ភាគទី 5 : ធ្វេីគីម ថេហ្យុង

7.6K 453 2
                                        

   ថេហ្យុង ស្រែករេីមិនឈប់ ជុងហ្គុកទ្រាំមិនបាននាយក៏ថេហ្យុងមកថេីបបំបិទមាត់តែម្ដង ថេហ្យុងបេីកភ្នែកធំៗចង់រេីចេញតែជុងហ្គុក ចាប់កញ្ជឹងកជាប់មិនលែង នាយថេីបខាំញិចមាត់តូចតិចៗវាទន់ៗគួរឲ្យចង់ខាំធ្វេីឲ្យនាយថេីបមិនចង់លែងទេីបថេីបរហូតដល់នាយតូចសឹងអស់ខ្យល់ទេីបដកមាត់ចេញ ។
   'ទីង' ជណ្ដេីរយន្តបេីក
   " ដេីរទៅ ឬចង់បន្តថេីបទៀត និងបានថេីបអូសចូលបន្ទប់តែម្ដង " ឃេីញទេ គម្រាមៗរហូតតាមតែចិត្តខ្លួនឯងគួរឲ្យស្អប់
" មនុស្សឆ្កួត " ថេហ្យុង រហ័សដេីរទៅមុនមិនចឹងគេចាប់ថេីបទៀតមិនខាន
" នែ៎ លេីកក្រោយជេមួយម៉ាត់ថេីបមួយខ្សឺត ជេលេីសដប់ម៉ាត់នឹងរំលោភតែម្ដង " ជុងហ្គុក ដេីរចូលបន្ទប់តាមក្រោយ មិនភ្លេចនិយាយគម្រាមអ្នកម្ខាង នាយមិនមាត់ៗជេរហូត ថេហ្យុងធ្វេីមិនដឹងនាយដាក់ខ្លួនអង្គុយលេីសាឡុង
" បានហេីយ សម្រេចថាមកធ្វេីអី? បេីថាធ្វេីក៏ធ្វេីលឿនៗទៅខ្ញុំចង់ទៅផ្ទះវិញ " ថេហ្យុង បង្វែរសាច់រឿងមិនចឹងទេនិយាយដល់ស្អែកក៏មិនចប់ដែរ
" ធ្វេីឥឡូវតែម្ដងទៅចឹង " ជុងហ្គុក ញោចមាត់ញញឹមកំហូច
" ធ្វេីទៅ ខ្ញុំមិនបានហាម អូយ៎!នែធ្វេីអី? ចេញទៅ " ថេហ្យុង ភ្ញាក់នៅសុខៗក៏មកទ្រោបពីលេីខ្លួន
" កំពុងធ្វេីហេីយ ធ្វេីគីម ថេហ្យុង ក្រែងឯងថាប្រញាប់ហេស៎តោះចាប់ផ្ដេីមទៅ "
" នែ៎ ខ្ញុំឲ្យលោកធ្វេីការងាររបស់លោក "
" ចឹង គីម ថេហ្យុង ជាការងាររបស់ខ្ញុំហេីយ " ជុងហ្គុក និយាយខិល មេីលចុះថេហ្យុងចង់តែចាប់ទះឲ្យបែកមាត់មួយនឹងទេ
" ឡប់ៗងេីបចេញទៅ ខ្ញុំចង់សម្រាកឈឺមិនទាន់បាត់ផង " ថេហ្យុង រុញនាយឲ្យទៅអង្គុយនៅម្ខាង
   " បានយល់ថាឈឺ ឯងគេងសិនទៅ ខ្ញុំមេីលបញ្ជីនៅសណ្ឋាគាមួយភ្លែត "
   " ទៅៗអ្នកណាហាម " ថេហ្យុង ស្រែកទាំងបិទភ្នែក
   " ឌឺបែបនេះ បេីមិនយល់ថាឈឺទេនឹងចាត់ការឲ្យងេីបមិនរួច " ថេហ្យុង ស្ងាត់មិនតបធ្វេីជាបិទភ្នែកគេង ជុងហ្គុកទៅយកឯកសាមកមេីល ព្រោះនាយធ្វេីការនៅក្នុងបន្ទប់នេះតែម្ដង
