ជំពប់ស្នេហ៍ភរិយាស្របច្បាប់ ភាគបញ្ចប់

4.7K 193 5
                                    


បីថ្ងៃក្រោយ....

« ជុង!! បងរួចហើយឬនៅ? » រាងតូចស្រែកហៅប្តីពីខាងក្រោម ខណៈដែលនាយនៅក្នុងបន្ទប់រៀបចំខ្លួនមិនទាន់ចុះមក

« រួចហើយៗ » ជុងហ្គុកចុះកាំជណ្តើរញាប់ជើង មិនដឹងជាប្រញាប់អីណាស់ណាទេការគេសោះធ្វើដូចជាការខ្លួនឯងទៅកើត ប្រពន្ធអើយប្រពន្ធ ។

« បើរួចហើយឆាប់ទៅ អូនមិនចង់យឺតយ៉ាវទេ »

« បាទ...!! » ជុងហ្គុកឆ្លើយបង្អូសសម្លេង រាងល្អិតខាំមាត់សម្លក់នាយបន្តិចមុននឹងដើរទៅឡើងឡានមុន ។

ព្រះវិហារ.....

ថ្ងៃនេះជាថ្ងៃពិសេសរបស់ស៊ូរីមនិងជេហូប ក្នុងបរិវេនវិហារទាំងមូលក៏តុបតែងបែបសាមញ្ញៗដោយសារតែពួកគេរៀបការបែបឯកជន មានតែគ្រួសារទាំងសងខាងនិងអញ្ជើញតែអ្នកជិតស្និទ្ធមកចូលរួមប៉ុណ្ណោះ ។

ជេហូបមាននាមជាកូនកម្លោះឈរលើវេទិការជិតលោកអារ្យ ។ ក្នុងឈុតកូនកម្លោះធ្វើអោយនាយមើលទៅរឹតតែសង្ហាទ្វេដង ក្រសែភ្នែករបស់នាយក៏បាញ់ឆ្ពោះទៅមាត់ទ្វាចូលនៅពេលដែលទ្វាចាប់ផ្តើមរបើកឡើងបន្តិចម្តងៗ បង្ហាញអោយឃើញលោក មីន កំពុងតែកាន់ដៃកូនស្រីពៅរបស់គាត់ដើរចូលមក ដោយមានក្មេងប្រុសស្រីពីរនាក់ដើរនាំមុខក្នុងដៃមានកាន់កន្រ្តកដាក់ស្រទាប់ផ្កាដែលពួកគេកំពុងតែបាចវាសលើកម្រាលព្រំពណ៌ក្រហម ។ ស៊ូរីម ថ្ងៃនេះគឺស្រស់ស្អាតប្រៀបដូចជាស្រីសួគ៌ រ៉ូបកូនក្រមុំពណ៌សប៉ោងវែងអូសដីជាមួយស្បៃសាច់សារូបំពាក់ជាប់សក់ គឺពិតជាសាកសមជាមួយនឹងនាងខ្លាំងណាស់ ។

ជេហូបញញឹមស្រស់សម្លឹងមើលអនាគតភរិយានាពេលបន្តិចទៀតនេះយ៉ាងពេញចិត្តពេញថ្លើមហើយក៏លូកទៅទទួលដៃនាងពីលោកប៉ាក្មេក ។

« ប៉ាផ្ញើរប្អូនផងណាកូន ប៉ាសង្ឃឹមថាកូននឹងមើលថែនាងអោយបានល្អ » លោក មីន

« បាទលោកប៉ា!! កូននឹងមិនធ្វើអោយលោកប៉ាអស់សង្ឃឹមនោះទេ »

« ល្អណាស់កូនប្រុស!! » លោកទះស្មានាយតិចៗមុននឹងចុះមកអង្គុយជិតដន្លងទាំងពីរ ។

លោកអាចារ្យចាប់ផ្តើមពិធី ដោយមានការសួរនាំនិងស្បថស្បែររវាងគូរស្វាមីភរិយាថ្មោងថ្មីជាហូរហែ ។

💫 ជំពប់ស្នេហ៍ភរិយាស្របច្បាប់ 💫Where stories live. Discover now