ភាគទី15 : រឿងយល់ច្រឡំ

4.4K 276 1
                                    

Taehyung លើកចានផ្លើឈើរដែលខ្លួនទើបតែចិតរួចយកទៅបន្ទប់ទទួលភ្ញៀវ គេដាក់ចានលើតុមុននឹងអង្គុយចុះជិតរាងក្រាស់ដែលកំពុងពិនិត្យឯកសារធ្វើមិនដឹង ។

« Jung នេះញាំុផ្លែឈើរសិនទៅ » គេយកសមចាក់ចំណិតប៉ោមរួចហុចអោយនាយ

« យើងមិនឃ្លាន »

« សាកញាំុបន្តិចទៅ ក្រែងបងចូលចិត្តប៉ោមមែនទេ? នេះអោយលឿនទៅអូនចុកដៃណាស់ »

« សាំុញាំុច្រើនណាស់ » គេធ្វើមុខស្អុយទទួលយកប៉ោមមកញាំុ Taehyung ញញឹមខ្ជឹបរួចចាក់មួយចំណិតទៀតមកញាំុដែរ

« Soorim...នាងទើបតែត្រឡប់មកវិញមែនទេ? » ស្ងាត់មួយសន្ទុះរាងល្អិតក៏ដាច់ចិត្តទម្លាយសំណួរក្នុងចិត្តចេញមក

« មែនហើយ!! នាងទើបតែមកដល់ម្សិលមិញ »

«...............» រាងល្អិតធ្លាក់ទឹកមុខស្រពោនមួយរំពេច គេខ្លាចពេលដែលនាងដឹងការពិតទៅនាងនឹងខឹងស្អប់គេ ខ្លាចទំនាក់ទំនងពួកគេនឹងល្អក់កក ។ Soorim ទោះបីជាឆ្នាស់ឆ្នើមបន្តិចមែនតែនាងល្អនឹងគេណាស់ ដោយកាលពីតូចក្មេងៗដទៃនៅសាលារៀនរើសអើងបានសើចចម្អកគេព្រោះគេជាក្មេងកំព្រារ ប៉ុន្តែមានតែ Soorim និងJimin ប៉ុណ្ណោះដែលរាប់អានគេ ពួកគេទាំងបីប្រៀបដូចជាខ្លួនតែមួយជាមួយគ្នា ទៅណាក៏ទៅជាមួយគ្នាគ្រប់ទីកន្លែង តែពេលដែលនាងត្រូវប្តូរទៅរៀននៅបរទេសនេះទេទើបពួកគេទាំងបីត្រូវបែកគ្នា ។

« មានអីហេស៎? » រាងក្រាស់ដោយសារតែឃើញទឹកមុខប្រពន្ធស្រពោនភ្លាមៗក៏ចោទសួរ

« អត់....អត់ទេ ហិហិ!! » Taehyung សើចទាំងមិនសមគេចវេសកុំអោយនាយដឹង Jungkook មិនខ្វល់ច្រើនក៏ធ្វើការរបស់នាយបន្ត ចំណែករាងតូចបានត្រឹមតែគិតសព្វគិតគ្រប់តែម្នាក់ឯង ។

ផ្ទះលោក Min៚

« បងថាមិច? » Soorim ហើបគូទពីសាឡុងនៅពេលដែលឮរឿងដែលបងប្រុសតែម្នាក់របស់នាងនិយាយប្រាប់

« បងថា Jungkook គេរៀបការរួចហើយ ដូច្នេះបងគ្រាន់តែចង់ដាស់តឿនឯងថាកុំទៅរវីរវល់ជាមួយគេទៀតអី បើអ្នកដទៃមើលឃើញក៏មិនសមទោះពួកយើងជាបងប្អូនជីដូនមួយក៏ដោយ » Yoongi រៀបរាប់ប្រាប់ប្អូនស្រី ចំណែកលោក Min បានត្រឹមតែចាំស្តាប់កូនទាំងពីរនិយាយគ្នា លោកមិនលូកមាត់នោះទេទុកអោយ Yoongi ជាបងនិយាយណែនាំកូនស្រីចុះ ។

💫 ជំពប់ស្នេហ៍ភរិយាស្របច្បាប់ 💫Where stories live. Discover now