ថ្ងៃបន្ទាប់យ៉ុនហ្គី ក៏បានទៅទទួលជីមីន មកភូមិគ្រឹះរបស់ខ្លួន ។ ពេលនេះ ជីមីន កំពុងអង្គុយឱនមុខចុះខណៈ អាម៉ាមីន និងលោកស្រីមីន សម្លឹងមកខ្លួនមិនដាក់ភ្នែក
" ជីមីន ក្មួយនិងយ៉ុន ទាក់គ្នាមែនឬ? " លោកស្រីមីនសួរ ទាំងមិនចង់ជឿ
" បា...បាទ អ៊ំស្រី គឺខ្ញុំនិងបងយ៉ុន ពួកយេីងស្រឡាញ់គ្នាពិតមែន "
" គិតយ៉ាងម៉េចហា៎ មីន យ៉ុនហ្គី ពិភពលោកអស់ស្រីហេីយឬ ទេីបឯងយកក្មេងប្រុសទៅវិញ? " អាម៉ា សួរទាំងមិនពេញចិត្ត មិនមែនគាត់ស្អប់ខ្ពេីមជីមីន តែហួសចិត្តនឹងចៅដែលស្រឡាញ់ប្រុសទៅវិញ
" ខ្ញុំស្រឡាញ់ ជីមីន ព្រោះគេជាមនុស្សល្អ ចេះដឹងខុសត្រូវ ស្រីៗមានច្រេីនតែមនុស្សដែលខ្ញុំស្រឡាញ់ជាជីមីន " យ៉ុនហ្គី កាន់ដៃរាងតូចជាប់ ខណៈពេលឆ្លេីយតបទៅអាម៉ារបស់ខ្លួន ពាក្យសម្ដីរបស់នាយធ្វេីឱ្យរាងតូចអត់នឹងរំភេីបចិត្តមិនបាន
" អាម៉ា មិនបានរេីសអេីងស្នេហាពួកឯងទេ តែឯងមិនគិតទេឬ ថាអនាគតបានអ្នកណា ជាអ្នកស្នងតំណែងត្រកូលមីន? "
" សម័យនេះរឿងកូនមិនមែនជាបញ្ហាទៀតនោះទេ ពួកយេីងអាចមានកូនពេលណាក៏បាន ពេលពួកយេីងចង់បាន មិនថាអាម៉ានិងម៉ាក់គិតយ៉ាងណាទេ ខ្ញុំនឹងផ្ដាច់ពាក្យពីមីណា ហេីយយកជីមីនវិញ"
" បេីឯងនិយាយបែបនេះទៅហេីយអាម៉ាក៏មិនបង្ខំដែរ តែឯងត្រូវនិយាយគ្នាជាមួយ មីណា ដោយខ្លួនឯង ចំណែករឿងគ្រួសាររបស់នាង ចាំអាម៉ាជួយនិយាយឱ្យចុះ "
" អរគុណអាម៉ា ហេីយ ទុកចិត្តចុះខ្ញុំមិនឱ្យគ្រួសារទាំងពីរ មេីលមុខគ្នាមិនចំនោះទេ" យ៉ុនហ្គី ញញឹមសប្បាយចិត្ត
" អរគុណ អ៊ំស្រី និងអាម៉ា ហេីយដែលយល់ព្រមនឹងពួកយេីង " ជីមីន និយាយទាំងញញឹម ថ្ងៃនេះសម្ដីយ៉ុនហ្គីធ្វេីឱ្យគេអាចទុកចិត្តនាយបានខ្លះហេីយ
" មិនអីទេ នៅញ៊ាំអាហារថ្ងៃត្រង់ទីនេះហេីយ អាម៉ា ចង់ភ្លក់ស្នាដៃអនាគតចៅប្រសារ ចៅអាចធ្វេីបានទេ? "
" បាទ បានអាម៉ា ខ្ញុំនឹងព្យាយាមឱ្យអស់ពីថ្វីដៃ "
" តោះជីមីនទៅផ្ទះបាយជាមួយម៉ាក់ " លោកស្រី មីន និយាយធ្វេីឱ្យយ៉ុនហ្គី ញញឹមពេលឮគាត់ហៅថាម៉ាក់ គាត់ប្រាកដជាព្រមទទួលជីមីនហេីយ

YOU ARE READING
You're my heart [ COMPLETE]
RomanceBL : ចន ជុងហ្គុក x គីម ថេហ្យុង Start from 04,07,2021 Link page: https://www.facebook.com/Novel-Bangtan-109999058170741/