ទម្រាំរួចរាល់ល្ងាចល្មម មេីលចុះថាធ្វេីតែមួយភ្លែតទេតែដោយសារមួយរយៈនេះនាយរវល់នៅឯក្រុមហ៊ុនធំទេីប មិនបានមកពិនិត្យដិតដល់ ។ ជុងហ្គុក ជូនថេហ្យុងទៅផ្ទះមិនចឹងទេបែកសណ្ឋាគាមិនខាន ព្រោះតែសម្លេងស្រែកនិងរអ៊ូរបស់នាយតូច ដំបូងជុងហ្គុកជ្រេីសមិនខ្វល់នឹងសម្លេង តែនាយតូចចាប់ផ្ដេីមដេីររុះរេីពេញបន្ទប់របស់នាយទេីបអត់មិនបាននឹងជូនទៅផ្ទះវិញ ។ មកដល់មុខផ្ទះជុងហ្គុក ឈប់ឡានឲ្យថេហ្យុងចុះ តែចិត្តមិនដឹងយ៉ាងម៉េចក៏ទាញថេហ្យុងមកថេីបសិនទៅឲ្យចុះទៅ ។
" មួយថ្ងៃនេះគេថេីបយេីងប៉ុន្មានដងហេីយ? " ថេហ្យុង ដេីរចូលផ្ទះបណ្ដេីរស្ទាបមាត់បណ្ដេីរ ជុងហ្គុកទេីបនឹងចេញឡានទៅមុននេះទេព្រោះនាយចាំមេីលថេហ្យុងចូលផ្ទះសិន
" ហៃយ៉ា! ថេហ្យុងមកវិញហេីយហេស៎? ឯណាជុងហ្គុក មិនចូលមកសិនទេឬ? " ម៉ាក់ថេហ្យុង សួរពេលឃេីញកូនប្រុសចូលក្នុងផ្ទះ
" អត់ទេម៉ាក់ គាត់រវល់ ខ្ញុំសុំទៅបន្ទប់សិនណាម៉ាក់ "
" ទៅចុះកូន "
ថ្ងៃបន្ទាប់ថេហ្យុងសុំអ្នកម៉ាក់ទៅក្រៅគឺទៅជួបអ៊ុនវូ នាយតូចទៅជាមួយជីមីន លោកស្រីដេយ៉ុងមិនហាមព្រោះគាត់ក៏ស្គាល់អ៊ុនវូដែរ កាលមុននាយឧស្សាហ៍ជូនថេហ្យុងមកផ្ទះណាស់ តែក្រោយមកក៏ឮថាទៅអាមេរិកមួយរយៈ ព្រោះត្រូវរៀនបន្ត2 ឆ្នាំនៅទីនោះ ។ ថេហ្យុង ឡេីងឡានជីមីនបេីកមកទទួល ទៅហាងកាហ្វេរបស់ហូស៊ុកវាជាហាងប្រចាំរបស់ពួកគេហូស៊ុក ជាមិត្តអ៊ុនវូ និងជុងហ្គុក តែថេហ្យុងមិនបានដឹងថាជាមិត្តជុងហ្គុកនោះទេ ។
" សួស្ដី ថេហ្យុង ជីមីន បាត់មួយរយៈមិនដែលបានជួបពួកឯងសោះ " ហូស៊ុក ចេញមកទទួល
" គឺពួកយេីងរវល់ប្រលង ណាមួយតាំងពីបងប្រុសអ៊ុនវូ ទៅអាមេរិកគ្មានអ្នកណាហៅមកសោះ " ថេហ្យុង និយាយ
" មែនហេីយ ចូលមកអ៊ុនវូចាំនៅតុខាងនោះ គេទេីបមកដល់មិញនេះទេ " ហូស៊ុកចង្អុលទៅតុមួយនៅកៀកជញ្ជាំងកញ្ចក់
" បាទ បងប្រុស " ថេហ្យុង និងជីមីន ដេីរចូលទៅតុរបស់អ៊ុនវូ
   " សួស្ដី បងប្រុស " ថេហ្យុង និងជីមីន និយាយទាំងញញឹម
   " ហៃយ៉ា ជីមីន ថេហ្យុង អង្គុយចុះសិនមក បងឲ្យហូស៊ុកដាក់ខេករសជាតិស្ត្របឺរីនិងសូកូឡាឲ្យអ្នកទាំងពីរហេីយ "
   " ហិ ហិ បងប្រុសនៅតែចាំរបស់ដែលពួកយេីងចូលចិត្ត " ថេហ្យុង និយាយទាំងញញឹម នាយតូចចាត់ទុកអ៊ុនវូ ដូចបងប្រុសបង្កេីតអញ្ចឹង តែអ៊ុនវូប្រហែលមិនមែនបែបនឹងទេ
   " មែនហេីយ បងមកពីអាមេរិកយូរហេីយមែនទេ? " ជីមីន
