មួយសប្ដាហ៍ផុតទៅ ទំនាក់ទំនងរវាងជុងហ្គុកនិងថេហ្យុងនៅដដែលគ្មានអ្វីប្រសេីរទេ ជុងហ្គុកមកផ្ទះវិញយប់ជ្រៅ ថ្ងៃខ្លះក៏ស្រវឹងថែមទៀត ។ ចំណែកថេហ្យុង ក៏មិនសូវបាននិយាយជាមួយគេ នាយតូចក៏ត្រូវចូលរៀនថ្ងៃដំបូងនៅសកលវិទ្យាល័យដែរ ។ នាយតូចត្រូវគេបេីកឡានជូនទៅសាលា ព្រោះម៉ាក់ផ្ដាំមកមិនឲ្យទៅមកខ្លួនឯងនោះទេ តែលោកស្រីដេយ៉ុងផ្ដាំឲ្យជុងហ្គុកជាអ្នកជូនទៅមក ថេហ្យុងមិនចង់រំខានគេទេីបឲ្យអ្នកបេីកឡានជូនទៅមកវិញ មិនពិបាកទៅក្រែងចិត្តគេផង ព្រោះឡាន 2 ផ្សេងគ្នា ។
• ជេខេ គ្រុប ( JK Group)
ជុងហ្គុក អង្គុយសុីញ៉េឯកសារព្រោះត្រូវនាំចេញស្រាទៅបរទេស មួយរយៈនេះនាយរវល់សឹងដកឃ្លាមិនរួច ។
រីង ៗ ៗ!!!!
" ហាឡូ ម៉ាក់ "
" ជុងហ្គុក ហា៎ អាម៉ា មកពីប៉ារីសវិញហេីយ ឆាប់មកផ្ទះឥឡូវនេះ នាំថេហ្យុងមកផង អាម៉ាចង់ជួប "
" ថាម៉េច? អាម៉ា មកចឹងឬ? តែថេហ្យុងគេរវល់រៀនម៉ាក់ " អាម៉ាចន គឺម៉ាក់បង្កេីតលោកចន ដេស៊ុក ជាលោកយាយរបស់ជុងហ្គុក និង ថេមីន
" យ៉ាងម៉េច នាំចៅប្រសារមកលេងជាមួយអាម៉ាមិនបានឬចៅ ? " អាម៉ា ចន យកទូរស័ព្ទពីកូនប្រសារមកនិយាយ
" អូ៎! សួស្ដី អាម៉ា សុខសប្បាយទេ? អាម៉ាមកមិនប្រាប់មុនសោះខ្ញុំនឹងបានទៅទទួល "
" អាម៉ានឹងសុខជាងនេះ បេីបានជួបមុខចៅប្រសារ នាំគេមកភូមិគ្រឹះចនមក "
" តែចៅប្រសារអាម៉ារវល់រៀន គិតអញ្ជេះចុះចាំគេចេញពីរៀនខ្ញុំនាំគេទៅជួបអាម៉ាតែម្ដងល្អទេ? "
" បែបហ្នឹងក៏បាន មកគេងទីនេះមកអាម៉ាចង់ជួបចៅប្រសារឲ្យបានយូរបន្តិច "
" បាទៗ អាម៉ាចាំខ្ញុំប្រាប់គេឲ្យ ចង់ឲ្យខ្ញុំទៅកំដរអាម៉ាមុនទេ? "
" មិនបាច់ទេ ថេមីននិងម៉ាក់ឯងនៅកំដរអាម៉ាហេីយ "
" បាទអាម៉ា "
" ប៉ុណ្ណឹងសិនចុះណាជុងហ្គុក "
" បាទ អាម៉ា ជម្រាបលា "• សកលវិទ្យាល័យ
ជុងហ្គុក ឈរចាំថេហ្យុងនៅមុខសាលាជិតមួយម៉ោងហេីយនាយមកតាំងពីម៉ោង 4 កន្លះ ពេលនេះម៉ោង 5 ជាងហេីយនៅមិនទាន់ ឃេីញគេចេញមកទៀត ពិតជាគួរឲ្យធុញមែននាយមិនមែនជាមនុស្សចូលចិត្តរងចាំអ្នកណានោះទេ កុំតែដេីម្បីអាម៉ារបស់នាយប៉ុណ្ណោះ នៅមានទៀតនាយបានផ្ញេីសារទៅតាម IG ក៏មិនឃេីញចូលមេីល ទេីបមកទ្រាំឈរចាំគេទៅវិញ ។ សិស្សស្រីៗដែលដេីរចេញចូលទៅមក លួចមេីលនាយសង្ហាមិនដាក់ភ្នែក អ្នកណាមិនស្គាល់ ចន ជុងហ្គុក នោះបុរសសង្ហានិងជាសេដ្ឋីប្រចាំប្រទេស តែថាគួរឲ្យស្ដាយដែលនាយរៀបការរួចទៅហេីយ មិនថានាយរៀបការរួចប៉ុន្មានដងទៀតក៏ដោយ នាយនៅតែមានមនុស្សជាច្រេីនប៉ងប្រាថ្នាចង់បាន ។ ថេហ្យុង ដេីរចេញមកជាមួយជីមីន ទាំងញញឹម តែវាក៏បាត់ទៅវិញពេលឃេីញជុងហ្គុកឈរចាំខ្លួន មិនមែនមិនសប្បាយចិត្តនោះទេ តែនាយតូចលួចឆ្ងល់ពេលគេមកចាំបែបនេះ
