ភាគទី06 : ស្នាមថើប

4.7K 307 1
                                    

@Morning

« ហុឹម~~~~! »

សម្លេងគ្រហុឹមដើម.កបន្លឺឡើងយ៉ាងដំអូស ស្របពេលម្ចាស់សាមីខ្លួនកំពុងពត់ពែនខ្លួនលើពូក ឯដៃស្រឡូនក៏លើកមកបាំងពន្លឺថ្ងៃដែលចាំងចូលតាមចន្លោះបង្អួច ។ ត្របកភ្នែកក៏ចាប់បើកយឺតៗនិងព្រិចពីរបីដងអោយសាំុនឹងថ្ងៃថ្មី អ្វីដែលគេឃើញមុនគេគឺពិដានផ្ទះរួចហើយគឺផ្ទៃបន្ទប់ទាំងមូលដែលទទេស្អាតគ្មាននរណាក្រៅពីគេតែម្នាក់ ។ រាងតូចក្រោកឡើងទាញកន្សែងដើរចូលបន្ទប់ទឹកដើម្បីសម្អាតខ្លួន គ្រាន់តែបើកទ្វាភ្លាមក៏សាយភាយក្លិនក្រអូបម្យ៉ាងដូចជាក្លិនដែលគេបានស្រង់កាលពីយប់មិញ មែនហើយ!! វាជាក្លិនក្រអូបជាប់ខ្លួនរបស់ប្តីមុខងាប់របស់គេ ។ រាងតូចស្រាប់តែញោចស្នាមញញឹមមកភ្លាមៗនៅពេលនឹកដល់រឿងយប់មិញដែលគេថ្លើមធំហ៊ានលួចថើបរាងក្រាស់ បែបនេះហើយទើបគេគេងមិនងាយលក់រហូតដល់ជិតភ្លឺទើបគេងលក់ហើយក្រោកយឺតបែបនេះ ។

ផាច់ៗៗ....

Taehyung លើកដៃទាំងគូក្រសោបទះថ្ពាល់ខ្លួនឯងតិចៗដោយអាការៈអៀនខ្មាស់រហូតដល់ថ្ពាល់របស់គេឡើងក្រហមតែមិនដឹងថាក្រហមព្រោះកម្លាំងទះឬព្រោះតែអៀននោះទេ ។

« ព្រះអើយ!! យប់មិញយើងធ្វើអី ? ចុះបើគេដឹងច្បាស់ណាស់នឹងត្រូវមាត់មិនខាន!! » នាយតូចពោលតិចៗទាំងអារម្មណ៍ពិបាកស្មាន

« អត់ទេៗ មិនអោយគេដឹងទេ!! » គេគ្រវីក្បាលតិចរួចបណ្តេញគំនិតទាំងអម្បាលមាណចេញមុននឹងចាប់ផ្តើមជម្រះកាយ ។

15នាទីក្រោយមករាងតូចក៏រៀបចំខ្លួនរួចរាល់ហើយចេញមកក្រៅ តែក៏ឃើញJungkookកំពុងតែរៀបចំអាហារដាក់លើតុរួចជាស្រេច អីយ៉ាស៎!! នេះគេចូលផ្ទះបាយមែនទេ?

« នៅឈរយូទៀតទេយើងឃ្លាន!! » រាងក្រាស់ពោលទាំងដាក់ខ្លួនអង្គុយលើតុដោយមិនខ្ចីងាកមកមើលមុខរាងល្អិត

Taehyungកាលបើឮបែបនេះក៏ដើរយឺតៗចូលទៅអង្គុយកៅអីទាល់មុខគ្នាជាមួយគេ

« អឺ....Jungបង..ហេតុអីបងចូលផ្ទះបាយខ្លួនឯងបែបនេះ បងអាចអោយអូនធ្វើអោយក៏បានដែរ !! » រាងក្រាស់ដែលដួសបាយបម្រុងនឹងដាក់ចូលមាត់នោះពេលឮគេនិយាយបែបនេះក៏ងើយមុខសម្លឹងមករាងតូចធ្វើអោយTaehyungត្រូវអោនមុខចុះភ្លាមៗ

💫 ជំពប់ស្នេហ៍ភរិយាស្របច្បាប់ 💫Where stories live. Discover now