   " បងទេីបមកដល់ម្សិលម្ងៃនេះឯង ម្សិលមិញទូរស័ព្ទទៅថេហ្យុងបបួលមកទីនេះតែថេហ្យុងរវល់ "
   " មែនហេីយ គឺថេហ្យុងទៅជាមួយ...អឹម " ជីមីនប្រុងនឹងនិយាយថាទៅជាមួយជុងហ្គុក តែថេហ្យុងខ្ទប់មាត់មិនឲ្យនិយាយ
   " អ៎ គឺម្សិលមិញទៅជាមួយម៉ាក់ទេីបរវល់ " ថេហ្យុង រហ័សនិយាយប្រាប់អ៊ុនវូ ដែលមេីលមកពួកគេទាំងឆ្ងល់ គ្រាន់តែទៅជាមួយម៉ាក់ធ្វេីដូចលាក់លៀមម្ល៉ះ
   " អញ្ចឹងសោះ "
   " ហឹម.. សឹងថប់ដង្ហេីមស្លាប់ទៅហេីយ " ជីមីន សម្លក់មុខថេហ្យុង ក្រោយគេដកដៃចេញ
   " មកហេីយៗ ញ៊ាំខេក និងភេសជ្ជៈសិនទៅ " ហូស៊ុក លេីកថាសមកដាក់ឲ្យពួកគេ
   " អរគុណហេីយ ឲ្យអ្នករត់តុលេីកមកក៏បាន " ជីមីន
   " ហៃយ៉ា ?! ពួកឯងជាភ្ញៀវពិសេស ណាមួយចង់មករួមតុជាមួយដែរ មិនថាអីទេមែនទេ? "
   " ហិ ហិ បានបងប្រុសមកអង្គុយជជែកគ្នាកាន់តែសប្បាយ "
   " យេីងមិនថាអីទេ តែរបស់កម្មង់ហ្វ្រីវេីយ " អ៊ុនវូ និយាយលេង ធ្វេីឲ្យថេហ្យុងនិងជីមីនសេីច
   " គំរិះណាស់ឯង ទៅអាមេរិក 2 ឆ្នាំមិនកែចរិត កាលនៅរៀនទីនេះក៏ចូលចិត្តឲ្យគេប៉ាវបាយដែរ "
   " ឯងមកនិយាយបែបនេះខ្មាស់ជីមីន និងថេហ្យុងស្លាប់ហេីយ "
   ទាំង 4 នាក់ជជែកគ្នាលេងយ៉ាងយូរ ថេហ្យុងមិនភ្លេចថតរូបខេកនិងសូកូឡាទឹកកករបស់ខ្លួនដាក់ក្នុង Story IG ព្រមជាមួយ Location នាយតូចចូលចិត្ត add រូប ក្នុង Story IG ណាស់តែមិនសូវបង្ហោះនោះទេ ។ មិនប៉ុន្មាននាទីថេហ្យុង ចុចមេីលអ្នកចូលមេីល Story របស់ខ្លួន ក្នុងនោះក៏មានជុងហ្គុកម្នាក់ដែរ នាយកម្លោះទេីបតែ Follow Back ថេហ្យុងបានប៉ុន្មានថ្ងៃនេះទេ តែលួចតាមដានថេហ្យុងរហូត ដូចលេីកនេះអញ្ចឹង Add story ភ្លាមក៏ចូលមេីលភ្លាម ។ ថេហ្យុង ញញឹមពេលឃេីញអ្នកខាងនោះចូលមេីល ថែមទាំងឆ្លៀតសួរទៀតផង " ទៅជាមួយអ្នកណា? "
" ជីមីន " ថេហ្យុង តបសាររបស់ជុងហ្គុក
" កុហកទេដឹង? "
" ពាក់ព័ន្ធអីនឹងលោក? "
" ជាប្ដីត្រូវសួរបែបនឹងហេីយ "
" គ្រាន់ជាប្ដី មានសិទ្ធិអី? "
" យ៉ា គីម ថេហ្យុង នៅជិតនឹងរំលោភឲ្យដេីរលែងរួចតែម្ដង "
" ប្រុសល្មោភ ខ្ញុំឈប់តបហេីយ :( "
" នែ៎ ! ប៉ុណ្ណឹងខឹងដែរ? " ស្ងាត់ ថេហ្យុងទុកទូរស័ព្ទមិនតបសាជុងហ្គុក ហេីយបន្តនិយាយគ្នាលេងរហូតថ្ងៃត្រង់ទេីបត្រឡប់ទៅផ្ទះវិញ ?