" អេ៎ ! នោះលោកចន មកទទួលឯងហេីយថេហ្យុង ចុះរឿងណាត់ទៅញ៊ាំសាច់អាំងនោះ? " ជីមីន
" គឺ យេីងសួរគាត់សិន " ថេហ្យុង មិនទាន់និយាយចប់ផងជុងហ្គុកក៏ដេីរមករក
" យេីងត្រូវទៅភូមិគ្រឹះចន អាម៉ា មកលេងគាត់ចង់ជួបឯង "
" ជួបខ្ញុំ? តែ... "
" ហាមប្រកែក អាម៉ា និយាយម៉ាត់ណាគឺម៉ាត់នឹង គ្មានអ្នកណាប្រកែកបានទេ "
" ឯងទៅៗ ថេហ្យុង ចាំណាត់លេីកក្រោយចុះ "
" មិនទាន់ទេ គឺនោះបងប្រុសយ៉ុនហ្គី មកដល់ហេីយ " ថេហ្យុង ណាត់ជីមីននិងយ៉ុនហ្គីទៅញ៊ាំសាច់អាំងខាងក្រៅពេលចេញពីរៀន ដំបូងបបួលជីមីនតែមិនចង់ជិះតាក់សុីទេីបថេហ្យុងបបួលយ៉ុនហ្គីទៅជាមួយ
" ណាត់? ទៅណា? " ជុងហ្គុក មេីលមុខថេហ្យុង
" សួស្ដី ជុងហ្គុក " យ៉ុនហ្គី ញញឹម
" សួស្ដី លោកមីន "
" មកទទួលថេហ្យុងមែនទេ? ពួកយេីងបានណាត់គ្នាទៅញ៊ាំសាច់អាំងខាងក្រៅ លោកទៅដែរឬ? "
" អត់នោះទេ គឺមកទទួលថេហ្យុងទៅផ្ទះព្រោះអាម៉ា ទេីបមកពីប៉ារីស ចង់ជួបថេហ្យុង "
" អ៎ ទៅចុះថេហ្យុង ពួកយេីងចាំលេីកក្រោយចុះ "
" តែបងប្រុស ចុះជីមីននោះ គឺ... "
" មិនអីទេ ចាំយេីងជិះតាក់សុីទៅខ្លួនឯងក៏បាន "
" មិនបានទេ ជីមីន ឯងមិនអាចជិះតាក់សុីបានទេ បងប្រុសជូនជីមីនទៅផ្ទះផង អ្នកទាំងពីរទៅញ៊ាំអីជាមួយគ្នាក៏បាន "
" មិនបាច់... "
" ទុកចិត្តចុះ ចាំបងជូនជីមីនទៅផ្ទះ ឯងទៅចុះ "
" បាទ លាសិនហេីយជីមីន បងប្រុស " ថេហ្យុង ដេីរទៅជាមួយជុងហ្គុក ទុកឲ្យជីមីនឈរមេីលទាំងជូរ
" នៅឈរដល់ណាទៀត? ឆាប់មក " យ៉ុនហ្គី
" គឺ... ខ្ញុំ. ទៅខ្លួនឯង.."
" ទៅខ្លួនឯង? ប្រយ័ត្នទៅជួបពួករោគចិត្តគេរំលោភសម្លាប់ទៅ "
" លោកក៏មិនខុសពីគេដែរ "
" ឯងចង់ថាខ្ញុំជាពួករោគចិត្តឬ ផាក ជីមីន ? " យ៉ុនហ្គី ជ្រួញចិញ្ចេីម ខំមានចិត្តចង់ជូនទៅផ្ទះបែរជាថានាយរោគចិត្តទៅវិញ
" ខ្ញុំគ្មានន័យបែបហ្នឹងទេ គឺមកពីលោកមិនមាត់ ចូលចិត្តធ្វេីមុខងាប់ ទេីបខ្ញុំមិនសូវហ៊ាននៅជិត " ជាការពិត ជួបគេលេីកណាក៏ធ្វេីមុខងាប់ មិននិយាយស្ដីដែរ គេមានអារម្មណ៍ភ័យៗម៉េចមិនដឹងទេ
" យេីងមិនសុីឯងទេ ឆាប់មកប្រយ័ត្នខ្ញុំប្ដូរចិត្ត " យ៉ុនហ្គីដេីរទៅរកឡានវិញទេីប ជីមីនទៅតាមពីក្រោយ

ВЫ ЧИТАЕТЕ
You're my heart [ COMPLETE]
Любовные романыBL : ចន ជុងហ្គុក x គីម ថេហ្យុង Start from 04,07,2021 Link page: https://www.facebook.com/Novel-Bangtan-109999058170741/