ភាគទី40 : ខ្ញុំគ្មានសង្សាគឺជាការពិត

3.2K 180 0
                                    


ជុងហ្គុកដើរជ្រែងហោប៉ៅបោះជំហានចូលបន្ទប់ប្រជុំយ៉ាងមានអំណាចដោយមានរិគីជាអ្នកបើកទ្វាអោយ គ្រប់ម្ចាស់ភាគហ៊ុននិងដៅគូសហការដែលនៅទីនោះក្រោកឈរឡើងជាការស្វាគមន៍នាយ ក្នុងនោះក៏មាននារីស្រស់ស្អាតសាច់សខ្ចីតាមសម្លឹងនាយតាំងតែពីឈានជើងចូលមក ។ ឈ្មោះរបស់នាងគឺ អេរីណា ចននេសស៍ កូនស្រីតែម្នាក់របស់លោក ចននេសស៍ អារីស្តូត ដែលជាដៃគូសហការធំរបស់រាងក្រាស់នៅអង់គ្លេសនេះឯង ។

« សួស្តី អ្នកនាង អេរីណា » នាយនិយាយជាភាសាអង់គ្លេសរួចលូកដៃដើម្បីចាប់ដៃនាង

« សួស្តី លោក ជុងហ្គុក » ស្រីស្រស់លូកចាប់ដៃរបស់នាយដោយមិនស្ទាក់ស្ទើរ ទ្រូងខាងឆ្វេងស្រាប់តែលោតញាប់រកថាមិនត្រូវកាលដែលបានបាតដៃកក់ក្តៅរបស់រាងក្រាស់ក្រសោបកាន់បែបនេះ តែក៏ត្រូវលែងចេញវិញទាំងសោកស្តាយ

« អូខេ!! យើងបើកអង្គប្រជុំទៅ រិគី! » ជុងហ្គុកអង្គុយចុះលើកៅអីធំរបស់នាយទាំងប្រាប់ទៅអ្នកទាំងអស់គ្នា មុននឹងងាកទៅផ្តល់សញ្ញាអោយកូនចៅជំនិតចាប់ផ្តើមបញ្ជាំងស្លាយដែលទាក់ទងកិច្ចប្រជុំថ្ងៃនេះ ។

បន្ទាប់ពីប្រើរយៈពេលជាងមួយម៉ោង ការប្រជុំក៏បានបញ្ចប់យ៉ាងរលូន ។ មនុស្សនៅទីនោះក៏ចាប់ផ្តើមចាកចេញអស់នៅសល់តែរាងក្រាស់ និងស្រស់ស្រី អេរីណា ប៉ុណ្ណោះដែលនៅសំណេះសំណាលគ្នា ។

« ខ្ញុំធ្លាប់ឮលោកប៉ាឧស្សាហ៍និយាយសរសើរពីលោកខ្លាំងណាស់ ដំបូងខ្ញុំស្មានលោកជាមនុស្សវ័យចំណាស់ តែមិនដឹងសោះថាលោកនៅក្មេងយ៉ាងនេះហើយជាមនុស្សជោគជ័យខ្លាំងលើមុខជំនួញថែមទៀត » អេរីណាញញឹមស្រស់ តែវាជាការពិតនាងមិនស្មានថា ចន ជុងហ្គុក ដែលលោកប៉ារបស់នាងឧស្សាហ៍រំលឹកនោះនៅក្មេងហើយសង្ហាបែបនេះ

« អ្នកនាងសរសើរពេកហើយ ខ្ញុំមិនអស្ចារ្យអីដល់ថ្នាក់នេះទេ »

« ខ្ញុំនិយាយសុទ្ធតែជាពាក្យពិត »

« អ្នកនាងសរសើរតែខ្ញុំ ប៉ុន្តែអ្នកនាងមិនដឹងថាខ្លួនអ្នកនាងក៏ជាបុគ្គលិកជោគជ័យដូចគ្នា មើលទៅអ្នកនាងមានអាយុប្អូនខ្ញុំទេ ប៉ុន្តែក៏អាចស្ទុះឡើងខ្លាំង ទាំងស្អាតទាំងពូកែបែបនេះខ្ញុំមិនសរសើរមិនបានទេ » អេរីណាញញឹមខ្ជឹបកាលបើត្រូវនាយសង្ហាសរសើរបែបនេះ ថ្ពាល់របស់នាយស្រាប់តែក្រហមភ្លាមៗនេះនាងអៀនហេស៎? កាលពីមុននាងមិនធ្លាប់មានអាការៈបែបនេះនោះទេ ។

💫 ជំពប់ស្នេហ៍ភរិយាស្របច្បាប់ 💫Where stories live. Discover now