ថ្ងៃបន្ទាប់លោកគីម និងលោកស្រី នាំថេហ្យុង ទៅផ្ទះគ្រួសារចនម្ដង ព្រោះលោកស្រីចនបានអញ្ជេីញទៅនិយាយគ្នារឿងពិធីរៀបការ ។ គ្រប់គ្នាអង្គុយនិយាយគ្នានៅបន្ទប់ទទួលភ្ញៀវ ថេមីន ដែលជាកូនប្រុសច្បងគ្រួសារចន ក៏នៅដែរព្រោះចង់ឃេីញមុខប្អូនថ្លៃទេីបសម្រាកពីការមួយថ្ងៃ ។
" ខ្ញុំបានចាត់ចែងរឿងភ្ញៀវបានមួយចំនួនហេីយ " លោកដេស៊ុក ប៉ារបស់ជុងហ្គុកនិយាយ
" ខាងខ្ញុំក៏ដូចគ្នា ឲ្យទៅជីនជួយខ្លះ និងឲ្យទៅម៉ាក់ថេហ្យុងខ្លះ " លោកស៊ូហូ
" រឿងចាត់ចែងក្នុងពិធីមិនបាច់បារម្ភទេ ខ្ញុំឲ្យអ្នករៀបចំត្រៀមអស់ហេីយ ធានាថាពិធីរៀបការប្អូនប្រុសរបស់បងនិងល្អគ្រប់យ៉ាង " ថេមីន និយាយទាំងញញឹម
" ពិធីរៀបការបងខ្ញុំនឹងសងវិញ " ជុងហ្គុក និយាយធ្វេីឲ្យគ្រប់គ្នាសេីច
" ហៃយ៉ា! បងមិនមែនធ្វេីតែដេីម្បីឯងទេ ក៏ដេីម្បីប្អូនថ្លៃដែរ "
" អរគុណ បងប្រុសថេមីនហេីយ "
" ចុះថេមីន នឹងគិតគូរឿងរៀបការពេលណា? " លោកស្រីដេយ៉ុង សួរ
" មិនទាន់គិតទេអ្នកមីង មិនទាន់ច្បាស់លាស់នៅឡេីយ "
" តែបែបនេះទៀតប៉ានិងម៉ាក់ប្រហែលគ្មានថ្ងៃបានកូនប្រសារច្បងទេ "
" អូយ៎ អ្នកម៉ាក់កុំនិយាយបែបហ្នឹងទៅមេីស៎ "
" មែនហេីយថាអីតែថេមីន កូនប្រុសច្បងខ្ញុំស៊ុកជីន ក៏មិនឃេីញគិតគូដែរ រវល់តែនឹងការងារសូម្បីថ្ងៃនេះហៅមកក៏មិនបានមក "
គ្រប់គ្នានិយាយគ្នាលេងរហូតដល់ល្ងាចទេីបត្រឡប់ទៅផ្ទះវិញ តែថេហ្យុងក៏ត្រូវលោកស្រីសូយ៉ុនឃាត់ឲ្យគេងនៅទីនោះមួយយប់សិន ថេហ្យុងចង់ប្រកែកតែអ្នកម៉ាក់ក្មេកសុំទៅហេីយទេីបព្រម ដែលចង់ប្រកែកគ្មានអីក្រៅពីជុងហ្គុកនោះទេ និយាយទៅតាំងពីមកដល់ផ្ទះគ្រួសារចន ជុងហ្គុកតាមសម្លឹងមេីលថេហ្យុងរហូត ធ្វេីឲ្យថេហ្យុងធ្វេីខ្លួនមិនត្រូវ ។ អាហារពេលល្ងាចរួចរាល់ថេហ្យុងត្រូវគេងបន្ទប់ជាមួយជុងហ្គុក ទៀតព្រះអេីយ លោកស្រីចនពិតជាមិនយល់ពីថេហ្យុងបន្តិចសោះនាយតូចចង់តែខាំអណ្ដាតឲ្យស្លាប់ទេ តែគាត់ធ្វេីបែបនេះព្រោះគិតថាមិនប៉ុន្មានថ្ងៃទៀតពួកគេទាំងពីរក៏រៀបការណាមួយពួកគេធ្លាប់គេងជាមួយគ្នាកាលពីថ្ងៃមុនដែរ ។ ថេហ្យុង ឡេីងទៅបន្ទប់គេងរបស់ជុងហ្គុកមុនព្រោះនាយទៅបន្ទប់ធ្វេីការ ទ្វារបន្ទប់បានបេីកដោយដៃថេហ្យុងនាយតូចសម្លឹងជុំវិញបន្ទប់ឃេីញថារសនិយមមិនអន់នោះទេ ជញ្ជាំងបន្ទប់គឺពណ៌សសុទ្ធតែម្ដង