹងសំណួររាងតូចដែរ

« មិចក៏បងមិនឆ្លើយ Jung? »

« យើងមិនចង់ឆ្លើយ »

« ចុះអម្បាញ់មិញបងយល់ព្រមអោយអូនសួរហើយមែនទេ? »

« យើងយល់ព្រមអោយសួរ តែមិនបានប្រាប់ថាយើងនឹងឆ្លើយនៅទេ »

« ប៉ុន្តែ....! »

« បើនៅតែនិយាយទៀត យើងនឹងទម្លាក់ឯងចុះមិនខាន » នាយពោលគម្រាម Taehyung ឮហើយក៏ស្ងាត់មាត់ដូចគេចុកជិតដោយសារតែខ្លាចនាយទម្លាក់ចុះមែនព្រោះមនុស្ស Jungkook នេះណានិយាយមែនធ្វើមែន ។

💫 ជំពប់ស្នេហ៍ភរិយាស្របច្បាប់ 💫Where stories live. Discover now