ភាគទី 30 : មានកូន?

5.1K 299 2
                                        

ថេហ្យុង ទៅមន្ទីពេទ្យជាមួយម៉ូរ៉ា និងថេមីន ដំបូងថាឱ្យពូវុនជាអ្នកបេីកឡានជូនទៅ តែជួនជាថេមីន និងម៉ូរ៉ា ឆ្លៀតចូលមកលេងជាមួយ ក៏សុំជូនទៅតែម្ដង ណាមួយពេលចេញទៅវិញ នឹងទៅភូមិគ្រឹះ ចន ចាំជុងហ្គុកចេញឱ្យនាយទៅទទួលមកផ្ទះវិញ ។

" សម្រេចថាខ្ញុំកេីតអ្វីទៅលោកគ្រូពេទ្យ? " ថេហ្យុង សួរពេលឃេីញគ្រូពេទ្យ ពិនិត្យគេ ហាក់ដូចជាឆ្ងល់ នឹងអ្វីមួយ

" អូ៎ ខ្ញុំទេីបតែពិនិត្យឃេីញមកថាប្អូនមានឈាមជាអូមេហ្កា មិនចម្លែកនោះទេដែលប្អូនអាចពរពោះបាន អបអរសាទរ ប្អូនមានទម្ងន់ 5 សប្ដាហ៍ហេីយ " គ្រូពេទ្យ និយាយទាំងញញឹម តែធ្វេីឱ្យថេហ្យុងគាំង និយាយលែងចេញតែម្ដង នេះគេមានកូនឬ?

" មា...មានកូន? " ថេហ្យុង យកដៃអង្អែលពោះថ្នមៗ ពេលនេះគេរំភេីបចិត្តបន្តិច ភ័យបន្តិចយ៉ាងម៉េចមិនដឹងទេ ពេលឮភ្លាមៗបែបនេះ

" បាទមែនហេីយ តេីស្វាមីរបស់ប្អូនមកទេ ខ្ញុំមានការណែនាំទៅកាន់អ្នកទាំងពីរបន្តិច "

" គឺគាត់មិនបានមកទេ លោកគ្រូពេទ្យអាចប្រាប់ខ្ញុំបាន ចាំលេីកក្រោយខ្ញុំនឹងឱ្យគាត់មកជាមួយ "

" បាទ ចំពោះប្អូនជាប្រុស ការពរពោះជារឿងមួយដែលពិបាក ជាងមនុស្សស្រីទូទៅបន្តិច ប្អូនមិនអាចសម្រាលតាមធម្មជាតិបានទេ គឺត្រូវទទួលយកការវះកាត់ ហេីយកំពុងពរពោះ ប្អូនមិនត្រូវធ្វេីការធ្ងន់ ឈោងខ្ពស់ ជាពិសេសសម្ពាធផ្លូវចិត្ត ត្រូវធ្វេីខ្លួនឱ្យសប្បាយ ចំណែករបបអាហារគឺត្រូវញ៊ាំរបស់ប៉ូវ តែក៏ត្រូវមានតុល្យភាពផងដែរ "

" បាទ លោកគ្រូពេទ្យ "

" ខ្ញុំនឹងឱ្យសៀវភៅណែនាំ ពីរបរអាហារ និងថ្នាំលេបដល់ប្អូន ចំណែកអាការៈចាញ់កូន បេីប្អូនអាចទ្រាំបានខ្ញុំណែនាំមិនឱ្យប្អូនលេបថ្នាំទេ ព្រោះវាប៉ះពាល់តិចតួចដល់ទារកក្នុងផ្ទៃ "

" មិនអីនោះទេ ខ្ញុំអាចទ្រាំបាន "

" មានតែប៉ុណ្ណឹងទេ ចាំខ្ញុំទៅយកថ្នាំនិងសៀវភៅមកឱ្យ "

បន្ទាប់ពីជួបជាមួយគ្រូពេទ្យរួច ថេហ្យុងត្រឡប់ទៅវិញ តែគេមិនបានប្រាប់នរណានៅឡេីយទេថាមានកូន ដោយកុហកថាមានជំងឺក្រពះទៅវិញ ព្រោះអ្នកដែលគេចង់ប្រាប់មុនគេគឺ ជុងហ្គុក ។ មិនដឹងថា គេនឹងសប្បាយចិត្តយ៉ាងណានោះទេ ពេលដឹងថាមានកូន ។ ចំណែករឿងរៀន គេមិនទាន់ឈប់នោះទេ ចាំឱ្យចប់ឆ្នាំទី 1 នេះសិនតែម្ដង ព្រោះនៅតែមួយឆមាសទៀត ចាំឆ្នាំទី 2 ប្ដូរមករៀនអនឡាញវិញម្ដង ។

You're my heart [ COMPLETE]Where stories live. Discover now