ភាគទី33 : បងសន្យា!!

4.5K 261 0
                                    


ក្រោកពីញាំុអីរួចរាងល្អិតក៏រៀបចំអោយនាយគេងដោយសារតែពេលនេះគឺយប់ជ្រៅទៅហើយ ចំណែកជុងហ្គុកទាល់តែព្រឹកស្អែកទើបអាចចេញទៅផ្ទះវិញបាន ។

« បងឆាប់គេងទៅ!! » រាងល្អិតលើកភួយមកដណ្តប់ត្រឹមទ្រូងស្វាមី

« ចុះឯង? » នាយសួរបែបនេះព្រោះថាទីនេះមានតែសាឡុងតូចមួយប៉ុណ្ណោះបើករាងតូចគេងនៅទីនោះគេអាចនឹងពិបាក

« អូនគេងលើសាឡុងក៏បាន!! »

« ឡើងមកគេងជាមួយយើងមក!! » នាយខិតខ្លួនទុកចន្លោះអោយគេ គ្រែនេះវាមិនតូចអីណាស់ណាដែរល្មមអាចគេងពីរនាក់បាន

« មិនអីទេ បើអូនគេងទីនេះបងអាចនឹងចង្អៀតក៏ថាបាន!! »

« ចង្អៀតអី? ដេកអោបគ្នារាល់តែយប់មិនឃើញចង្អៀតត្រង់ណាផង ឆាប់ឡើងមក » ជុងហ្គុកទះពូកផាច់ៗ ថេយ៉ុងអស់ជម្រើសក៏ឡើងទៅគេក្បែរនាយ រាងក្រាស់ទាញក្បាលប្រពន្ធអោយកើយដើមដៃរបស់ខ្លួនម្ខាងដែលមិនជាប់សឺរ៉ូម

« គេងទៅ!! » ជុងហ្គុនតឿនគេព្រោះមើលទៅគេក៏ហត់ពេញមួយថ្ងៃហើយដែរ ថេយ៉ុងសសុលខ្លួនអោបរាងក្រាស់កាន់តែណែនមុននឹងបិទភ្នែកគេងលក់ទៅយ៉ាងងាយ ។ ជុងហ្គុកបញ្ឈរភ្នែកមើលប្រពន្ធមិនដាក់ ការពិតទៅជីវិតមនុស្សយើងពិតជាមើលមិនឃើញនោះទេ បើអាចគួរតែធ្វើនូវរឿងអ្វីដែលយើងចង់ធ្វើមុននឹងយើងលែងមានឱកាសបន្តទៀត ដូចជុងហ្គុកអញ្ចឹងក្រោយពីបានឆ្លងកាត់ដំណាក់កាលក្បែរស្លាប់បែបនេះទើបគេដឹងថាគេចង់បានអ្វីអោយប្រាកដ ការខ្លាចបាត់បង់គឺវាមានឥទ្ធិពលជាងខ្លាចការសារភាពទៅទៀត ។

« បងសម្រេចចិត្តហើយថានឹងត្រូវធ្វើអ្វីបន្ត » ជុងហ្គុកពោលតិចទាំងអង្អែលមុខប្រពន្ធថ្នមៗមុននឹងអោនថើបសក់រលោងក្រអូបនោះថើរៗ

ព្រឹកថ្ងៃថ្មី.....

ជុងហ្គុកបានរៀបចំចេញមកផ្ទះវិញតាំងតែពីព្រលឹម ពេលនេះផងដែររាងតូចកំពុងតែធ្វើអាហារសម្រាប់នាយដោយអោយគេអង្គុយចាំខ្លួននៅតុបាយមុន ។

« មកហើយ!! » ថេយ៉ុងលើកអាហារបីបួនមុខមកដាក់ខាងមុខនាយ

« បងឆាប់ញាំុទៅនឹងបានលេបថ្នាំ នេះអូនធ្វើសុទ្ធតែម្ហូបដែលបងចូលចិត្តទាំងអស់ » នាយតូចញញឹម ជុងហ្គុកមើលទៅអាហារលើតុឆ្លាស់គ្នាជាមួយមុខប្រពន្ធ គិតទៅក្មេងម្នាក់នេះដឹងពីគេច្រើនខ្លាំងណាស់

💫 ជំពប់ស្នេហ៍ភរិយាស្របច្បាប់ 💫Where stories live. Discover now