Part 29 : អ្នកណាឱ្យបងចូលមក?

4.9K 304 0
                                        

ព្រឹកព្រលឹម ថេហ្យុង មិនទៅសាលានោះទេព្រោះ ចុងសប្ដាហ៍គឺសម្រាក 2 ថ្ងៃ ទេីបគេមិនទៅសាលា។ ប៉ុន្តែ មិនមែនគេងថ្ងៃចាំងគូទនោះទេ គេភ្ញាក់តាំងពីព្រលឹមស្រាងៗ លបចេញមកមេីល ក៏ឃេីញថាឡានជុងហ្គុកនៅមុខផ្ទះកន្លែងដដែល ច្បាស់ណាស់ថាយប់មិញនេះមិនទៅផ្ទះទេ គេងក្នុងឡានតែម្ដង ។

" ប្រុសម្នាក់នេះក្បាលរឹងណាស់ តែឈឺខ្ញុំមិនមេីល បងនោះទេ ឆឹស! " ថេហ្យុង ឧទានម្នាក់ឯង ហេីយដេីរចូលទៅក្នុងផ្ទះបាយ ចម្អិនអាហារពេលព្រឹក យ៉ាងណាក៏ជាកូនប្រសារដែល បានមកផ្ទះសាច់ថ្លៃបែបនេះ គួរតែយកចិត្តពួកគាត់ខ្លះ

" អ្នកប្រុស មិនបាច់ធ្វេីនោះទេ ពួកខ្ញុំធ្វេីក៏បាន " អ្នកបម្រេីនិយាយ ខណៈឃេីញថេហ្យុង ទាញអៀមមកពាក់

" មិនអីទេ ខ្ញុំធ្វេីបាន ពួកបងធ្វេីអ្វីផ្សេងសិនទៅ "

" ខ្ញុំខ្លាចថាអ្នកប្រុសនឿយហត់ "

" មិនអីទេ ខ្ញុំធ្វេីបាន " ថេហ្យុងតបទៅវិញ ទៅហត់អី សូម្បីនៅផ្ទះជាមួយជុងហ្គុក ក៏គេឧស្សាហ៍ធ្វេីញឹកញាប់ដែរ

" បេីអ៊ីចឹង ពួកខ្ញុំទៅសម្អាតផ្ទះហេីយ មានអ្វីអាចហៅខ្ញុំបាន "

" បាទ "

ថេហ្យុង ធ្វេីអាហារដោយយកចិត្តទុកដាក់ តាមពិត ទៅគេក៏មិនស្រួលខ្លួនប៉ុន្មានដែរ ដូចជារកក្អួតចង្អោរ ប៉ុន្តែវាមិនដូចម្សិលមិញទេ ថ្ងៃនេះគ្រាន់បេីជាង គ្រាន់តែធ្វេីម្ហូបគ្មានបញ្ហាទេ ។ មួយសន្ទុះក្រោយអាហារឆ្អិន ថេហ្យុងដោះអៀម ហេីយប្រាប់អ្នកបម្រេីឱ្យរៀបចំ ដាក់លេីតុសិនទេីប គេឡេីងទៅងូតទឹក ។ ពេលនេះគេប្រេីបន្ទប់ ចាស់របស់ជុងហ្គុក តែយប់មិញគេគេងជាមួយ ម៉ូរ៉ានិងមីនអានោះទេ ហេីយថេមីនទៅគេងបន្ទប់ផ្សេងមួយទៀត ដោយសារលោកស្រីខ្លាចថា ថេហ្យុង មិនហ៊ានគេងម្នាក់ឯង ។ ថេហ្យុង ងូតរួចទឹករួច បេីកទ្វារចេញមកជាមួយអាវឃ្លុំ ស្រាប់តែភ្ញាក់   ព្រឺត !!!

" អូយ៎! ជុងហ្គុក! បងចូលមកយ៉ាងម៉េចបាន? " អ្នកណាមិនភ្ញាក់ លេងមកអង្គុយលេីគ្រែដូចរូបចម្លាក់បែបនេះ

You're my heart [ COMPLETE]Место, где живут истории. Откройте их для себя