ភាគទី 8 : ខ្ញុំខុសខ្លួនឯង

6.9K 406 0
                                        

   ជុងហ្គុក កំពុងបេីកឡានជូនថេហ្យុងទៅសាលា ព្រឹកមិញបន្ទាប់ពីថេីបហេីយ នាយតូចទះមួយដៃឡេីងក្រហមថ្ពាល់ គួរតែជុងហ្គុកជាអ្នកខឹងតែមេីលចុះនាយតូចបែរជាស្ងាត់មិនមាត់ មិនមេីលមុខនាយតាំងពីពេលនោះមកដល់ឥឡូវ គ្រាន់តែថេីបខុសឬជាប្ដីប្រពន្ធសោះ ។ ជុងហ្គុក ដកដង្ហេីមធំសឹងតែគ្មានអារម្មណ៍បេីកឡាន មេីលធ្វេីចរិតចុះចូលចិត្តឲ្យនាយតឹងទ្រូង ចង់ឲ្យនាយលួងតែម្ដង ។ ឡានទំនេីប ឈប់នៅមុខសកលវិទ្យាល័យសេអ៊ូល ថេហ្យុងដោះខ្សែក្រវ៉ាត់ដេីរចូលមិនមាត់ដដែល ជុងហ្គុក បេីកទៅមុខបន្តដោយជាន់ហ្គែលឿនដេីម្បីបញ្ចេញទំហឹង រហូតទៅដល់ហាងកាហ្វេរបស់ហូស៊ុក ។
" ហៃយ៉ា! អាកូនកំលោះមកហាងកាហ្វេយេីងទាំងព្រលឹម ចុះប្រពន្ធ? " ហូស៊ុក ចេញមកសួរពេលឃេីញជុងហ្គុក
" មិនដឹងទេ " នាយដាក់ខ្លួនអង្គុយទាំងដកដង្ហេីមធំ
" ឈប់ៗ! មុខឯងទៅត្រូវនឹងស្អីមក មេីលចុះក្រហមដូចអ្នកណាទះ "
" ប្រពន្ធវាយ "
" ព្រះ! ថេហ្យុង នឹងហេស៎វាយឯង? ឯងប្រាកដជាលូកលាន់គេ "
" លូកលាន់ស្អី? យេីងថេីបតែបន្តិចក៏សុីមួយដៃចំថ្ពាល់តែម្ដង "
" សមមុខឯងហេីយ ក្រែងថាមិនបានស្រឡាញ់ ទៅថេីបគេធ្វេីអី ? " ហូស៊ុក និយាយជុងហ្គុកក៏ស្ងាត់ គិតរឿងពួកគេ ហេតុអ្វីត្រូវខ្វល់ពីថេហ្យុងម្ល៉ះ?
" ណ្ហេីយ! មិនបាច់គិតច្រេីនទេអាសម្លាញ់ ផឹកកាហ្វេវិញចាំយេីងទៅឆុងឲ្យ " ហូស៊ុក ដេីរទៅឆុងកាហ្វេរួចយកមកឲ្យជុងហ្គុក
" យេីងមិនយល់អារម្មណ៍ខ្លួនឯងទេ យេីងស្គាល់គេមិនទាន់បានមួយខែផង "
" ថេហ្យុង ជាមនុស្សគួរឲ្យស្រឡាញ់ណាស់ អាចថារាងឆ្នាស់បន្តិចតែគេឆ្នាស់តែជាមួយអ្នកចូលចិត្តញ៉ោះគេប៉ុណ្ណោះ "
" ត្រូវហេីយ ក៏ឃេីញថាពេលនៅជាមួយប៉ាម៉ាក់គេមិនសូវមាត់ក អ្វីនោះទេ "
" ចុះថេហ្យុងនៅណា? នៅសណ្ឋាគាម្នាក់ឯង? "
   " នៅសាលា យេីងជូនមកក៏ហួសមកទីនេះតែម្ដង "
" ចុះប្រុងនៅសណ្ឋាគារហូតមែនទេ? "
" ស្អីឯង? អ្នកណាទៅនៅសណ្ឋាគាដូចផ្ទះនោះ ថ្ងៃនេះយេីងរេីសទៅផ្ទះថ្មីហេីយប៉ាម៉ាក់ទាំងសងខាងបានឲ្យវាជាកាដូរៀបការ "
" ហៃយ៉ា! ឡូយណាស់ "
" ឡូយ៎ស្អីរបស់ឯង? គិតតែឯងទៅភូមិគ្រឹះសឹងប៉ុនរាជវាំងមិននៅបែរជាមកលក់កាហ្វេទៅវិញ ហឹស " ជុងហ្គុកសេីច មេីលសំបកក្រៅអ្នកណាក៏ថាហូស៊ុកជាមនុស្សធម្មតា តែការពិតប៉ាម៉ាក់របស់នាយជាម្ចាស់ក្រុមហ៊ុនអេឡិចត្រូនិច ថែមទាំងជាម្ចាស់ក្រុមហ៊ុនដឹកអ្នកដំណេីរទូទាំងពិភពលោកប្រចាំប្រទេសកូរ៉េទៀតផង
   " តែមិនមែនរបស់យេីង ជារបស់ប៉ាម៉ាក់យេីងតេី "
   " ហេីយឯងប្រុងបោះបង់ចោល ហេីយមកបេីកហាងកាហ្វេរហូត ? "
   " ទេ ពេលយេីងរកសេចក្ដីសុខបានគ្រប់គ្រាន់យេីងនឹងត្រឡប់ទៅវិញ "
   " សេចក្ដីសុខ? សង្សារ? "
   " ក៏ប្រហែលដែរ ឯងសាកគិតទៅមេីលបេីយេីងជាអ្នកមានស្រីៗច្បាស់ជាតោងទាមព្រោះលុយ តែបេីយេីងត្រឹមជាអ្នកលក់កាហ្វេសាមញ្ញម្នាក់មនុស្សស្រីដែលមកតាមយេីងច្បាស់ជាស្រឡាញ់យេីងពិតប្រាកដ "
   " ឯងនិយាយត្រូវ មនុស្សស្រីមកតាមយេីងមិនប្រាកដថាស្រឡាញ់យេីងទេ " ជុងហ្គុក នឹកឃេីញដល់ថ្ងៃដែលនាយជួបថេហ្យុងដំបូង នាយត្រូវថេហ្យុងស្ដីឲ្យពេលគេនិយាយពីរឿងស្រីៗតារាដែរតាមគេ

You're my heart [ COMPLETE]Where stories live. Discover now