មានសាឡុង តុ ទូរ និងគ្រែធំមួយ ចំណែកក្លិនបន្ទប់គឺប្រាកដណាស់ថាមិនខុសពីក្លិនម្ចាស់បន្ទប់ទេ ក្រអូបឆ្អិតបន្តិចបេីធៀបនឹងក្លិនថេហ្យុង ។ ថេហ្យុង ទាញអាវឃ្លុំនិងកន្សែងចូលបន្ទប់ទឹក ព្រោះស្អិតខ្លួនមកមួយថ្ងៃហេីយ នាយតូចបិទទ្វារចាក់សោបន្ទប់ទឹកឲ្យស្រួលបួលសិន ទេីបបេីកទឹកក្ដៅអ៊ុនៗជាមួយនិងពពុះសាបូចូលត្រាំតែម្ដង ។ ជុងហ្គុកបេីកទ្វារចូលបន្ទប់មិនឃេីញថេហ្យុងនាយក៏ស្មានដឹងថានាយតូចកំពុងងូតទឹកព្រោះទ្វារបន្ទប់ទឹកបិទ ហៃយ៉ា! នៅមានចាក់សោទៀតគិតថានាយជាពួករោគចិត្តថ្នាក់ហ្នឹងឬ ? ជុងហ្គុកលួចនិយាយក្នុងចិត្តពេលសាកបេីកទ្វារតែបេីកមិនបាន ( អត់រោគចិត្តតែចង់បេីទ្វារបន្ទប់ទឹកពេលគេកំពុងងូត ហិហិ ខូចណាស់លោកចន )
   " យ៉ា! គីម ថេហ្យុង ងូតទឹកម្ដងប៉ុន្មានម៉ោង? " ជុងហ្គុក ស្រែកសួរព្រោះនាយអង្គុកចាំមួយសន្ទុះធំហេីយមិនទាន់ឮសម្លេងចាក់ទឹកអីបន្តិចសោះ
   " ចាំបន្តិចទៀត លោកប្រញាប់ក៏ទៅងូតបន្ទប់ផ្សេងទៅ " ថេហ្យុង ស្រែកតបមកវិញនាយតូចកំពុងតែងេីបទៅសម្អាតសាបូពីខ្លួនហេីយតែខ្ចិលឲ្យចាំ មនុស្សកំពុងមិនចង់ជួបមុខផង
   " ខ្ញុំម្ចាស់បន្ទប់ឯងចង់ដេញខ្ញុំផងហេស៎? ងូតយូរប្រយ័ត្នជីងចក់លបមេីលណា៎ " ជុងហ្គុក និយាយលេងតែវាធ្វេីឲ្យថេហ្យុងភ័យមែន
   " មនុស្សឆ្កួតបិទមាត់ទៅ "
   " ហឹស ៗ ទាល់តែយកមាត់គីម ថេហ្យុង មកបិទទេីបស្ងាត់ "
   " មនុស្សរោគចិត្ត "
   ស្ងាត់ ! ថេហ្យុងមិនឮជុងហ្គុកតប ប្រហែលជានាយទៅងូតទឹកបន្ទប់ផ្សេងបាត់ហេីយ ថេហ្យុងបេីកទ្វារលបៗមេីលទៅមុខមិនឃេីញជុងហ្គុក តែត្រូវភ្ញាក់ក្រញាងពេលមានដៃមាំទាញទៅអឹបនឹងទ្រូងរបស់គេ
   " អូយ៎ ! នែលែងខ្ញុំ " ថេហ្យុង រេីបម្រាប់មនុស្សនេះចំជាល្បិចច្រេីនមែន មកឈរចាំនៅជិតមាត់ទ្វារ ស្ងាត់ជ្រាបស្មានតែចេញទៅក្រៅបាត់ហេីយ
   " មិនលែង ធ្លាប់ប្រាប់ហេីយថាបេីជេខ្ញុំនឹងថេីប មិញនេះឯងជេខ្ញុំ ខ្ញុំកំពុងទារសំណង " ជុងហ្គុក លូកដៃក្រសោបខ្លួនថេហ្យុងមិនលែង នាយតូចលេីកដៃទប់ទ្រូងហាប់ណែន
   " មិនបានជេ គ្រាន់តែថា "
   " ក្បាលរឹង .. អឹម... ហឹម .... "
ក្រាក !!
   " អូយ៎ ! បន្តទៀតចុះមិនរំខានទេ "

See you soon next part

You're my heart [ COMPLETE]Where stories live. Discover now