The Ending

4.5K 236 4
                                    

" ជូណូ!! ទៅរកលោកប៉ាទៅកូន " ស្រីស្រស់បង្គាប់កូន ក្មេងតូចដែលមានឈ្មោះ ជូណូ មិនចាំយូររត់ត្រុយទៅតោងជើងជុងហ្គុកជាប់
" ប៉ាប៉ា!! " គេហៅនាយថាប៉ាប៉ាពេញៗមាត់ ថេយ៉ុងឯណេះបើកភ្នែកធំៗស្លុតអារម្មណ៍មិនស្ទើរ ជាប៉ាកូនមែនទេ?
រាងតូចសម្លឹងមុខស្វាមីដោយប្រើក្រសែភ្នែកទាមទារកចម្លើយ នេះមានរឿងអ្វីអោយប្រាកដ? សុខៗស្រាប់តែលេចមុខនាងមកវិញជាមួយក្មេងម្នាក់ដែលហៅស្វាមីខ្លួនថាប៉ាពេញៗមាត់ ។
" ជុង!! នេះជាកូនរបស់អ្នកណា? " រាងតូចចង្អុលទៅក្មេងតូចដែលកំពុងតែអោបជើងរបស់រាងក្រាស់ជាប់ ទោះបីជាយ៉ាងណាក៏គេនៅតែចង់ឮការពិតចេញពីមាត់មនុស្សដែលខ្លួនស្រលាញ់ដែរ
" ជា...ជាកូនរបស់បង " នាយបិទភ្នែកឆ្លើយ នេះប្រហែលជាដល់ពេលដែលនាយត្រូវប្រាប់ពីការពិតគ្រប់យ៉ាងទៅថេយ៉ុងហើយ
" ជាកូនរបស់បង?? " នាយតូចផ្ទួនពាក្យទាំងរលីងរលោងទឹកភ្នែក ជាកូនរបស់នាយ? តាំងពីពេលណា? ក្មេងនេះធំយ៉ាងនេះហើយ តើវាចាប់ផ្តើមតាំងពីពេលណា?
" មែនហើយ ជាកូនបងជាមួយនឹងយូរីន " នាយពោលតិចៗក៏ពិតមែន តែគ្រប់ពាក្យគ្រប់ម៉ាត់រាងតូចគឺស្តាប់បានយ៉ាងច្បាស់ ។ ថេយ៉ុង ស្រក់ទឹកភ្នែកតក់ៗដោយមិនបាច់ប្រឹង គេពិបាកទទួលយកណាស់ ពិបាកពិតមែន!!

នាងមកទាមទារយកជុងហ្គុកទៅវិញមែនទេ? គេច្បាស់ជាស្លាប់មិនខានទេ អោយគេធ្វើយ៉ាងមិចទៅ? ផ្លូវគឺងងឹតគ្រប់ច្រកតែម្តងសម្រាប់គេ ។ ស្រស់ស្រីដែលឈរមើលពួកគេជាយូរហើយនោះក៏ដើរចូលមកជិតរួចចាប់ដៃទាំងសងខាងរបស់គេ ថេយ៉ុងងើយមើលមុខនាងទាំងទឹកភ្នែកដាបថ្ពាល់ ស្នាមញញឹមបង្ហើរចេញពីបបូរមាត់តូចស្តើងរបស់នាង វារឹតតែធ្វើអោយថេយ៉ុងមានអារម្មណ៍ថាខុសលើសដើម ខុសដែលទាមទារយករបស់គេ ។

" ថេយ៉ុងស្រលាញ់ជុងហ្គុកខ្លាំងណាស់មែនទេ? " នាងសួរចំៗមិនបត់បែនច្រើន
" ហុឹម!! អ្ហឹក..!! " រាងតូចអោនមុខចុះងក់ក្បាលផ្អក់ៗ ស្រលាញ់!! ស្រលាញ់ជាងជីវិតទៅទៀត ។
" បើស្រលាញ់គេត្រូវស្តាប់ហេតុផលរបស់គេ បើស្រលាញ់គេត្រូវចេះអត់ឱនទោសអោយគេ បើស្រលាញ់គេត្រូវមើលថែគេអោយល្អ " នាងនិយាយដោយសម្លេងទន់ភ្លន់បំផុត ពាក្យគ្រប់ម៉ាត់ដែលនិយាយចេញមកសុទ្ធតែបង្កប់ទៅដោយអត្ថន័យ ។
" ខ្ញុំសុំនិយាយជាមួយគេបន្តិចបានទេ? " នាងងាកមកនិយាយជាមួយជុងហ្គុក រាងក្រាស់ងក់ក្បាលយល់ព្រមរួចលើកពរកូនប្រុសដើរចេញមកលេងនៅសួនខាងក្រៅ ។ រាងតូចតាមសម្លឹងស្វាមីពីក្រោយ មើលចុះនាយពិតជាសាកសមធ្វើជាឪពុកគេខ្លាំងណាស់ ។
" ខ្ញុំអាចអង្គុយបានទេ? "
" បា....បាន!! "

💫 ជំពប់ស្នេហ៍ភរិយាស្របច្បាប់ 💫Where stories live. Discover now